pause
音量+
Play
音量-

វីដេអូ

ប្រទេស​ចិន​មាន​គម្រោង​បង្កើត​របប​ចុះ​បញ្ជី​ដោយ​ឯកភាព​នូវ​អចលន​ទ្រព្យ ដើម្បី​តាំង​មូលដ្ឋាន​ដ៏​រឹង​មាំ​សម្រាប់​បង្ការ​និងបង្រ្កាប​​អំពើ​ពុក​រលួយ
2013-03-10 14:41:25  cri  Web Editor:Xu Zhen

       ថ្ងៃទី ​១០ ​ខែ​មីនា សន្និសីទ​លើក​ទី​មួយ​នៃ​សភា​តំណាង​ប្រជាជន​ទូទាំង​ប្រទេស​ចិន​អាណត្តិ​ទី ​១២ ​បាន​បើក​ធ្វើ​សន្និសីទ​ពេញ​អង្គ​លើក​ទី​បី ។ លោក ​Ma ​Kai ​សមាជិក​ក្រុម​ប្រឹក្សា​កិច្ច​ការ​រដ្ឋ​ចិន​ និង​ជា​អគ្គលេខាធិការ​ក្រុម​ប្រឹក្សា​កិច្ចការ​រដ្ឋ​ចិន​បាន​បង្ហើប​ឲ្យ​ដឹង​​ក្នុង​សន្និសីទ​ថា ប្រទេស​ចិន​មាន​គម្រោង​បង្កើត​របប​ចុះ​បញ្ជី​ដោយ​ឯកភាព​នូវ​អចលន​ទ្រព្យ ដើម្បី​តាំង​មូលដ្ឋាន​ដ៏​រឹង​មាំ​សម្រាប់​បង្ការ​និងបង្រ្កាប​​អំពើ​ពុក​រលួយ ។

       តាម​ដឹង «គម្រោង​នៃ​ការ​កែ​ទម្រង់​ស្ថាប័ន​និង​កែ​ប្រែ​មុខងារ​នៃ​ក្រុម​ប្រឹក្សា​កិច្ច​ការ​រដ្ឋ» ​ដែល​បាន​បង្ហើប​​ចំពោះ​ខាង​ក្រៅ​ជា​លើក​ដំបូង​នា​ថ្ងៃ​ដដែល​បាន​លើក​ឡើង​ថា ត្រូវ​បង្កើត​របប​ចុះ​បញ្ជី​ដោយ​ឯកភាព​នូវ​អចលន​ទ្រព្យ ដើម្បី​អនុវត្ត​ការ​កំណត់​របស់​ច្បាប់​សិទ្ធិ​វត្ថុ​ឲ្យ​កាន់​តែ​ល្អ ធានា​ការ​លក់​ដូរ​អចលន​ទ្រព្យ​ដោយ​មាន​សុវត្ថិភាព គាំពារ​ដោយ​មាន​ប្រសិទ្ធ​ភាព​នូវ​សិទ្ធិ​ទ្រព្យ​សម្បត្តិ​ស្រប​ច្បាប់​របស់​អ្នក​កាន់​សិទ្ធិ​​អចលន​ទ្រព្យ ៕

© China Radio International.CRI. All Rights Reserved. 16A Shijingshan Road, Beijing, China. 100040