លោក​ស៊ី ជីនភីងប្រធានរដ្ឋចិន​ចូលរួម​ការ​ពិភាក្សា​នៃ​គណៈប្រតិភូតំណាងបក្ស​នៃ​ខេត្តកួយចូវក្នុង​សមាជបក្សកុម្មុយនិស្តចិន​លើក​ទី​១៩​
2017-10-20 14:46:00  cri  Web Editor:Wang

     ព្រឹកថ្ងៃទី​១៩​ខែ​តុលា​  ពេលអញ្ជើញ​​ចូលរួម​ការ​ពិភាក្សា​នៃ​គណៈប្រតិភូតំណាង​បក្ស​នៃ​ខេត្តកួយចូវក្នុង​សមាជ​បក្ស​កុម្មុយនិស្តចិន​លើក​ទី​១៩​ លោក​ស៊ី ជីនភីង​ប្រធានរដ្ឋចិន​បាន​គូសបញ្ជាក់​ថា​ ​របាយការណ៍នៃ​សមាជ​បក្ស​កុម្មុយនិស្តចិន​លើក​ទី​១៩បាន​ចង្អុលបង្ហាញ​ថែម​ទៀត​នូវ​ទិសដៅឆ្ពោះ​ទៅមុខ​នៃ​បុព្វហេតុរបស់​បក្ស​និង​ប្រទេសជាតិ​ ​ជា​សេចក្តីប្រកាស​នយោបាយ​និង​កម្មវិធី​ប្រតិបត្តិសម្រាប់​បក្សកុម្មុយនិស្តចិនធ្វើការ​​សាមគ្គីនិង​ដឹកនាំ​ប្រជាជន​គ្រប់​ជនជាតិ​នៅ​ទូទាំងប្រទេស​ចិនសំដៅ​ប្រកាន់​ខ្ជាប់​និង​អភិវឌ្ឍ​សង្គមនិយម​មាន​លក្ខណៈ​ពិសេស​ប្រទេសចិន​ក្នុងយុគសម័យថ្មី​។ ​

​​      យើ​ងត្រូវ​រៀនសូត្រឲ្យបាន​ស៊ីជម្រៅអំពីសេចក្តីសន្និដ្ឋាន​ស្តីពី​ការ​ឈាន​ចូល​យុគសម័យ​ថ្មិនៃសង្គមនិយមមានលក្ខណៈពិសេសរបស់ប្រទេសចិន រៀនសូត្រឲ្យបាន​ស៊ីជម្រៅអំពី​គោលដៅ​ថ្មីស្តីពីការ​បែង​ចែក​​​ជា​ពីរ​ដំណាក់កាលសម្រាប់​ការ​​​​​កសាង​ប្រទេស​សង្គម​និយម​ទំនើប​ដោយ​គ្រប់​ជ្រុងជ្រោយ និង​​រៀនសូត្រឲ្យបាន​ស៊ីជម្រៅអំពីសំណូមពរថ្មីនៃកិច្ចកសាង​បក្ស​ ​​ដើម្បី​លើកទឹកចិត្ត​បក្ស​ទាំង​មូល​និង​ប្រជាជនគ្រប់ជនជាតិនៅ​ទូទាំងប្រទេសចិនឲ្យ​​សាមគ្គីគ្នា​ជា​​ធ្លុង​មួយ​ ​ខិតខំ​ធ្វើការ​ត្រួសត្រាយសមិទ្ធផលថ្មី​ សំដៅជំរុញ​សង្គមនិយម​មានលក្ខណៈពិសេស​របស់​ប្រទេស​ចិន​ក្នុង​យុគសម័យថ្មី​ឲ្យ​កាន់តែវិវឌ្ឍ​រីកចម្រើនថែម​ទៀត​​៕

 

ទាក់ទង​ជាមួយ​យើង​ខ្ញុំ