សន្និសីទជាន់ខ្ពស់តុមូលនៃវេទិការកំពូលសម្រាប់កិច្ចសហប្រតិបត្តិការអន្តជាតិស្តីពីយុទ្ធសាស្ត្រ"ខ្សែក្រវាត់មួយនិងផ្លូវមួយ"បានបើកធ្វើនៅក្រុងប៉េកាំងនាព្រឹកថ្ងៃទី ១៥ ខែឧសភា លោកXiJinping ប្រធានរដ្ឋចិន និងប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាលនៃប្រទេសចំនួន ២៩ ព្រមទាំងអ្នកទទួលខុសត្រូវនៃអង្គការអន្តរជាតិសំខាន់ៗចំនួន ៣ រូប មានលោកអគ្គលេខាធិការអង្គការសហប្រជាជាតិជាដើមបានអញ្ជើញចូលរួម ។ លោក XiJinpingបានធ្វើជាអធិបតីនៃសន្និសីទជាន់ខ្ពស់តុមូល ។ បន្ទាប់ពីការពិគ្រោះពិភាក្សានិងការផ្លាស់ប្តូរគ្នារយៈពេលមួយថ្ងៃ សន្និសីទតុមូលនារសៀលបានបិទសម័យប្រជុំ ។ លោក XiJinping ប្រធានរដ្ឋចិនបានជួបជាមួយអ្នកសារព័ត៌មានទាំងក្នុងនិងក្រៅប្រទេសបន្ទាប់ពីសន្និសីទជាន់ខ្ពស់ ។
ក្នុងពេលជួបធ្វើសន្និសីទសារព័ត៌មានជាមួយអ្នកសារព័ត៌មានចិននិងបរទេស លោក ស៊ី ជីនភីងប្រធានរដ្ឋចិនបានថ្លែងថា
ចាប់តាំងពីវេទិកាកំពូលសម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិស្តីពីយុទ្ធសាស្រ្តខ្សែក្រវ៉ាត់មួយនិងផ្លូវមួយបើកសម្ភោធ មិត្តអ្នកសារព័ត៌មានជាច្រើនរូបបានផ្សាយដំណឹងជាច្រើន ហើយបានកត់ត្រាព្រឹត្តិការណ៍ដ៏អស្ចារ្យនានា និងបានផ្សាយសំឡេងរបស់ប្រទេសនានាដែលបានរួមគ្នាកសាងខ្សែក្រវ៉ាត់មួយនិងផ្លូវមួយ លោកបានបន្តថា ប្រព័ន្ធផ្សព្វផ្សាយហើយបានបង្ហាញការរីកចំរើនដ៏ផុលផុសនៃការកសាងខ្សែក្រវ៉ាត់មួយនិងផ្លូវមួយចំពោះពិភពលោក ខ្ញុំសូមតំណាងរដ្ឋាភិបាលចិននិងតំណាងនៃប្រទេសនានាដែលចូលរួមវេទិកា សំដែងអំណរគុណចំពោះអ្នកសារព័តមានទាំងអស់។ថ្ងៃទី១៤ខែឧសភា យើងបានរៀបចំធ្វើពិធីសម្ភោធបើកនៃវេទិកាកំពូលនិងកិច្ចជំនួបជាន់ខ្ពស់ អ្នកដឹកនាំនៃប្រទេសមួយចំនួន អ្នកទទួលខុសត្រូវនៃអង្គការអន្តរជាតិនិងតំណាងនៃប្រទេសជាង១០០មកពីមជ្ឈដ្ឋានរដ្ឋាភិបាល សហគ្រាសនិងអ្នកប្រាជ្ញផ្នែកវិទ្យាសាស្រ្តបានចូលរួម មិត្តទាំងអស់គ្នាបានរួមគ្នាពិគ្រោះពិភាក្សាអំពីកិច្ចសហប្រតិបត្តិការអន្តរជាតិសម្រាប់កសាងខ្សែក្រវ៉ាត់មួយនិងផ្លូវមួយក្នុងបរិយាកាសដ៏មេត្រីភាពនិងចុះសម្រុងគ្នា ហើយបានលើកឡើងនូវមតិនិងសំណើរល្អៗជាច្រើន ហើយបានទទួលសមិទ្ធិផលជាវិជ្ជមាន។
លោកស៊ីជីនភីងថ្លែងថា ក្នុងអំឡុងពេលវេទិកា ប្រទេសចិននិងភាគីពាក់ព័ន្ធនានាបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការមួយចំនួន ។ រហូតដល់បច្ចុប្បន្ន ប្រទេសនិងអង្គការអន្តរជាតិដែលចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការស្តីពីយុទ្ធសាស្ត្រខ្សែក្រវាត់មួយនិងផ្លូវមួយជាមួយប្រទេសចិនមានចំនួនសរុបដល់ទៅ ៦៨ ។ ថ្ងៃនេះ ថ្នាក់ដឹកនាំនៃប្រទេសជាង ៣០ និងអ្នកទទួលខុសត្រូវអង្គការមូលនិធីរូបិយវត្ថុអន្តរជាតិបានរៀបចំធ្វើសន្និសីទកំពូលតុមូល ពួកយើងបានផ្តោតជុំវិញប្រធានបទអំពីការបង្កើនកិច្ចសហប្រតិបត្តិការអន្តរជាតិ រួមគ្នាកសាងខ្សែក្រវាត់មួយនិងផ្លូវមួយ សម្រេចការឈ្នះ-ឈ្នះនិងអភិវឌ្ឍជាមួយគ្នា បានផ្លាស់ប្តូរមតិគ្នាអំពីការបង្កើនការតភ្ជាប់យុទ្ធសាស្ត្រអភិវឌ្ឍគោលនយោបាយ ធ្វើឲ្យទំនាក់ទំនងដៃគូកាន់តែស៊ីជម្រៅ ជំរុញការតភ្ជាប់គ្នានិងការជំរុញការផ្លាស់ប្តូរខាងមនុស្សសាស្ត្រជាដើម ដោយបានឈានដល់មតិឯកភាពគ្នាយ៉ាងទូលំទូលាយ និងបានអនុម័តលើសេចក្តីថ្លែងការណ៍រួម ។ នេះគឺជាសន្និសីទដ៏ឧឡារិកកម្រិតខ្ពស់ដែលសហគមន៍អន្តរជាតិបានរៀបចំធ្វើដោយផ្តោតជុំវិញការកសាងខ្សែក្រវាត់មួយនិងផ្លូវមួយ សន្និសីទបានបូកសរុបវឌ្ឍនភាពនៃកិច្ចសហប្រតិបត្តិការ ប្រមូលផ្តុំមតិឯកភាពគ្នានៃភាគីនានា បានចង្អុលបង្ហាញនូវទិសដៅនៃកិច្ចសហប្រតិបត្តិការអន្តរជាតិអំពីការកសាងយុទ្ធសាស្ត្រខ្សែក្រវាត់មួយនិងផ្លូវមួយ គូរប្លង់ផ្លូវនិងបញ្ជាក់ពីគម្រោងនៃប្រតិបត្តិការ ។
ពេលជួបអ្នកសារព័ត៌មានចិននិងបរទេស លោកប្រធានរដ្ឋចិនស៊ី ជីនភីងបានថ្លែងថា ទីបួន ផែនទីផ្លូវស្តីពីកិច្ចសហប្រតិបត្តិការដែលយើងបានរៀបចំនោះ បានកំណត់វិស័យនៃកិច្ចសហប្រតិបត្តិការសំខាន់ៗនិងផ្លូវអនុវត្ត ។ យើងសង្ឃឹមថា ឆ្លងតាមការកសាងយុទ្ធសាស្ត្រខ្សែក្រវាត់មួយនិងផ្លូវមួយ ធ្វើឲ្យកំណើនសេដ្ឋកិច្ចរបស់ប្រទេសនានាកាន់តែខ្លាំងក្លា ហេដ្ឋារចនាសម្ព័ន្ធកាន់តែល្អពេញលេញ ការអភិវឌ្ឍន៍ផ្នែកឧស្សាហកម្មកាន់តែមានកម្លាំងរស់រវើក កិច្ចសហប្រតិបត្តិការផ្នែកហិរញ្ញវត្ថុកាន់តែស៊ីជម្រៅនិងការផ្លាស់ប្តូរខាងមនុស្សសាស្ត្រកាន់តែជិតស្និទ្ធផងដែរ ។ យើងយល់ព្រមបន្តចាត់ទុកការតភ្ជាប់គ្នាជាវិស័យកិច្ចសហប្រតិបត្តិការដ៏សំខាន់ ។ យើងនៅនឹងបង្កើនការតភ្ជាប់គ្នាខាងវប្បធម៌ ជំរុញការសម្របសម្រួលគ្នានៃប្រព័ន្ធស្តង់ដារនិងសណ្តាប់ធ្នាប់របស់ប្រទេសនានា ។ យើងគាំទ្រការបង្កើនល្បឿនកសាងរបៀងសេដ្ឋកិច្ច យើងឯកភាពគ្នាពង្រីកផ្លូវប្រមូលទុន បង្កើតប្រព័ន្ធធានាហិរញ្ញវត្ថុដែលមានស្ថិរភាពជានិរន្តរភាពនិងអាចគ្រប់គ្រងហានីភ័យបាន ។ យើងគាំទ្រកិច្ចសហប្រតិបត្តិការក្នុងវិស័យអប់រំ វិទ្យាសាស្ត្រនិងបច្ចេកវិទ្យាព្រមទាំងវប្បធម៌ជាដើម ធ្វើឲ្យការផ្លាស់ប្តូរក្នុងវិស័យទេសចរណ៍ ធនាគារគំនិតនិងប្រព័ន្ធសារព័ត៌មានជាដើមកាន់តែជិតស្និទ្ធ យើងនៅនឹងសម្របតាមគោលបំណងរបស់ប្រជាជនគ្រប់ប្រទេស ធ្វើកិច្ចសហប្រតិបត្តិការក្នុងវិស័យការអភិវឌវឌ្ឍន៍ជានិរន្តរភាព ប្រឆាំងអំពើពុករលួយនិងការកាត់បន្ថយភាពក្រីក្រនិងគ្រោះមហន្តរាយជាដើមផងដែរ ។