ជីវប្រវត្តិសង្ខេបរបស់លោក Wang Huning
លោក Wang Huning ភេទប្រុស ជនជាតិហាន កើតនៅខែ តុលា ឆ្នាំ ១៩៥៥ ជាអ្នកក្រុង Laizhouខេត្ត ShanDong ។ លោកបានចូលបម្រើការងារនៅខែ កុម្ភៈ ឆ្នាំ ១៩៧៧ និងចូលជាសមាជិកនៃបក្សកុម្មុយនិស្តចិននៅខែ មេសា ឆ្នាំ ១៩៨៤ បានបញ្ចប់ការសិក្សាផ្នែកនយោបាយអន្ដរជាតិនៅវិទ្យាស្ថាននយោបាយអន្ដរជាតិនៃសាកលវិទ្យាល័យFudanទទួលបានសញ្ញាបត្រថ្នាក់អនុបណ្ឌិត បរិញ្ញាបត្រផ្នែកច្បាប់និងជាសាស្ត្រាចារ្យ ។
បច្ចុប្បន្ន លោកមានតួនាទីជាសមាជិកគណៈអចិន្ត្រៃយ៍នៃការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្ស លេខាធិការនៃលេខាធិការដ្ឋានមជ្ឈិមបក្សកុម្មុយនិស្តចិន ប្រធានការិយាល័យស្រាវជ្រាវអំពីគោលនយោបាយនៃមជ្ឈិមបក្សកុម្មុយនិស្តចិន និងជាប្រធានការិយាល័យនៃក្រុមការងារដឹកនាំការធ្វើឲ្យកំណែទម្រង់មានភាពកាន់តែស៊ីជម្រៅគ្រប់ជ្រុងជ្រោយនៃមជ្ឈិមបក្សកុម្មុយនិស្តចិន ។
ឆ្នាំ ១៩៧២ - ១៩៧៧ សិក្សានៅវគ្គបណ្តុះបណ្តាលភាសាបរទេសនៃសាលាកម្មាភិបាលនៃសាកលវិទ្យាល័យគរុកោសល្យShanghai
ឆ្នាំ ១៩៧៧ - ១៩៧៨ ជាកម្មាភិបាលនៃមន្ទីរបោះពុម្ពក្រុង Shanghai
ឆ្នាំ ១៩៧៨ - ១៩៨១ ជានិស្សិតថ្នាក់អនុបណ្ឌិតផ្នែកនយោបាយអន្ដរជាតិនៃវិទ្យាស្ថាននយោបាយអន្ដរជាតិនៃសាកលវិទ្យាល័យFudan
ឆ្នាំ ១៩៨១ - ១៩៨៩ ជាគ្រូបង្រៀន សាស្រ្តាចារ្យរងនិងសាស្រ្តាចារ្យនៃវិទ្យាស្ថាននយោបាយអន្ដរជាតិនៃសាកលវិទ្យាល័យFudan
ឆ្នាំ ១៩៨៩ - ១៩៩៤ ជាប្រធានផ្នែកជំនាញនយោបាយអន្ដរជាតិនៃសាកលវិទ្យាល័យFudan
ឆ្នាំ ១៩៩៤ - ១៩៩៥ ជានាយកវិទ្យាស្ថានច្បាប់នៃសាកលវិទ្យាល័យFudan
ឆ្នាំ ១៩៩៥ - ១៩៩៨ ជាប្រធានក្រុមផ្នែកនយោបាយនៃការិយាល័យស្រាវជ្រាវអំពីគោលនយោបាយនៃមជ្ឈិមបក្សកុម្មុយនិស្តចិន
ឆ្នាំ ១៩៩៨ - ២០០២ ជាអនុប្រធាននៃការិយាល័យស្រាវជ្រាវអំពីគោលនយោបាយនៃមជ្ឈិមបក្សកុម្មុយនិស្តចិន
ឆ្នាំ ២០០២ - ២០០៧ ជាប្រធាននៃការិយាល័យស្រាវជ្រាវអំពីគោលនយោបាយនៃមជ្ឈិមបក្សកុម្មុយនិស្តចិន
ឆ្នាំ ២០០៧ - ២០១២ ជាលេខាធិការនៃលេខាធិការដ្ឋានមជ្ឈិមបក្សកុម្មុយនិស្តចិននិងជាប្រធាននៃការិយាល័យស្រាវជ្រាវអំពីគោលនយោបាយនៃមជ្ឈិមបក្សកុម្មុយនិស្តចិន
ឆ្នាំ ២០១២ - ២០១៤ ជាសមាជិកនៃការិយាល័យនយោបាយមជ្ឈិមបក្សកុម្មុយនិស្តចិននិងជាប្រធាននៃការិយាល័យស្រាវជ្រាវអំពីគោលនយោបាយនៃមជ្ឈិមបក្សកុម្មុយនិស្តចិន
ឆ្នាំ ២០១៤ - ២០១៧ ជាសមាជិកនៃការិយាល័យនយោបាយមជ្ឈិមបក្សកុម្មុយនិស្តចិន ប្រធានការិយាល័យស្រាវជ្រាវអំពីគោលនយោបាយនៃមជ្ឈិមបក្សកុម្មុយនិស្តចិន និងជាប្រធានការិយាល័យនៃក្រុមការងារដឹកនាំការធ្វើឲ្យកំណែទម្រង់មានភាពកាន់តែស៊ីជម្រៅគ្រប់ជ្រុងជ្រោយ
ឆ្នាំ ២០១៧ - បច្ចុប្បន្ន ជាសមាជិកគណៈអចិន្ត្រៃយ៍នៃការិយាល័យនយោបាយមជ្ឈិមបក្សកុម្មុយនិស្តចិន លេខាធិការនៃលេខាធិការដ្ឋានមជ្ឈិមបក្សកុម្មុយនិស្តចិន ប្រធានការិយាល័យស្រាវជ្រាវអំពីគោលនយោបាយនៃមជ្ឈិមបក្សកុម្មុយនិស្តចិន ប្រធានការិយាល័យនៃក្រុមការងារដឹកនាំការធ្វើឲ្យកំណែទម្រង់មានភាពកាន់តែស៊ីជម្រៅគ្រប់ជ្រុងជ្រោយ
ជាសមាជិកគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិនអាណត្តិទី ១៦ ទី ១៧ ទី ១៨ ទី ១៩ លេខាធិការនៃលេខាធិការដ្ឋានមជ្ឈិមអាណត្តិទី ១៧ សមាជិកនៃការិយាល័យនយោបាយមជ្ឈិមបក្សកុម្មុយនិស្តចិនអាណត្តិទី ១៨ សមាជិក និងជាសមាជិកអចិន្ត្រៃយ៍និងលេខាធិការនៃលេខាធិការដ្ឋាននៃការិយាល័យនយោបាយមជ្ឈិមបក្សកុម្មុយនិស្តចិនអាណត្តិទី ១៩ ។