រសៀលថ្ងៃទី១៨ ខែតុលា លោកYuZhengshengប្រធានប្រឹក្សានយោបាយប្រជាជនទូទាំងប្រទេសចិនបានបញ្ជាក់នៅពេលអញ្ជើញចូលរួមកិច្ចពិគ្រោះពិភាក្សានៃគណៈប្រតិភូភូមិភាគស្វយ័តជនជាតិវីវុលXinJiangថា ត្រូវជ្រោងទង់ជាតិដ៏មហិមានៃសង្គមនិយមដែលមានលក្ខណៈពិសេសរបស់ប្រទេសចិន ប្រកាន់ខ្ជាប់ដាច់ខាតមិនងាករេដើរតាមគោលនយោបាយអភិវឌ្ឍសង្គមនិយមដែលមានលក្ខណៈពិសេសរបស់ប្រទេសចិន អភិវឌ្ឍគោលនយោបាយប្រជាធិបតេយ្យនៃសង្គមនិយម ប្រមូលផ្តុំប្រាជ្ញានិងកម្លាំងដើម្បីដណ្តើមយកជ័យជម្នះដ៏មហិមានៃសង្គមនិយមមានលក្ខណៈពិសេសនៃប្រទេសចិនក្នុងយុគសម័យថ្មី៕