pause
音量+
Play
音量-

វីដេអូ

 ប្រព័ន្ធ​ឃោសនា​ប៉ាគីស្ថាន​ចុះ​ផ្សាយ​ថា រដ្ឋាភិបាល​អាណត្តិ​ថ្មី​របស់​ចិន​នឹង​​ដើរ​តួនាទី​កាន់តែ​សំខាន់​ក្នុង​កិច្ចការ​អន្តរជាតិ
2013-03-05 15:56:33  cri  Web Editor:Deng Qian

   មហាសន្និបាទទាំងពីរនៃប្រទេសចិនឆ្នាំ២០១៣ដែលកំពុងបើកធ្វើនៅក្រុង​ប៉េកាំង មិនគ្រាន់តែជាចំណុចក្តៅដែលប្រព័ន្ធឃោសនាក្នុងប្រទេសយកចិត្តទុក​ដាក់តែប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានទាក់ទាញចំណាប់អារម្មណ៍របស់ប្រព័ន្ធឃោសនា​ប៉ាគីស្ថាន ដែលជាប្រទេសជិតខាងមេត្រីភាពរបស់ប្រទេសចិនទៀតផង។​

      ក្នុងរយៈពេល៥ឆ្នាំកន្លងទៅ លោក Masood Sadar Khan  ដែលជាអ្នកកាសែត​ថ្នាក់ទីមួយនៃទីភ្នាក់ងារព័ត៌មានជាតិប៉ាគីស្ថានប្រចាំប្រទេសចិនបានយកចិត្តទុកដាក់​យ៉ាងខ្លាំងចំពោះមហាសន្និបាតទាំងពីរនៃប្រទេសចិន។ លោកបានថ្លែងថា "ក្នុងរយៈ​ពេលដែលលោក Xi  Jinping  អគ្គលេខាធិការមជ្ឈិមបក្សកុម្មុយនិស្តចិនអញ្ជើញទៅ​ទស្សនានិងត្រួតពិនិត្យនៅក្រុង GuangZhou ខ្ញុំបានចាប់អារម្មណ៍ដោយផ្ទាល់នឹងការ​ប្រែប្រួលថ្មីនិងបរិយាកាសថ្មី។ ទាំងនេះសុទ្ធតែបង្ហាញចេញនូវសញ្ញាដ៏សកម្ម"។​

      លោក Masood បានសម្គាល់ថា ព្រមពេលនឹងការវិវឌ្ឍន៍ចម្រើនយ៉ាងឆាប់រហ័ស ​ប្រទេសចិនក៏នឹងទទួលកាតព្វកិច្ចនិងភារកិច្ចកាន់តែច្រើនផងដែរក្នុងកិច្ចការអន្តរជាតិ​។ លោកជឿជាក់ថា រដ្ឋាភិបាលអាណត្តិថ្មីដែលនឹងត្រូវតែងតាំងឡើងក្នុងមហាសន្និបាត​ទាំងពីរអាណត្តិនេះ នឹងប្រឈមនឹងការសាកល្បងនៃកិច្ចការអន្តរជាតិយ៉ាងច្រើន ​ហើយក៏នឹងដើរតួនាទីសកម្ម ពិសេសសង្ឃឹមប្រទេសចិននឹងដើរតួនាទីកាន់តែសកម្ម​ក្នុងកិច្ចការដូចជាជួយបំបាត់ភាពក្រីក្រនិងលុបបំបាត់ភេរវកម្មនិយមក្នុងតំបន់ដូចជា​ប៉ាគីស្ថានជាដើម​៕
© China Radio International.CRI. All Rights Reserved. 16A Shijingshan Road, Beijing, China. 100040