ជីវប្រវត្តិ​សង្ខេប​របស់​លោក ​Wang Yang​
2017-10-26 19:38:30  cri  Web Editor:Wei

ជីវប្រវត្តិ​សង្ខេប​របស់​លោក ​Wang​ Yang​

  

    លោក​Wang ​Yang​ ភេទប្រុស​ ជនជាតិហាន​ កើតនៅខែមីនាឆ្នាំ១៩៥៥​ ជាអ្នកក្រុង​Su​zhou​ ខេត្ត​Anhuiលោកបានចូលបម្រើការងារនៅខែមិថុនា ​ឆ្នាំ១៩៧២ ​ និងចូលជាសមាជិកនៃបក្សកុម្មុយនិស្តចិននៅខែសីហា​ ឆ្នាំ១៩៧៥​ បានបញ្ចប់ការសិក្សានៅសាលាបក្សរបស់មជ្ឈិម​ ទទួលបានសញ្ញាប័ត្រថ្នាក់អនុបណ្ឌិតផែ្នកវិស្វកម្ម។

   បច្ចុប្បន្ន​ លោកមានតួនាទីជាសមាជិកអចិន្រៃ្តយ៍នៃការិយាល័យនយោបាយមជ្ឈិមបក្សកុម្មុយនិស្តចិន​ ឧបនាយករដ្ឋមន្រ្តីនៃក្រុមប្រឹក្សាកិច្ចការរដ្ឋចិន​ សមាជិកនៃគណៈកម្មការបក្សប្រចាំនៅក្រុមប្រឹក្សាកិច្ចការរដ្ឋចិន។

    ឆ្នាំ១៩៧២-១៩៧៦​ ជាកម្មករនិងជាអ្នកទទួលខុសត្រូវរោងជាងនៃរោងចក្រផលិតគ្រឿងឧបភោគបរិភោគនៅតំបន់​Suxian​ ខេត្តAnhui​

    ឆ្នាំ១៩៧៦-១៩៧៩​ ជាគ្រូបង្រៀននៅសាលាបណ្តុះបណ្តាលកម្មាភិបាល​"WuQi" ​ជាអនុប្រធាននៃការិយាល័យស្រាវជ្រាវការអប់រំនិងជាសមាជិកនៃគណៈកម្មការបក្សប្រចាំនៅសាលារៀននៃតំបន់​Suxian ​ខេត្តAnhui​

    ឆ្នាំ១៩៧៩-១៩៨០​ សិក្សាជំនាញនយោបាយនិងសេដ្ឋសាស្រ្តនៅវគ្គបណ្តុះបណ្តាលស្តីពីការឃោសនាទ្រឹស្តីនៃសាលាបក្សរបស់មជ្ឈិម

    ឆ្នាំ១៩៨០-១៩៨១​ ជាគ្រូបង្រៀននៃសាលាបក្សនៃគណៈកម្មការបក្សក្រុង​Suxian ​ខេត្ត​Anhui​

    ឆ្នាំ១៩៨១-១៩៨២​ ជាលេខាធិការរងនៃគណៈកម្មការបក្សក្រុងSuxian​នៃក្រុមយុវជនកុម្មុយនិស្តនិយមមជ្ឈិមចិននៃខេត្ត​Anhui​

    ឆ្នាំ១៩៨២-១៩៨៣​ ជាប្រធានផែ្នកឃោសនានៃក្រុមយុវជនកុម្មុយនិស្តនិយមមជ្ឈិមចិនខេត្ត​Anhui​

    ឆ្នាំ១៩៨៣-១៩៨៤​ ជាលេខាធិការរងនៃក្រុមយុវជនកុម្មុយនិស្តនិយមមជ្ឈិមចិន ​ខេត្ត​Anhui​

    ឆ្នាំ១៩៨៤-១៩៨៧​ ជាអនុប្រធាននិងជាលេខាធិការរងបក្សប្រចាំនៅគណៈកម្មការកីឡានៃខេត្ត​Anhui​

    ឆ្នាំ១៩៨៧-១៩៨៨​ ជាប្រធាននិងជាលេខាធិការបក្សប្រចាំនៅគណៈកម្មការកីឡានៃខេត្ត​Anhui​

    ឆ្នាំ១៩៨៨-១៩៩២​ ជាលេខាធិការរងនៃគណៈកម្មការបក្ស ​អភិបាលក្រុងស្តីទីនិងជាអភិបាលក្រុង​Tongling​ ខេត្ត​Anhui​(ឆ្នាំ១៩៨៩ដល់ឆ្នាំ១៩៩២​ ទទួលបានបរិញ្ញាប័ត្រផែ្នកគ្រប់គ្រងបក្សនិងនយោបាយនៃវិទ្យាស្ថានសិក្សា​ពី​ចម្ងាយ​នៃសាលាបក្សរបស់មជ្ឈិម)​

    ឆ្នាំ១៩៩២-១៩៩៣​ ជាប្រធាននិងជាលេខាធិការបក្សប្រចាំនៅគណៈកម្មការផែនការនិងជាជំនួយការនៃអភិបាលខេត្ត​Anhui​

    ឆ្នាំ១៩៩៣-១៩៩៣​ ជាអភិបាលរងនៃខេត្ត​Anhui​

    ឆ្នាំ១៩៩៣-១៩៩៨​ ជាសមាជិកអចិន្រៃ្តយ៍នៃគណៈកម្មការបក្សកុម្មុយនិស្តចិនប្រចាំនៅខេត្ត​Anhui​និងជាអភិបាលរងខេត្តAnhui​(ឆ្នាំ១៩៩៣-១៩៩៥​ ទទួលបានសញ្ញាប័ត្រថ្នាក់អនុបណ្ឌិតផែ្នកវិស្វកម្មក្នុងជំនាញគ្រប់គ្រងនិងវិទ្យាសាស្រ្តនៃវិទ្យាស្ថានគ្រប់គ្រងនិងវិទ្យាសាស្រ្តនៃសកលវិទ្យាល័យវិទ្យាសាស្រ្តនិងបចេ្ចកវិទ្យាប្រទេសចិន​ ពីខែមីនា ​១៩៩៧ដល់ខែឧសភា​ ១៩៩៧សិក្សានៅវគ្គបណ្តុះបណ្តាលនៃកម្មាភិបាលថ្នាក់ខេត្តនៃសាលាបក្សរបស់មជ្ឈិម)​

    ឆ្នាំ១៩៩៨-១៩៩៩​ ជាលេខាធិការរងនៃគណៈកម្មការបក្សកុម្មុយនិស្តចិនប្រចាំនៅខេត្ត​Anhui​និងជាអភិបាលរងខេត្ត​Anhui​

    ឆ្នាំ១៩៩៩-២០០៣​ ជាអនុប្រធាននៃគណៈកម្មាធិការអភិវឌ្ឍន៍និងគ្រោងផែនការជាតិនិងជាសមាជិកបក្សប្រចាំនៅគណៈកម្មាធិការអភិវឌ្ឍន៍និងគ្រោងផែនការជាតិ​(ពីខែកញ្ញា ​ឆ្នាំ២០០១ដល់ខែវិច្ឆិកា​ ២០០១​ សិក្សានៅវគ្គបណ្តុះបណ្តាលនៃកម្មាភិបាលថ្នាក់ខេត្តនៃសាលាបក្សរបស់មជ្ឈិម)​

    ឆ្នាំ២០០៣-២០០៥​ អគ្គលេខាធិការរងនៃក្រុមប្រឹក្សាកិច្ចការរដ្ឋចិន​(ទទួលបន្ទុកការងារជាប្រចាំការនៃការិយាល័យក្រុមប្រឹក្សាកិច្ចការរដ្ឋចិន​ ថ្នាក់រដ្ឋមន្រ្តី)​និងជាលេខាធិការរងបក្សប្រចាំនៅការិយាល័យក្រុមប្រឹក្សាកិច្ចការរដ្ឋចិន

    ឆ្នាំ២០០៥-២០០៦​ ជាលេខាធិការនៃគណៈកម្មការបក្សកុម្មុយនិស្តចិនប្រចាំនៅក្រុង​Chongqing​

    ឆ្នាំ២០០៦-២០០៧​ ជាលេខាធិការនៃគណៈកម្មការបក្សកុម្មុយនិស្តចិនប្រចាំនៅក្រុង​Chongqing​និងជាប្រធានគណៈកម្មការសភាតំណាងប្រជាជានក្រុង​Chongqing​

    ឆ្នាំ២០០៧-២០០៧ ​ជាសមាជិកនៃការិយាល័យនយោបាយមជ្ឈិមបក្សកុម្មុយនិស្តចិនលេខាធិការនៃគណៈកម្មការបក្សកុម្មុយនិស្តចិនប្រចាំនៅក្រុង​Chongqing​និងជាប្រធានគណៈកម្មការសភាតំណាងប្រជាជនក្រុង​Chongqing​

    ឆ្នាំ២០០៧-២០១២​ ជាសមាជិកនៃការិយាល័យនយោបាយមជ្ឈិមបក្សកុម្មុយនិស្តចិននិងជាលេខាធិការនៃគណៈកម្មការបក្សកុម្មុយនិស្តចិនប្រចាំនៅខេត្ត​Guangdong​

    ឆ្នាំ២០១២-២០១៣​ ជាសមាជិកនៃការិយាល័យនយោបាយមជ្ឈិមបក្សកុម្មុយនិស្តចិន

    ឆ្នាំ២០១២-២០១៧​ ជាសមាជិកនៃការិយាល័យនយោបាយមជ្ឈិមបក្សកុម្មុយនិស្តចិនឧបនាយករដ្ឋមន្រ្តីនិងជាសមាជិកនៃគណៈកម្មការបក្សប្រចាំនៅក្រុមប្រឹក្សាកិច្ចការរដ្ឋចិន

លោក​WangYang​ជាសមាជិកបម្រុងនៃគណៈកម្មាធិការមជ្ឈិម​ អាណត្តិទី១៦ជាសមាជិកនៃគណៈកម្មាធិការមជ្ឈិមអាណត្តិទី១៧ ​១៨​ ១៩​ ជាសមាជិកនៃគណៈអចិន្រៃ្តយ៍នៃការិយាល័យនយោបាយមជ្ឈិមបក្សអាណត្តិទី១៧ ​១៨​ ជាសមាជិកនិងជាសមាជិកអចិន្រៃ្តយ៍នៃការិយាល័យនយោបាយមជ្ឈិមបក្ស ​អាណត្តិទី១៩៕

ទាក់ទង​ជាមួយ​យើង​ខ្ញុំ