pause
音量+
Play
音量-

វីដេអូ

ក្រុម​ប្រឹក្សា​កិច្ចការ​រដ្ឋ​ចិន​នឹង​កែ​ប្រែ​មុខងារ​ពី​៦​វិស័យ
2013-03-10 14:42:49  cri  Web Editor:Zhu Huifen

    ព្រឹកថ្ងៃទី១០ខែមីនា មហាសនិ្នបាតលើកទី១នៃសភាតំណាងប្រជាជនទូទាំង​ប្រទេសចិនសម័យទី១២ បានបើកធ្វើសនិ្នបាតពេញអង្គលើកទី៣ ក្រុមប្រឹក្សាកិច្ច​ការរដ្ឋចិនបានស្នើរសុំមហាសន្និបាតពិនិត្យពិភាក្សាកម្រោងកែសម្រួលស្ថាប័ននិង​ការកែប្រែមុខងារនៃស្ថាប័នក្រុមប្រឹក្សាកិច្ចការរដ្ឋ។

    កម្រោងវែកញែកថា៖ការកែប្រែមុខងាររដ្ឋាភិបាលជាស្នូលនៃការកែទម្រង់​យន្តការណ៍រដ្ឋបាល កែប្រែមុខងារស្ថាប័ននៃក្រុមប្រឹក្សាកិច្ចការរដ្ឋ ចាំបាច់ត្រូវ​ដោះស្រាយឲ្យបានល្អនូវទំនាក់ទំនងរវាងរដ្ឋបាលនិងទីផ្សារ រវាងរដ្ឋបាលនិង​សង្គមមជ្ឈឹមនិងតំបន់។

    ដៅចំពោះបញ្ហាដ៏លេចធ្លោដែលថិតក្នុងមុខងារស្ថាប័ននៃក្រុមប្រឹក្សាកិច្ចការរដ្ឋ​គម្រោងបានលើកឡើងវិធានការទាំង៦វិស័យ ក្នុងនោះមានរួមទាំងការពង្រីកតួនា​ទីមានលក្ខណៈមូលដ្ឋានរបស់ទីផ្សារក្នុងការចាត់ចែងប្រភពធនធាន បំផុស​លក្ខណៈសកម្មរបស់សហគ្រាសនិងសាមីខ្លួនក្នុងការបង្កើតផល ពង្រីកតួនាទី​របស់កម្លាំងសង្គមក្នុងការអភិបាលកិច្ចការសង្គម បង្កើនល្បឿនបង្កើតប្រព័ន្ធអង្គ​ការសង្គមទាន់សម័យដែលរដ្ឋបាលនិងសង្គមចែកពីគ្នា បញ្ជាក់ច្បាស់នូវសិទ្ធិនិង​ភារកិច្ចនិងគ្របគ្រង់តាមច្បាប់ ពង្រីកវិជ្ជមានរបស់មជ្ឈឹមនិងតំបន់យ៉ាងពេញ​លេញពង្រីកសក្តានុពុលរបស់រដ្ឋបាលតំបន់ដែលខិតជិតនឹងស្រទាប់មូលដ្ឋាន និង​ការអភិបាលពីកន្លែងជិតៗឲ្យបានល្អ ចាត់ចែងមុខងារឲ្យបានល្អ កែសម្រួលនិង​បង្កើនការអភិបាលម៉ាក្រូ បង្កើនកិច្ចកសាងនិងអភិបាលតាមច្បាប់៕
© China Radio International.CRI. All Rights Reserved. 16A Shijingshan Road, Beijing, China. 100040