pause
音量+
Play
音量-

វីដេអូ

លោក ​Chen ​Deming ​បាន​ថ្លែង​ថា សមាជិក​នានា​ត្រូវ​ខំប្រឹង​ពេញ​ទំហឹង​សម្រាប់​ជំរុញ​ការ​ចរចា​វគ្គ​ដូហា​នៃ​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក
2013-03-08 15:18:53  cri  Web Editor:Xu Zhen

       ថ្ងៃ​ទី ​៨ ​ខែ​មីនា ក្នុង​សន្និសីទ​កាសែត​នៃកិច្ច​ប្រជុំ​លើក​ទី​មួយ​នៃ​សភា​តំណាង​ប្រជាជន​ទូទាំង​ប្រទេស​ចិន​អាណត្តិ​ទី ​១២ ​ លោក ​Chen ​Deming ​រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម​ចិន​បាន​ថ្លែង​ថា "បច្ចុប្បន្ន​នេះ ការ​ចរចា​វក្គ​ដូហា​នៃ​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក​ជា​ការ​តាក់​តែង​មួយ​ខ​នៃ​ច្បាប់​កំណត់​ថ្មី​នៃ​ពាណិជ្ជកម្ម​ពិភពលោក ដែល​យើង​ត្រូវ​ខំប្រឹង​ពេញ​ទំហឹង​សម្រាប់​ជំរុញ​ឲ្យ​វិវឌ្ឍន៍​ចម្រើន" ។

       លោក ​Chen ​Deming ​បាន​ថ្លែង​ថា ប្រទេស​ចិន​កំពុង​សកម្ម​ជំរុញ​ឲ្យ​ទទួល​បាន​សមិទ្ធផល​ជា​រយៈកាល​មុន​នៃ​វគ្គ​ដូហា ស្តីពី​សន្និសីទ​រដ្ឋមន្ត្រី​លើកទី ​៩ ​នៃ​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក​នៅ​ចុង​ឆ្នាំ​នេះ ។ បច្ចុប្បន្ននេះ និយាយជារួម សមាជិក​នៃ​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក​មាន​ជំនឿ​ចិត្ត និង​មាន​បំណង​ជំរុញ​ឲ្យ​ទទួល​បាន​សមិទ្ធផល​រយៈកាល​មុន​នៃ​ការ​ចរចា​វគ្គ​ដូហា ជាពិសេស​ចង់​ទទួល​ប្រសិទ្ធផល​ខ្លះ​ក្នុង​វិស័យ​ផ្តល់​ភាព​ងាយ​ស្រួល​ខាង​ពាណិជ្ជកម្ម​ជា​ដើម ។

© China Radio International.CRI. All Rights Reserved. 16A Shijingshan Road, Beijing, China. 100040