ជីវប្រវត្តិសង្ខេបរបស់លោក Li Keqiang
លោក Li Keqiang ភេទប្រុស ជនជាតិហាន កើតនៅខែកក្កដាឆ្នាំ១៩៥៥ជាអ្នកស្រុកDingyuanខេត្តAnhui។លោកបានចូលបម្រើការងារនៅខែមីនាឆ្នាំ១៩៧៤ និងចូលជាសមាជិកនៃបក្សកុម្មុយនិស្តចិននៅខែឧសភាឆ្នាំ១៩៧៦ បានបញ្ចប់ការសិក្សាជំនាញសេដ្ឋសាស្រ្តផ្នែកនីតិសាស្រ្តនិងសេដ្ឋសាស្រ្តនៃវិទ្យាស្ថានសេដ្ឋសាស្រ្តនៃសកលវិទ្យាល័យប៉េកាំងទទួលបានសញ្ញាប័ត្រថ្នាក់អនុបណ្ឌិតបរិញ្ញាប័ត្រផ្នែកនីតិសាស្រ្តនិងបណ្ឌិតផ្នែកសេដ្ឋសាស្ត្រ។
បច្ចុប្បន្ន លោកមានតួនាទីជាសមាជិកអចិន្ត្រៃយ៍នៃការិយាល័យនយោបាយមជ្ឈិមបក្សកុម្មុយនិស្តចិន នាយករដ្ឋមន្រ្តីនិងជាលេខាធិការនៃគណៈកម្មាធិការបក្សប្រចាំនៅក្រុមប្រឹក្សាកិច្ចការរដ្ឋចិន។
ឆ្នាំ១៩៧៤–១៩៧៦ ជាយុវជនមានចំណេះដឹងនៃក្រុមDonglingប្រចាំនៅសហគមន៍Damiaoនៃស្រុកFengyangខេត្តAnhui
ឆ្នាំ១៩៧៦–១៩៧៨ ជាលេខាធិការនៃសាខាបក្សនៃក្រុមDamiaoប្រចាំនៅសហគមន៍Damiaoនៃស្រុកFengyangខេត្តAnhui
ឆ្នាំ១៩៧៨–១៩៨២ សិក្សាផ្នែកនីតិសាស្រ្តនៅសកលវិទ្យាល័យប៉េកាំង ជាអ្នកទទួលខុសត្រូវនៃសមាគមនិស្សិតនៃសកលវិទ្យាល័យប៉េកាំង
ឆ្នាំ១៩៨២–១៩៨៣ ជាលេខាធិការនៃគណៈកម្មការក្រុមយុវជនកុម្មុយនិស្តនិយមនៃសកលវិទ្យាល័យប៉េកាំង និងជាសមាជិកអចិន្ត្រៃយ៍នៃក្រុមយុវជនកុម្មុយនិស្តនិយម
ឆ្នាំ១៩៨៣–១៩៨៣ ជាប្រធានផ្នែកគ្រប់គ្រងសាលារៀននៃក្រុមយុវជនកុម្មុយនិស្តនិយមចិននិងជាអគ្គលេខាធិការនៃសហព័ន្ធនិស្សិតទូទាំងប្រទេសចិន
ឆ្នាំ១៩៨៣–១៩៨៥ លេខាធិការបម្រុងនៃលេខាធិការដ្ឋាននៃក្រុមយុវជនកុម្មុយនិស្តនិយមចិន
ឆ្នាំ១៩៨៥–១៩៩៣ លេខាធិការនៃលេខាធិការដ្ឋាននៃក្រុមយុវជនកុម្មុយនិស្តនិយមចិននិងជាអនុប្រធាននៃសហព័ន្ធយុវជនទូទាំងប្រទេសចិន(ពីខែកញ្ញាឆ្នាំ១៩៩១ដល់ខែវិច្ឆិកាឆ្នាំ១៩៩១ សិក្សានៅវគ្គបណ្តុះបណ្តាលនៃកម្មាភិបាលថ្នាក់ខេត្តនៃសាលាបក្សរបស់មជ្ឈិម)
ឆ្នាំ១៩៩៣–១៩៩៨ លេខាធិការទី១នៃលេខាធិការដ្ឋាននៃក្រុមយុវជនកុម្មុយនិស្តនិយមចិននិងជាប្រធានវិទ្យាស្ថាននយោបាយយុវជនប្រទេសចិន(ឆ្នាំ១៩៨៨–ឆ្នាំ១៩៩៤ ទទួលសញ្ញាប័ត្រថ្នាក់អនុបណ្ឌិតផ្នែកសេដ្ឋសាស្រ្តនៃវិទ្យាស្ថានសេដ្ឋកិច្ចនៃសកលវិទ្យាល័យប៉េកាំង និងសញ្ញាប័ត្របណ្ឌិតផ្នែកសេដ្ឋសាស្រ្ត)
ឆ្នាំ១៩៩៨–១៩៩៩ ជាលេខាធិការរងនៃគណៈកម្មការបក្សកុម្មុយនិស្តចិនប្រចាំនៅខេត្តHenan និងជាអភិបាលស្តីទីនៃខេត្តHenan
ឆ្នាំ១៩៩៩–២០០២ ជាលេខាធិការរងនៃគណៈកម្មការបក្សកុម្មុយនិស្តចិនប្រចាំនៅខេត្តHenan និងជាអភិបាលខេត្តHenan
ឆ្នាំ២០០២–២០០៣ ជាលេខាធិការនៃគណៈកម្មការបក្សកុម្មុយនិស្តចិនប្រចាំនៅខេត្តHenan និងជាអភិបាលខេត្តHenan
ឆ្នាំ២០០៣–២០០៤ ជាលេខាធិការនៃគណៈកម្មការបក្សកុម្មុយនិស្តចិនប្រចាំនៅខេត្តHenan និងជាប្រធានគណៈកម្មការអចិន្ត្រៃយ៍នៃសភាតំណាងប្រជាជនខេត្តHenan
ឆ្នាំ២០០៤–២០០៥ ជាលេខាធិការនៃគណៈកម្មការបក្សកុម្មុយនិស្តចិនប្រចាំនៅខេត្តLiaoning
ឆ្នាំ២០០៥–២០០៧ ជាលេខាធិការនៃគណៈកម្មការបក្សកុម្មុយនិស្តចិនប្រចាំនៅខេត្តLiaoning និងជាប្រធាននៃគណៈកម្មការអចិន្ត្រៃយ៍នៃសភាតំណាងប្រជាជនខេត្ត Liaoning
ឆ្នាំ២០០៧–២០០៨ ជាសមាជិកអចិន្ត្រៃយ៍នៃការិយាល័យនយោបាយមជ្ឈិមបក្សកុម្មុយនិស្តចិន
ឆ្នាំ២០០៨–២០១៣ ជាសមាជិកអចិន្ត្រៃយ៍នៃការិយាល័យនយោបាយមជ្ឈិមបក្សកុម្មុយនិស្តចិន ឧបនាយករដ្ឋមន្រ្តីនិងជាលេខាធិការរងបក្សប្រចាំនៅក្រុមប្រឹក្សាកិច្ចការរដ្ឋចិន
ឆ្នាំ២០១៣–បច្ចុប្បន្ន ជាសមាជិកអចិន្ត្រៃយ៍នៃការិយាល័យនយោបាយមជ្ឈិមបក្សកុម្មុយនិស្តចិន នាយករដ្ឋមន្រ្តីនិងជាលេខាធិការបក្សប្រចាំនៅក្រុមប្រឹក្សាកិច្ចការរដ្ឋចិន
លោកលីខឺឈាងជាសមាជិកនៃគណៈកម្មាធិការមជ្ឈិមលើកទី១៥ ១៦ ១៧ ១៨និង១៩ ជាសមាជិកនិងសមាជិកអចិន្ត្រៃយ៍នៃការិយាល័យនយោបាយមជ្ឈិមបក្សលើកទី១៧ ១៨និង១៩ ជាសមាជិកនៃគណៈកម្មាធិការអចិន្ត្រៃយ៍នៃសភាតំណាងប្រជាជនទូទាំងប្រទេសចិននីតិកាលទី៨៕