លោក​លីខឺឈាំង​នាយករដ្ឋមន្រ្តី​ចិន​ជួប​ពិភាក្សា​ការ​ងារ​ជា​មួយ​អគ្គលេខាធិការ​អង្គការសហប្រ​ជាជាតិ
2017-05-16 14:40:02  cri  Web Editor:Zheng

      រសៀលថ្ងៃទី១៥ខែឧសភា លោកលីខឺឈាំងនាយករដ្ឋមន្រ្តីចិនបានជួបពិភាក្សាជាមួយលោក​Guterres​អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ​ដែលអញ្ជើញមកប្រទេសចិន​ដើម្បី​ចូលរួមវេទិកាកំពូលសម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិស្តីពីយុទ្ធសាស្រ្តខ្សែក្រវាត់មួយនិងផ្លូវមួយនៅវិមានសភាប្រជាជន​ចិន​ក្រុងប៉េកាំង។

      លោកលីខឺឈាំងបានថ្លែងថា ក្នុងនាមជាប្រទេសជាសមាជិកបង្កើតអង្គការសហប្រជាជាតិនិងជាប្រទេសក្រុមប្រឹក្សាអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខ ប្រទេសចិនគាំពារយ៉ាងរឹងមាំ​នូវ​កម្មវត្ថុនិងគោលការណ៍នៃធម្មនុញ្ញអង្គការសហប្រជាជាតិជាប់រហូត គាំទ្រយ៉ាងរឹងមាំនូវកិត្យានុភាពព្រមទាំងតួនាទីជាស្នូលក្នុងការគំាពារសុខសន្តិភាពពិភពលោកនិងជំរុញការអភិវឌ្ឍជាដើមរបស់អង្គការសហប្រជាជាតិនិងក្រុមប្រឹក្សាសន្តិសុខ។យើងរីករាយក្នុងការពង្រីកតួនាទីជាប្រទេសកំពុងអភិវឌ្ឍដែលទទួលខុសត្រូវ​​ដោយឆ្លងតាមវេទិកាដូចជាអង្គការសហប្រជាជាតិជាដើម។យើង​នឹង​ខិតខំប្រឹងប្រែងជាបន្តបន្ទាប់​ទៀត​ដើម្បីអនុវត្តរបៀបវារៈអភិវឌ្ឍជានិរន្តរភាពឆ្នាំ២០៣០ឲ្យបានរលូនល្អនិងជំរុញសន្តិភាព ស្ថិរភាព ការអភិវឌ្ឍនិងភាពចម្រុងចម្រើនរបស់ពិភពលោក។

ទាក់ទង​ជាមួយ​យើង​ខ្ញុំ