pause
音量+
Play
音量-

វីដេអូ

លោក ​Zhang​ Ping ​បាន​សម្គាល់​ថា សេដ្ឋកិច្ច​ចិន​បាន​បោះ​ជំហាន​ធំ​បី​ក្នុង​រយៈ​ពេល​ ៥ ​ឆ្នាំ​កន្លង​មក
2013-03-06 15:28:05  cri  Web Editor:Xu Zhen

       ថ្ងៃ​ទី ​៦ ​ខែ​មីនា ក្នុង​សន្នសីទ​កាសែត​នៃ​កិច្ច​ប្រជុំ​លើក​ទី​មួយ​នៃ​សភា​តំណាង​ប្រជាជន​ទូទាំង​ប្រទេស​ចិន​អាណត្តិ​ទី ​១២ ​ លោក ​Zhang ​Ping ​ប្រធាន​គណៈកម្មាធិការ​ជាតិ​ខាង​ការ​អភិវឌ្ឍន៍​និង​កំណែ​ទម្រង់​ប្រទេស​ចិន​បាន​ថ្លែង​ថា ប្រទេស​ចិន​បាន​ទប់​ទល់​នឹង​វិបត្តិ​ហិរញ្ញវត្ថុ​អន្តរជាតិ​ដោយ​មាន​ប្រសិទ្ធភាព ពោលគឺ​បាន​បោះ​ជំហាន​ធំ​បី​ក្នុង​រយៈ​ ៥ ឆ្នាំ​កន្លង​ទៅ​នេះ​លើ​ទ្រង់ទ្រាយ​សេដ្ឋកិច្ច ។

       លោក ​Zhang ​Ping​ បាន​ថ្លែង​ថា ចាប់​ពី​ខែ​កញ្ញា​ឆ្នាំ ​២០០៨ ដោយសារ​រង​ការ​វាយ​ប្រហារ​ពី​វិបត្តិ​ហិរញ្ញវត្ថុ​អន្តរជាតិ ការ​នាំចេញ​ចំពោះ​ក្រៅ​ប្រទេស​របស់​ចិន​បាន​ថម​ថយ​ចុះ​ជា​ច្រើន ។ ដើម្បី​ទប់​ទល់​នឹង​វិបត្តិ ចិន​បាន​ចាត់​វិធានការ​យ៉ាង​ដាច់​ខាត បង្កើត​បាន​ជា​ផែនការ​មួយ​ចំនួន ។

       លោក ​Zhang ​Ping ​បាន​ថ្លែង​ថា ការ​ពង្រីក​តម្រូវការ​ក្នុង​ស្រុក​ជា​វិធានការ​ដ៏​មាន​ប្រសិទ្ធភាព​បំផុត ដែល​ប្រទេស​ចិន​យក​ឈ្នះ​លើ​វិបត្តិ​ហិរញ្ញវត្ថុ​អន្តរជាតិ​លើក​នេះ និង​ទប់​ទល់​ជាមួយ​វិបត្តិ​ពី​ខាង​ក្រៅ ៕

 

© China Radio International.CRI. All Rights Reserved. 16A Shijingshan Road, Beijing, China. 100040