ក្រសួងព័ត៏មាន ជំរុញអោយ ពិធីករ ពិធីការនី វិទ្យុ និងទូរទស្សន៏ បង្កើតសមាគន៏ ដើម្បីកែសម្រូល ភាសារនិយាយ អោយបានត្រឹមត្រូវ តាមអក្សរសាស្រ្តខ្មែរ ។ ការថ្លែងបែបនេះ នៅក្នុង សិក្ខាសាលា មួយ ស្តីពី ការប្រើប្រាស់ភាសារ តាមប្រព័ន្ធផ្សព្វផ្សាយ ដែលរៀបចំដោយក្រុមប្រឹក្សាជាតិ ភាសារខ្មែរ សហការ ជាមួយក្រសួងព័ត៏មាន នៅរាជបណ្ឌិតសភា កម្ពុជា កាលពីព្រឹក ថ្ងៃទី២៥ តុលា ២០១២។
រដ្ឋមន្រ្តី ក្រសួងព័ត៏មាន លោកខៀវកញ្ញារិទ្ធ បានថ្លែងថា ភាសារខ្មែរ បានរីកចម្រើន ខ្លាំង តាមលំដាប់លំដោយ រហូតដល់សម័យ សម្តេចព្រះសង្ឃរាជ ជូន ណាត ។ ភាពវិវឌ្ឍនេះ ត្រូវបានកត់សម្គាល់ផងដែរ នៅក្រោយឆ្នាំ ១៩៧៩ ភាសារ មានការរីកចម្រើន កាន់តែរហ័ស ប៉ុន្តែ ការរីកចម្រើន នេះបាននាំមក នូវភាពចម្រូងចម្រាស់ គឺកង្វះឯកភាព លើអក្ខាវិរុទ្ធ នៃពាក្យមួយចំនួន និងការប្រើប្រាស់ពាក្យជាច្រើន សម្រាប់បញ្ញាត្តិតែមួយ ដែលរាជរដ្ឋាភិបាល បានបង្កើតអោយមានគណ:កម្មាធិការជាតិ ភាសារខ្មែរ កាលពីឆ្នាំ ២០០៧ ហើយបានប្រែក្លាយទៅជាក្រុមប្រឹក្សាជាតិ ភាសារខ្មែរ នៅឆ្នាំ២០១១។
បច្ចុប្បន្ន ក្រុមប្រឹក្សាជាតិ បានបំពេញ ភារកិច្ច របស់ខ្លួន យ៉ាងសកម្មក្នុងការស្វែងរក ឯកសារ ភាសារខ្មែរ ទាំងក្នុងការសសេរ ការបង្កើតពាក្យ ការខ្ចីពាក្យ និងការអនុម័ត្រ ពាក្យបច្ចេកទេសនាៗ ជាពិសេស ការសសេរអក្ខាវិរុទ្ធ តាមវចនានុក្រមខ្មែរ។ ដូច្នេះ ការប្រើប្រាស់ភាសារខ្មែរ តាមប្រព័ន្ធផ្សព្វផ្សាយ ក៏ជាប្រយោជន៏ដ៏ធំ មួយ ក្នុងការបញ្រ្ជាប ការប្រើប្រាស់ភាសារខ្មែរ ដល់ពិធីករ ពិធីការនី អ្នកសារព័ត៏មាន អ្នកសសេរទស្សាវដ្តីនឹងជំរុញ អោយពិធីករ ពិធីការ វិទ្យុ និងទូរទស្សន៏បង្កើតជាសមាគន៏ ដើម្បីឈានទៅសម្រូលនូវភាសារនិយាយអោយបានត្រឹមត្រូវតាមយានអក្ខាវិរុទ្ធភាសារខ្មែរ។