ថ្ងៃទី៥ខែកុម្ភៈការតាំងពិព័រណ៍ស្តីពីសមិទ្ធផលនៃការការពារនិងផ្សព្វផ្សាយបេតិកភ័ណ្ឌវប្បធម៌អរូបីនៃប្រទេសចិនបានសម្្ពោធបើកនៅមន្ទីរតាំងពិព័រណ៍កសិកម្មចិននៅក្រុងប៉េកាំង។
លោកcaiwuរដ្ឋមន្រ្តីក្រសួងវប្បធ៌មប្រទេសចិនដែលចូលរួមពិធីបើកសម្ពោធបានបំភ្លឺថា ការងារការពារនិងផ្សព្វផ្សាយបេតិកភ័ណ្ឌវប្បធម៌អរូបីនៃប្រទេសចិនបានបង្កើតប្រព័ន្ធការងារការពារបេតិកភ័ណ្ឌវប្បធម៌អរូបីដែលសមស្របនឹងសភាពការណ៍ប្រទេសចិន។ការតាំងពិព័រណ៍លើកនេះ បានប្រមូលបង្ហាញឲ្យឃើញនូវសមិទ្ធិផលដ៍សម្បូរបែបដែលការងារការពារនិងផ្សព្វផ្សាយបេតិកភ័ណ្ឌវប្បធម៌អរូបីដែលបានសាបព្រោះនៅគ្រប់ទីកន្លែង លើមូលដ្ឋានសារុបបទពិសោធន៍និងមធ្យោបាយជាមូលដ្ឋាននៃការការពារនិងផ្សព្វផ្សាយបេតិកភ័ណ្ឌវប្បធម៌អរូបីដែលមាន ដើម្បីណែនាំសង្គមទាំងមូលយល់ដឹងពេញលេញពីអត្ថន័យនិងអត្ថរសនៃការការពារបេតិកភ័ណ្ឌវប្បធម៌អរូបី ជំរុញនូវការការពារនិងផ្សព្វផ្សាយបេតិកភ័ណ្ឌវប្បធម៌អរូបីឲ្យបានស៊ីជំរៅថែមទៀត។