pause
音量+
Play
音量-

វីដេអូ

មតិសាធារណៈ​នៃ​អាស៊ីអាគ្នេយ៍​សម្គាល់ថា​ មហាសន្និបាត​សភា​តំណាង​ប្រជាជន​ទូទាំង​ប្រទេសចិន​ និង​មហាសន្និបាត​សភា​ប្រឹក្សា​នយោបាយ​ទូទាំង​ប្រទេសចិន​គឺ​ជា​មហាសន្និបាត​សំខាន់​មួយ​លើក​សម្រាប់​ទទួល​បន្ត​ពី​បុព្វហេតុអតីតកាល​ហើយ​អភវិឌ្ឍន៍​អនាគតថ្មី
2013-03-05 16:02:52  cri  Web Editor:Zhang Shixin

      ក្នុង​ខណៈ​ពេល​ដែល​កិច្ចប្រជុំ​លើក​ទី​មួយ​នៃ​មហាសន្និបាត​សភា​ប្រឹក្សា​នយោបាយ​ទូទាំង​ប្រទេសចិន​អាណត្តិ​ទី​១២​និង​កិច្ច​ប្រជុំ​លើក​ទី​១​នៃ​មហាសន្និបាត​សភា​តំណាង​ប្រជាជន​ទូទាំង​ប្រទេសចិន​អាណតិ្ត​ទី​១២​បាន​និង​កំពុង​ប្រព្រឹត​ទៅ​នោះ​ អ្នក​សិក្សាស្រាវជ្រាវ ​អ្នក​ជំនាញការ​ និង​ប្រព័ន្ធសារព័ត៌មាន ​ព្រមនិងមន្ត្រី​សម្ព័ន្ធ​អាស៊ាន​បាន​បញ្ចេញមតិ​ជា​បន្ត​បន្ទាប់​ថា​ ​ប៉ុន្មាន​ឆ្នាំ​កន្លង​ទៅ ​កម្លាំង​ចម្រុះ​របស់​ប្រទេស​ចិន​បាន​ត្រូវ​លើក​កម្ពស់​ដោយ​ឥត់​ឈប់ឈរ​ ឋានៈ​និង​ឥទ្ធិពល​លើផ្ទៃ​អន្តរជាតិ​ក៏​ត្រូវ​បាន​ពង្រឹង​ជា​រៀងរាល់​ថ្ងៃ​ដែរ ​បាន​ដើរ​តួនាទី​ជា​ប្រទេស​ធំ​ដែល​មាន​ការ​ទទួល​ខុសត្រូវ​ក្នុង​កិច្ចការ​អន្តរជាតិ ។ មហាសន្និបាត​ទាំង​ពីរ​លើក​នេះ​គឺ​ជា​មហាសន្និបាត​សំខាន់​មួយ​លើក​សម្រាប់​ទទួល​បន្តនូវ​បុព្វហេតុ​អតីតកាល​ហើយ​អភវិឌ្ឍន៍​អនាគត​ថ្មី ។

      លោក​Ahmad Wijaya​អតីត​ប្រធាន​សាខា​នៃ​ទីភ្នាក់ងារ​សារ​ព័ត៌មាន​Antara​ឥណ្ឌូនេស៊ី​បាន​សម្គាល់​ថា ​នៅ​ក្រោម​បរិការណ៍​ដែល​សេដ្ឋកិច្ច​ពិភពលោក​មាន​ភាព​ទន់​ខ្សោយ​ សេដ្ឋកិច្ច​ចិន​មិន​គ្រាន់​តែ​គ្មាន​ចុះ​ថមថយ​ប៉ុណ្ណោះ​ទេ​ ប៉ុន្តែ​បែរជា​រក្សា​កំណើន​យ៉ាង​នឹងន ​បាន​ក្លាយ​ទៅ​ជា​ម៉ាស៊ីន​រុញច្រាន​សម្រាប់​អភិវឌ្ឍន៍​សេដ្ឋកិច្ច​តំបន់​និង​ពិភពលោក ​បាន​បង្ហាញ​យ៉ាង​ពេញ​លេញ​នូវ​កម្លាំង​រស់​រវើក​និង​ភាព​ស្វិតស្វាញ​ដ៏​ខ្លាំងក្លា។

      លោក​Danny Lee Chian Siongប្រធាន​ផ្នែក​កិច្ចការ​សាធារណៈ​នៃ​លេខាធិការដ្ឋាន​សម្ព័ន្ធ​អាស៊ាន​បាន​ថ្លែង​ថា ប្រទេសចិន​បាន​ចាត់​វិធានការ​ដ៏​មាន​កម្លាំង​ខ្លាំង​ក្នុង​ការ​ទប់ទល់​វិបត្តិ​ហិរញ្ញវត្ថុ​អន្តរជាតិ​ ​បាន​រក្សា​កំណើន​សេដ្ឋកិច្ច​ក្នុង​ប្រទេស​ឲ្យ​បាន​កើន​ឡើង​លឿន​បង្គួរ​និង​នឹងនរ​ ទាំងនេះ​សុទ្ធ​តែ​បាន​ដើរ​តួនាទី​ដ៏​សកម្ម​ក្រៃលែង​ទាំង​ក្នុង​ប្រទេស​ចិន​រហូត​ដល់​ក្នុង​តំបន់​ទាំង​មូល​ទៀត​ផង ។

      ថ្ងៃ​ទី​៤​ខែ​មីនា​ គេហទំព័រ​"លាន​ហឺ​ចាវ​ប៉ាវ"សិង្ហបុរី​បាន​ចុះ​ផ្សាយ​ថា ​មហាសនិ្នបាត​ទាំង​ពីរ​របស់​ចិន​លើក​នេះ​ ក៏​ជា​និមិត្តសញ្ញា​នៃ​ការ​បញ្ចប់​នូវ​របប​១០​ឆ្នាំ​របស់​"ហ៊ូវឺន"(លោក​ហ៊ូជីន​ថាវ​និង​លោក​វឺន​ជាប៉ាវ)​ ​ហើយ​ជា​ការ​ចាប់​ផ្តើម​នៃ​របប​១០​ឆ្នាំ​ថ្មី​របស់​"XiLi"(លោក​Xi Jinpingនិង​លោក Li Keqiang​) ៕

© China Radio International.CRI. All Rights Reserved. 16A Shijingshan Road, Beijing, China. 100040