ថ្ងៃទី១៥ខែឧសភានៅវិមានសភាប្រជាជនចិនក្រុងប៉េកាំង លោកស៊ី ជីនភីងប្រធានរដ្ឋចិនបានជួបពិភាក្សាការងារជាមួយលោកឌូទើតេប្រធានាធិបតីហ្វីលីពីនដែលអញ្ជើញមកប្រទេសចិនដើម្បីចូលរួមវេទិកាកំពូលសម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិស្តីពីយុទ្ធសាស្រ្តខ្សែក្រវាត់មួយនិងផ្លូវមួយ។
លោកស៊ី ជីនភីងបានថ្លែងថា ប្រទេសហ្វីលីពីនជាប្រទេសជិតខាងដ៏មេត្រីភាពរបស់ប្រទេសចិន ហើយក៏ជាដៃគូសំខាន់ក្នុងការរួមសហការកសាងយុទ្ធសាស្រ្តខ្សែក្រវាត់មួយនិងផ្លូវមួយផងដែរ។ ការប្រកាន់ខ្ជាប់នូវកិច្ចសហប្រតិបត្តិការមេត្រីភាពនិងសុខដុមរមនានិងសម្រេចភាពឈ្នះឈ្នះជាផ្លូវដ៏ត្រឹមត្រូវសម្រាប់ការអភិវឌ្ឍទំនាក់ទំនងរវាងចិននិងហ្វីលីពីន។ប្រទេសចិនរីករាយក្នុងការរួមសហការជាមួយប្រទេសហ្វីលីពីនជំរុញការតភ្ជាប់យុទ្ធសាស្រ្តខ្សែក្រវាត់មួយនិងផ្លូវមួយ ដើម្បីទទួលបានសមិទ្ធផលកាន់តែច្រើននៅលើផ្លូវដែលបានអភិវឌ្ឍនិងផ្តល់សុខសុភមង្គលកាន់តែច្រើនដល់ប្រជាជននៃប្រទេសទាំង២។