ជីវប្រវត្តិសង្ខេបរបស់លោក Li Zhanshu
លោក Li Zhanshu ភេទប្រុស ជនជាតិហាន កើតនៅខែសីហាឆ្នាំ១៩៥០នៅក្រុងPingshan ខេត្តHebei ។ លោកបានចូលបម្រើការងារកាលពីខែធ្នូឆ្នាំ១៩៧២ ចូលជាសមាជិកបក្សកុម្មុយនិស្តចិននៅខែមេសាឆ្នាំ១៩៧៥ បញ្ចប់ការសិក្សាលើជំនាញអប់រំផ្នែកនយោបាយពីសកលវិទ្យាល័យគរុកោសល្យ Hebei និងទទួលបានសញ្ញាប័ត្រថ្នាក់បរិញ្ញាប័ត្រសកលវិទ្យាល័យ សញ្ញាប័ត្រអនុបណ្ឌិតជំនាញគ្រង់គ្រងឧស្សាហកម្មនិងពាណិជ្ជកម្មជាន់ខ្ពស់។
បច្ចុប្បន្ន លោក Li Zhanshu កាន់តំណែងជាសមាជិកអចិន្ត្រៃយ៍នៃការិយាល័យនយោបាយមជ្ឈិម នាយខុទ្ទកាល័យមជ្ឈិម ប្រធានការិយាល័យនៃគណៈកម្មាធិការសន្តិសុខជាតិរបស់មជ្ឈិម និងជាលេខាធិការនៃសហជីពកម្មករនិយោជិតនៃស្ថាប័នក្រោមឱវាទមជ្ឈិម។
ឆ្នាំ១៩៧១-១៩៧២ សិក្សាជំនាញតម្លៃទំនិញក្នុងសាលាវិជ្ជាជីវៈផ្នែកហិរញ្ញវត្ថុនិងពាណិជ្ជកម្មក្រុងShijiazhuang ខេត្ត Hebei ។
ឆ្នាំ១៩៧២-១៩៧៦ ជានាយកនិងជាអនុប្រធានការិយាល័យនៃមន្ទីរពាណិជ្ជកម្មក្រុងShijiazhuang ខេត្ត Hebei ។
ឆ្នាំ១៩៧៦-១៩៨៣ ជានាយកនិងជាប្រធានឯកទេសនៃការិយាល័យគណៈកម្មការក្រុងShijiazhuang ខេត្ត Hebei (ពីឆ្នាំ១៩៨០-១៩៨៣ សិក្សាជំនាញអប់រំខាងនយោបាយនៅសកលវិទ្យាល័យគរុកោសល្យ Hebei )
ឆ្នាំ១៩៨៣-១៩៨៥ ជាលេខាធិការនៃគណៈកម្មការស្រុកWujiខេត្ត Hebei
ឆ្នាំ១៩៨៥-១៩៨៦ ជាលេខាធិការរងនិងជាស្នងការពិសេសនៃគណៈកម្មការក្រុងShijiazhuang ខេត្ត Hebei
ឆ្នាំ១៩៨៦-១៩៩០ ជាលេខាធិការនៃគណៈកម្មការក្រុមយុវជនកុម្មុយនិស្តនិយមប្រចាំខេត្ត Hebei ( ពីខែកុម្ភៈដល់ខែសីហាឆ្នាំ១៩៨៨ សិក្សាវគ្គបណ្តុះបណ្តាលស្តីពីទ្រឹស្តីផ្នែកកសាងបក្សក្នុងសាលាបក្សរបស់មជ្ឈិម )
ឆ្នាំ១៩៩០-១៩៩៣ ជាលេខាធិការរងនិងជាស្នងការពិសេសនៃគណៈកម្មការក្រុងChengde ខេត្ត Hebei
ឆ្នាំ១៩៩៣-១៩៩៧ ជាសមាជិកអចិន្ត្រៃយ៍និងជាអគ្គលេខាធិការនៃគណៈកម្មការបក្សប្រចាំខេត្ត Hebei ( ឆ្នាំ១៩៩២-១៩៩៤ សិក្សាជំនាញសេដ្ឋកិច្ចនៅវិទ្យាស្ថានសិក្សាពីចម្ងាយនៃសាលាបក្សរបស់មជ្ឈិម )
ឆ្នាំ១៩៩៧-១៩៩៨ ជាសមាជិកអចិន្ត្រៃយ៍នៃគណៈកម្មការបក្សប្រចាំខេត្ត Hebei និងជាអនុប្រធានក្រុមដឹកនាំការងារជនបទ
ឆ្នាំ១៩៩៨-២០០០ ជាសមាជិកអចិន្ត្រៃយ៍នៃគណៈកម្មការបក្សប្រចាំខេត្ត Shanxi អនុ ប្រធានក្រុមដឹកនាំការងារជនបទ និងជានាយកការិយាល័យ ( ឆ្នាំ១៩៩៦-១៩៩៨ សិក្សាថ្នាក់អនុបណ្ឌិតផ្នែកសេដ្ឋកចិ្ចនិងពាណិជ្ជកម្មលើជំនាញហិរញ្ញវត្ថុនិងពាណិជ្ជកម្មនៃវិទ្យាស្ថានបរិញ្ញាប័ត្រជាន់ខ្ពស់នៃសភាបណ្ឌិតវិទ្យាសាស្រ្តសង្គមចិន )
ឆ្នាំ២០០០-២០០២ ជាសមាជិកអចិន្ត្រៃយ៍នៃគណៈកម្មការបក្សប្រចាំខេត្ត Shanxi និងជាប្រធានមន្ទីរចាត់តាំង
ឆ្នាំ២០០២-២០០២ ជាសមាជិកអចិន្ត្រៃយ៍នៃគណៈកម្មការបក្សប្រចាំខេត្ត Shanxiលេខាធិការនៃគណៈកម្មការបក្សប្រចាំក្រុង Xian និងជាប្រធានគណៈកម្មការអចិន្ត្រៃយ៍នៃសភាតំណាងប្រជាជនក្រុងXi'an
ឆ្នាំ២០០២-ឆ្នាំ២០០៣ ជាលេខាធិការរងនៃគណៈកម្មការបក្សប្រចាំខេត្តShanxiលេខាធិការនៃគណៈកម្មការបក្សប្រចាំក្រុង Xian និងជាប្រធានគណៈកម្មការអចិន្ត្រៃយ៍នៃសភាតំណាងប្រជាជនក្រុងXian
ឆ្នាំ២០០៣-២០០៤ ជាលេខាធិការរងនៃគណៈកម្មការបក្សប្រចាំខេត្ត Heilongjiang
ឆ្នាំ២០០៤-២០០៧ ជាលេខាធិការរងនិងជាអភិបាលរងនៃគណៈកម្មការបក្សប្រចាំខេត្ត Heilongjiang ( ឆ្នាំ២០០៥-២០០៧ សិក្សាផ្នែកគ្រប់គ្រងឧស្សាហកម្មនិងពាណិជ្ជកម្មលើជំនាញគ្រប់គ្រងជាន់ខ្ពស់នៅសកលវិទ្យាល័យឧស្សាហកម្ម Haerbin និងទទួលបានសញ្ញាប័ត្រអនុបណ្ឌិតផ្នែកគ្រប់គ្រងឧស្សាហកម្មនិងពាណិជ្ជកម្មជាន់ខ្ពស់ )
ឆ្នាំ២០០៧-២០០៨ ជាលេខាធិការរងនៃគណៈកម្មការបក្សប្រចាំខេត្ត Heilongjiang និងជាអភិបាលស្តីទី
ឆ្នាំ២០០៨-២០១០ ជាលេខាធិការរងនៃគណៈកម្មការបក្សប្រចាំខេត្ត Heilongjiang និងជាអភិបាល
ឆ្នាំ២០១០-២០១២ ជាលេខាធិការនៃគណៈកម្មការបក្សប្រចាំខេត្ត Guizhou និងជាប្រធានគណៈកម្មការអចិន្ត្រៃយ៍នៃសភាតំណាងប្រជាជនខេត្ត Guizhou
ឆ្នាំ២០១២-២០១២ ជានាយរងទទួលបន្ទុកការងារអចិន្ត្រៃយ៍នៃខុទ្ទកាល័យមជ្ឈិម
( ថ្នាក់រដ្ឋមន្រ្តី ) នាយកខុទ្ទកាល័យមជ្ឈិម លេខាធិការនៃសហជីពកម្មករនិយោជិតនៃស្ថាប័នក្រោមឱវាទមជ្ឈិម និងជាប្រធាននៃគណៈកម្មការអចិន្ត្រៃយ៍នៃសភាតំណាងប្រជាជនខេត្ត Guizhou )
ឆ្នាំ២០១២-២០១៤ សមាជិកការិយាល័យនយោបាយមជ្ឈិម លេខាធិការនៃលេខាធិការដ្ឋានមជ្ឈិម នាយខុទ្ទកាល័យមជ្ឈិម និងជាលេខាធិការនៃសហជីពកម្មករនិយោជិតនៃស្ថាប័នក្រោមឱវាទមជ្ឈិម
ឆ្នាំ២០១៤-២០១៧ ជាសមាជិកការិយាល័យនយោបាយមជ្ឈិម លេខាធិការនៃលេខាធិការដ្ឋានមជ្ឈិម នាយខុទ្ទកាល័យមជ្ឈិម ប្រធានការិយាល័យនៃគណៈកម្មាធិការសន្តិសុខជាតិរបស់មជ្ឈិម និងជាលេខាធិការនៃសហជីពកម្មករនិយោជិតនៃស្ថាប័នក្រោមឱវាទមជ្ឈិម
ឆ្នាំ២០១៧- សមាជិកអចិន្ត្រៃយ៍នៃការិយាល័យនយោបាយមជ្ឈិម នាយខុទ្ទកាល័យមជ្ឈិម ប្រធានការិយាល័យនៃគណៈកម្មាធិការសន្តិសុខជាតិរបស់មជ្ឈិម និងជាលេខាធិការនៃសហជីពកម្មករនិយោជិតនៃស្ថាប័នក្រោមឱវាទមជ្ឈិម
សមាជិកបម្រុងនៃមជ្ឈិមបក្សអាណត្តិទី១៦និង១៧ សមាជិកមជ្ឈិមបក្សអាណត្តិទី១៨និង១៩ សមាជិកការិយាល័យនយោបាយមជ្ឈិមបក្សអាណត្តិទី១៨ និងជាលេខាធិការនៃលេខាធិការដ្ឋានមជ្ឈិមបក្ស សមាជិកនិងជាសមាជិកអចិន្ត្រៃយ៍នៃការិយាល័យនយោបាយមជ្ឈិមបក្សអាណត្តិទី១៩ ។