ថ្ងៃទី១៤ខែឧសភា លោកស៊ី ជីនភីងប្រធានរដ្ឋចិនបានថ្លែងសុន្ទរកថាក្រោមចំណងជើងថា ពួតដៃគ្នាជំរុញកិច្ចកសាងយុទ្ធសាស្រ្តខ្សែក្រវាត់មួយនិងផ្លូមួយនៅក្នុងពិធីសម្ពោធបើកវេទិកាកំពូលស្តីពីកិច្ចសហប្រតិបត្តិការអន្តរជាតិអំពីយុទ្ធសាស្ត្រខ្សែក្រវាត់មួយនិងផ្លូវមួយ។ លោកស៊ី ជានភីងបានថ្លែងថា ផ្លូវសូត្រមានចម្ងាយវែងអន្លាយ និងបានបន្តរយៈពេលជាងមួយពាន់ឆ្នាំ ហេតុដូច្នេះផ្លូវសូត្រនេះបានបង្កប់ដោយស្មារតីផ្លូវសូត្រដែលមានខ្លឹមសារជាស្នូលដូចជាកិច្ចសហប្រតិបត្តិការដោយសន្តិភាព ការបើកចំហនិងបរិយាប័ន្ន រៀនសូត្រនិងក្រេបយកបទពិសោធន៍ពីគ្នា ផ្តល់ផលប្រយោជន៍ដល់គ្នានិងឈ្នះ-ឈ្នះ។ នេះគឺជាមរតកដ៏មានតម្លៃរបស់បរិយ្យធម៌មនុស្សជាតិ។ ក្នុងរជ្ជកាលថាំងនិងសុងប្រទេសចិន ផ្លូវសូទ្រលើគោកនិងសមុទ្របានអភិវឌ្ឍក្នុងពេលជាមួយគ្នា អ្នកទេសចររបស់ប្រទេសចិន អ៊ីតាលីនិងម៉ារូកមានលោកឌូហួន លោកម៉ាក ប៉ូឡូនិលោកអ៊ីបិន បៃទូថៃសុទ្ធតែធ្លាប់បន្សល់ទុកនូវស្នាមប្រវត្តិសាស្រ្តតាមផ្លូវសូត្រលើគោកនិងលើសមុទ្រ។ អ្នកត្រួសត្រាយផ្លូវសូត្រទាំងនេះមិនបានប្រើប្រាស់សេះប្រយុទ្ធនិងរួញស្រួចនោះទេ តែគឺក្រុមសត្វអូដ្ឋនិងសុទ្ធចិត្ត អ្វីដែលពួកគែពឹងផ្អែកលើមិនមែននាវាចម្បាំងនិងកាំភ្លើងធំនោះទេ តែគឺនាវាដឹកជញ្ជូនទំនិញដ៏មានតម្លៃនិងមិត្តភាពនោះឯង។
លោកស៊ី ជានភីងបានថ្លែងថា បើមើលពីប្រវត្តិសាស្រ្ត សង្គមមនុស្សជាតិកំពុងស្ថិតក្នុងសម័យកាលមួយដែលអភិវឌ្ឍយ៉ាងខ្លាំង កែទម្រង់យ៉ាងខ្លាំងនិងកែសម្រួលយ៉ាងខ្លាំង។ បើកមើលពីការពិតជាក់ស្តែង យើងកំពុងស្ថិតក្នុងពិភពលោកមួយដែលកើតមានការប្រកួតប្រជែងជាញឹកញាប់។ កំណើនសេដ្ឋកិច្ចត្រូវការកម្លាំងចលករ ចំណែកឯការអភិវឌ្ឍកាន់តែត្រូវមានតុល្យភាពជាទូទៅនិងធ្វើឲ្យមនុស្សទទួលបានផលប្រយោជន៍ជាទូទៅ ហើយគម្លាយរវាងភាពក្រីក្រនិងភាពមានធូធារត្រូវតែបង្រួមឲ្យបានខ្លី។ ចំណុចក្តៅក្នុងតំបន់បានរក្សាភាពកក្រើករំពើកជាបន្តបន្ទាប់ ភេរវកម្មនិយមបានរាតត្បាត។ អោនភាពខាងសន្តិភាព អោនភាពខាងអភិវឌ្ឍ ព្រមទាំងអោនភាពខាងគ្រប់គ្រង ជាការប្រកួតប្រជែងដ៏តានតឹងដែលប្រឈមមុខមនុស្សជាតិ។ ចាប់តាំងពីសេចក្តីផ្តួចផ្តើមស្តីពីយុទ្ធសាស្រ្តខ្សែក្រវាត់មូយនិងផ្លូវមួយអស់រយៈពេលជាង៤ឆ្នាំកន្លងមក ប្រទេសនិងអង្គការអន្តរជាតិជាង៣០០ទូទាំងពិភពលោកបានសកម្មគាំទ្រនិងចូលរួមក្នុងកិច្ចកសាងយុទ្ធសាស្រ្តខ្សែក្រវាត់មួយនិងផ្លូវមួយ ចំណែកឯសេចក្តីសម្រេចចិត្តដ៏សំខាន់របស់មហាសន្និបាតអង្គការសហប្រជាជាតិនិងក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិជាដើមក៏បានរួមបញ្ចូលខ្លឹមសារស្តីពីកិច្ចកសាងយុទ្ធសាស្រ្តខ្សែក្រវាត់មួយនិងផ្លូវមួយ។ ហើយកិច្ចកសាងខ្សែក្រវាត់មួយនិងផ្លូវមួយក៏បានប្រែពីទស្សនៈទៅជាទង្វើជាក់ស្តែងជាបណ្តើរៗ ពោលគឺប្រែពីក្តីបំណងទៅជាការពិតជាក់ស្តែង ទទួលបានសមិទ្ធផលយ៉ាងស្តុកស្តម។
លោកស៊ី ជានភីងបានថ្លែងថា កិច្ចកសាងយុទ្ធសាស្រ្តខ្សែក្រវាត់មួយនិងផ្លូវមួយមិនមែនច្រានចោលគំនិតកាលពីមុននិងចាប់ផ្តើមគំនិងថ្មីមួយទៀតទេ តែគឺសម្រេចការតភ្ជាប់យុទ្ធសាស្ត្រនិងបំពេញបន្ថែមគ្នាផ្នែកឧត្តមភាព។ ប្រទេសចិនបានសម្របសម្រួលគោលនយោបាយជាមួយប្រទេសពាក់ព័ន្ធ ក្នុងនោះបូករួមទាំងសហភាពសេដ្ឋកិច្ចអឺរ៉ុបនិងអាស៊ីដែលលើកឡើងដោយប្រទេសរុស្ស៊ី ផែនការជាទូទៅស្តីពីតភ្ជាប់គ្នាទៅវិញទៅមកដែលលើកឡើងដោយអាស៊ាន ផ្លូវពន្លឺភ្លឺស្វាងដែលលើកដោយប្រទេសកាហ្សាស្ថានជាដើម។ ប្រទេសចិនបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការជាមួយប្រទេសនិងអង្គការអន្តជាតិជាង៤០ និងបានធ្វើកិច្ចសហប្រតិបត្តិការផ្នែកផលិតភាពដែលធ្វើតាមយន្តការជាមួយប្រទេសជាង៣០។ ក្នុងអំឡុងពេលនៃវេទិកា ប្រទេសចិននឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្តីពីការតភ្ជាប់កិច្ចសហប្រតិបត្តិការនិងនិងគម្រោងប្រតិបត្តិការមួយចំនួនទៀត ក៏ដូចជារួមជាមួយប្រទេសនិងអង្គការអន្តរជាតិជាង៦០ចេញផ្សាយសេចក្តីផ្តួចផ្តើមសហប្រតិបត្តិការស្តីពីការជំរុញពាណិជ្ជកម្មនៃយុទ្ធសាស្ត្រខ្សែក្រវាត់មួយនិងផ្លូវមួយមានភាពរលូន។
លោកស៊ី ជានភីងបានថ្លែងថា បើចង់អភិវឌ្ឍមុខរបរនានាឲ្យមានភាពរីកលូតលាស់ នោះត្រូវសាងសង់ផ្លូវសិន ប្រទេសចិននិងប្រទេសពាក់ព័ន្ធរួមគ្នាបង្កើនល្បឿនជំរុញដំណើរនៃវិស្វកម្មដូចជាផ្លូវដែកល្បឿនលឿនពីហ្សាកាតាដល់បានឌុង ផ្លូវដែកពីចិនដល់ឡាវនិងផ្លូវដែកពីហុងគ្រីដល់ស៊ែលប៊ីជាដើម កសាងកំពង់ផែGwadar និងកំពង់ផែPiraeusជាដើម អនុវត្តគម្រោងតភ្ជាប់គ្នាទៅវិញទៅមកមួយចំនួនធំ។បច្ចុប្បន្ន បណ្តាញហេត្ថារចនាសម្ព័ន្ធចម្រុះដែលយករបៀងសេដ្ឋកិច្ចដូចជាចិន–ប៉ាគីស្ថាន ចិន–ម៉ុងហ្គោលី–រុស្ស៊ី និងស្ពានគោកអាស៊ី–អឺរ៉ុបថ្មីជាដើមជាសេចក្តីណែនាំ យកផ្លូវគោក សមុទ្រនិងអាកាសនិងផ្លូវល្បឿនលឿនផ្នែកព័ត៌មានជាការតភ្ជាប់ និងយកវិស្វកម្មដ៏ធំនិងសំខាន់ដូចជាផ្លូវដែក កំពង់ផែនិងបណ្តាញកំពង់ជាទីបង្អែក កំពុងតែបង្កើតឡើងជាបណ្តើរៗ។
លោកស៊ីជីនភីងបានគូសបញ្ជាក់ថា ប្រទេសចិននិងប្រទេសដែលចូលរួមយុទ្ធសាស្រ្តខ្សែក្រវាត់មួយនិងផ្លូវមួយខំប្រឹងជំរុញដល់ភាពងាយស្រួលនៃពាណិជ្ជកម្មនិងការវិនិយោគ កែលម្អបរិយាកាសប្រកបអាជីវកម្មជាបន្តបន្ទាប់។គ្រាន់តែពេលវេលាឆ្លងគយដែលកសិផលរបស់ប្រទេសអាស៊ីកណ្តាលមានកាហ្សាស្ថានជាដើមចូលក្នុងទីផ្សារចិនក៏ត្រូវបង្រួញខ្លី៩០%ប៉ុណ្ណោះ។ពីឆ្នាំ២០១៤ដល់ឆ្នាំ២០១៦ ទំហំសរុបនៃការធ្វើពាណិជ្ជកម្មរវាងចិននិងប្រទេសតាមបណ្តោយខ្សែក្រវាត់មួយនិងផ្លូវមួយបានលើសពី៣លានលានដុល្លារអាមេរិក។ទំហំដាក់វិនិយោគទុនទៅលើប្រទេសតាមបណ្តោយខ្សែក្រវាត់មួយនិងផ្លូវមួយរបស់ប្រទេសចិនបានលើសពី៥ម៉ឺនលានដុល្លារអាមេរិក។សហគ្រាសចិនបានកសាងតំបន់សហប្រតិបត្តិការខាងសេដ្ឋកិច្ចនិងពាណិជ្ជកម្មចំនួន៥៦នៅប្រទេសជាង២០ ហើយបង្កបង្កើតប្រាក់ពន្ធជិត១ពាន់១រយលានដុល្លារអាមេរិកនិងកន្លែងមានការងារធ្វើចំនួន១៨ម៉ុន។ធនាគារវិនិយោគទុនហេត្ថារចនាសម្ព័ន្ធអាស៊ីបានផ្តល់ប្រាក់ឥណទានចំនួន១ពាន់៧រយលានដុល្លារអាមេរិកដល់គម្រោងចំនួន៩នៃប្រទេសដែលចូលរួមកិច្ចកសាងយុទ្ធសាស្រ្តខ្សែក្រវាត់មួយនិងផ្លូវមួយ ការវិនិយោគមូលនិធិផ្លូវសូត្របានឡើងដល់៤ពាន់លានដុល្លារអាមេរិក ហើយក្រុមហ៊ុនហិរញ្ញវត្ថុ១៦បូក១រវាងប្រទេសចិននិងអឺរ៉ុបខាងកើតនិងកណ្តាលបានបង្កើតឡើងជាផ្លូវការ។
លោកស៊ីជីនភីងបានគូសបញ្ជាក់ថា នៅសម័យបុរណ តំបន់តាមបណ្តោយផ្លូវសូត្រធ្លាប់ជាតំបន់ដែលពោរពេញទៅដោយទឹកដោះគោនិងទឹកឃ្មុំគ្រប់ទីកន្លែង ប៉ុន្តែបច្ចុប្បន្ន មានតំបន់ជាច្រើនបានកើតការប៉ះទង្គិចនិងមានភាពច្របក់ច្របូលយ៉ាងខ្លាំង។យើងនឹងកសាងខ្សែក្រវាត់មួយនិងផ្លូវមួយឲ្យទៅជាផ្លូវសន្តិភាព បង្កបង្កើតទំនាក់ទំនងអន្តរជាតិធុនថ្មីដែលយកកិច្ចសហប្រតិបត្តិការនិងឈ្នោះ–ឈ្នោះជាស្នូល បង្កើតទំនាក់ទំនងដែលមានភាពសន្ទនាគ្នាមិនបដិបក្ខគ្នា ទៅជាដៃគូតែមិនចងបក្សសម្ព័ន្ធ។ត្រូវកសាងខ្សែក្រវាត់មួយនិងផ្លូវមួយទៅជាផ្លូវមានភាពចំរុងចម្រើន ធ្វើកិច្ចសហប្រតិបត្តិការខាងឧស្សាហកម្មឲ្យស៊ីជម្រៅ ធ្វើកិច្ចកសាងវិស្វកម្មដ៏ធំនិងសំខាន់ឲ្យបានល្អ បង្កើតប្រព័ន្ធធានាហិរញ្ញវត្ថុដែលមានភាពនឹងនរ អាចអភិវឌ្ឍជានិរន្តរភាពនិងអាចគ្រប់គ្រងបាននូវហានិភ័យ ធ្វើឲ្យបណ្តាញសេវាកម្មហិរញ្ញវត្ថុមានភាពពេញលេញ។ធ្វើឲ្យផ្លូវលើគោក បណ្តាញផ្លូវដែកនិងបណ្តាញកំពង់ផែលើសមុទ្រតភ្ជាប់គ្នា កសាងបណ្តាញអ៊ីនធើណេតខាងប្រភពធនធានពិភពលោកទាំងមូល ថ្វើឲ្យកិច្ចកសាងបណ្តាញចរាចរណ៍ទំនិញឆ្លងតំបន់មានភាពល្អពេញលេញ។
លោកស៊ីជីនភីងបានគូសបញ្ជាក់ថា នៅសម័យបុរណ តំបន់តាមបណ្តោយផ្លូវសូត្រធ្លាប់ជាតំបន់ដែលពោរពេញទៅដោយទឹកដោះគោនិងទឹកឃ្មុំគ្រប់ទីកន្លែង ប៉ុន្តែបច្ចុប្បន្ន មានតំបន់ជាច្រើនបានកើតការប៉ះទង្គិចនិងមានភាពច្របក់ច្របូលយ៉ាងខ្លាំង។យើងនឹងកសាងខ្សែក្រវាត់មួយនិងផ្លូវមួយឲ្យទៅជាផ្លូវសន្តិភាព បង្កបង្កើតទំនាក់ទំនងអន្តរជាតិធុនថ្មីដែលយកកិច្ចសហប្រតិបត្តិការនិងឈ្នោះ–ឈ្នោះជាស្នូល បង្កើតទំនាក់ទំនងដែលមានភាពសន្ទនាគ្នាមិនបដិបក្ខគ្នា ទៅជាដៃគូតែមិនចងបក្សសម្ព័ន្ធ។ត្រូវកសាងខ្សែក្រវាត់មួយនិងផ្លូវមួយទៅជាផ្លូវមានភាពចំរុងចម្រើន ធ្វើកិច្ចសហប្រតិបត្តិការខាងឧស្សាហកម្មឲ្យស៊ីជម្រៅ ធ្វើកិច្ចកសាងវិស្វកម្មដ៏ធំនិងសំខាន់ឲ្យបានល្អ បង្កើតប្រព័ន្ធធានាហិរញ្ញវត្ថុដែលមានភាពនឹងនរ អាចអភិវឌ្ឍជានិរន្តរភាពនិងអាចគ្រប់គ្រងបាននូវហានិភ័យ ធ្វើឲ្យបណ្តាញសេវាកម្មហិរញ្ញវត្ថុមានភាពពេញលេញ។ធ្វើឲ្យផ្លូវលើគោក បណ្តាញផ្លូវដែកនិងបណ្តាញកំពង់ផែលើសមុទ្រតភ្ជាប់គ្នា កសាងបណ្តាញអ៊ីនធើណេតខាងប្រភពធនធានពិភពលោកទាំងមូល ថ្វើឲ្យកិច្ចកសាងបណ្តាញចរាចរណ៍ទំនិញឆ្លងតំបន់មានភាពល្អពេញលេញ។
លោកស៊ី ជានភីងបានថ្លែងថា យើងនឹងកសាងខ្សែក្រវាត់មួយនិងផ្លូវមួយឲ្យទៅជាផ្លូវបើកចំហ បង្កើតវេទិកាសហប្រតិបត្តិការដែលបើកចំហ គាំពារនិងអភិវឌ្ឍសេដ្ឋកិច្ចពិភពលោកដែលបើកចំហ ចូលរួមអភិបាលកិច្ចទូទាំងពិភពលោកនិងផ្គត់ផ្គង់ផលិតផល រួមសហការគ្នាបង្កើតតួអង្គរួមផលប្រយោជន៍យ៉ាងទូលាំទូលាយ គាំពារយន្តការពាណិជ្ជម្មពហុភាគី ជំរុញកិច្ចកសាងតំបន់ពាណិជ្ជកម្មសេរីនិងជំរុញឲ្យពាណិជ្ជកម្មនិងការវិនិយោគទុនមានសេរីភាពនិងមានភាពងាយស្រួល។ នឹងកសាងខ្សែក្រវាត់មួយនិងផ្លូវមួយឲ្យទៅជាផ្លូវច្នៃប្រឌិតថ្មី បង្កើនកិច្ចសហប្រតិបត្តិការលើវិស័យជឿបលឿនដូចជាសេដ្ឋកិច្ចឌីជីថុលនិងភាពឈ្លាតវៃសិប្បនិមិត្តជាដើម ជំរុញកិច្ចកសាងទិន្នន័យធំ និងទីក្រុងឈ្លាតវៃ ដើម្បីតភ្ជាប់ឲ្យទៅជាផ្លូវសូត្រឌីជីថុលសតវត្សន៍ទី២១។ នឹងបង្កើនចន្លោះនិងរោងចក្រសម្រាប់បង្កើតឱកាសការងារនិងរោងចក្រដើម្បីជួយយុវជនសម្រេចក្តីសុបិន។ នឹងកសាងខ្សែក្រវាត់មួយនិងផ្លូវមួយអោយទៅជាផ្លូវអរិយ្យធម៌ បង្កើតយន្តការសហប្រតិបត្តិការផ្នែកវប្បធម៌មនុស្សចាតិស្រទាប់ច្រើន ពង្រីកទ្រង់ទ្រាយនៃការចាត់បញ្ជូនសិស្សបន្តការសិក្សាទៅវិញទៅមក ដើរតួនាទីនៃធនាគារគំនិត បង្កើនការប្រាស្រ័យទាក់ទងរវាងសភា បក្សនយោបាយ អង្គការស៊ីវិលនិងប្រជាជននៃបណ្តាប្រទេសនានា ព្រមនិងបង្កើនកិច្ចសហប្រតិបត្តិការក្នុងការប្រឆាំងអំពើពុករលួយ សំដៅធ្វើឲ្យខ្សែក្រវាត់មួយនិងផ្លូវមួយទៅជាផ្លូវស្អាតស្អំ។
លោកស៊ី ជីនភីង ចង្អុលបង្ហាញថា ប្រទេសចិនរីករាយឈរលើមូលដ្ឋាននៃគោលការណ៍ ៥ ខអំពីការរួមរស់នៅដោយសន្តិវិធី ពង្រីកកិច្ចសហប្រតិបត្តិការដោយមេត្រីភាពជាមួយបណ្តាប្រទេសដែលចូលរួមកិច្ចកសាង"ខ្សែក្រវាត់មួយនិងផ្លូវមួយ" រីករាយចែករំលែកបទពិសោធន៍ក្នុងការអភិវឌ្ឍជាមួយបណ្តាប្រទេសនានាលើពិភពលោក ប៉ុន្តែមិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងនៃប្រទេសដទៃ មិនដាក់របបសង្គមនិងរូបមន្តអភិវឌ្ឍដោយបង្ខំទៅលើពួកគេ។ ប្រទេសចិននឹងមិនអនុវត្តការប្រកួតប្រជែងតាមទីតាំងភូមិសាស្រ្ត មិនបង្កើតក្រុមតូចដែលបង្ខូចដល់ស្ថិរភាព បែរជានឹងបង្កើតមហាគ្រួសារដែលរួមរស់នៅដោយចុះសម្រុងគ្នា ។ ប្រទេសចិនបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងអំពីកិច្ចសហប្រតិបត្តិការជាក់ស្តែងនៃ"ខ្សែក្រវាត់មួយនិងផ្លូវមួយ"ជាមួយច្រើនប្រទេស ដែលក្នុងនោះរួមមានគម្រោងលើវិស័យដឹកជញ្ជូនគមនាគមន៍ ហេដ្ឋារចនាសម្ព័ន្ធ និងថាមពលជាដើម ហើយក៏រួមមានទាំងគម្រោងទូរគមនាគមន៍ គុយ ពិនិត្យនិងបង្ការរោគឆ្លងជាដើម ព្រមទាំងគម្រោងសហប្រតិបត្តិការនិងគម្រោងលម្អិតលើវិស័យសេដ្ឋកិច្ចនិងពាណិជ្ជកម្ម ឧស្សាហកម្ម ធុរកិច្ចអេឡិចត្រូនិច កិច្ចការសមុទ្រ និងសេដ្ឋកិច្ចពណ៌បៃតងជាដើម។ ប្រទេសចិននឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងដែលធ្វើឲ្យកិច្ចសហប្រតិបត្តិការរវាងចិននិងអឺរ៉ុបមានភាពកាន់តែស៊ីជម្រៅ និងជំរុញគម្រោងកិច្ចសហប្រតិបត្តិការទាំងនេះចាប់ដំណើរការគម្រោងកិច្ចសហប្រតិបត្តិការនិងទទួលបានសមិទ្ធផលក្នុងពេលដ៏ខ្លីខាងមុខនេះ ។
លោកស៊ី ជីនភីងបានថ្លែងថា ប្រទេសចិននឹងបង្កើនការគាំទ្រខាងប្រាក់ទុនសម្រាប់ការកសាង"ខ្សែក្រវាត់មួយនិងផ្លូវមួយ" ហើយនឹងផ្តល់ប្រាក់ចំនួន ១០ ម៉ឺនលានយាន់ប្រាក់ចិនដល់មូលនិធិផ្លូវសូត្រ" លើកទឹកចិត្តស្ថាប័នហិរញ្ញវត្ថុរៀបចំកិច្ចការមូលនិធិនៅនាយសមុទ្រតាមរយៈយាន់ប្រាក់ចិន ទំហំតាមការប៉ានប្រមាណនឹងមានចំនួន ៣០ ម៉ឺនលានយាន់ប្រាក់ចិន។ធនាគារអភិវឌ្ឍន៍ជាតិចិននិងធនាគារអាហរ័ណនីហរ័ណនឹងផ្តល់ប្រាក់ឥណទានពិសេសចំនួន ២៥ ម៉ឺនលានយាន់ប្រាក់ចិននិង១៣ម៉ឺនលានយាន់ប្រាក់ចិនដោយឡែកដែលមានតំលៃស្មើគ្នា ដើម្បីគាំទ្រការកសាងហេដ្ឋារចនាសម្ព័ន្ធ សមត្ថភាពផលិតភាពនិងកិច្ចសហប្រតិបត្តិការហិរញ្ញវត្ថុសម្រាប់"ខ្សែក្រវាត់មួយនិងផ្លូវមួយ" ។ ប្រទេសចិននឹងសកម្មអភិវឌ្ឍន៍ទំនាក់ទំនងភាពជាដៃគូសេដ្ឋកិច្ចនិងពាណិជ្ជកម្មដែលមានផលប្រយោជន៍ដល់គ្នាទៅវិញទៅមកនិងឈ្នេះ-ឈ្នះជាមួយប្រទេសដែលចូលរួមការកសាង"ខ្សែក្រវាត់មួយនិងផ្លូវមួយ" ក្នុងអំឡុងពេលវេទិកានេះ ប្រទេសចិននឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្តីពីកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មនិងសេដ្ឋកិច្ចជាមួយចំនួនជាងប្រទេសចំនួន ៣០ ព្រមនិងពិគ្រោះពិភាក្សាអំពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយប្រទេសពាក់ព័ន្ធ ។ ប្រទេសចិននឹងបើកធ្វើពិព័រណ៍ទំនិញនាំចូលអន្តរជាតិប្រទេសចិនចាប់ពី ឆ្នាំ២០១៨ ទៅ ។