លោកចាំង កោលីបានថ្លែងថា ការផ្លាស់ប្តូរគោលនយោបាយ ការតភ្ជាប់សំណង់ ពាណិជ្ជកម្មមានភាពរលូន មូលធនរួមបញ្ចូលគ្នានិងចិត្តប្រជាជនតភ្ជាប់គ្នាជាគន្លឹះនៃកិច្ចកសាងយុទ្ធសាស្រ្តខ្សែក្រវាត់មួយនិងផ្លូវមួយ។ គប្បីប្រមូលផ្តុំយ៉ាងទូលំទូលាយនូវមតិឯកភាពគ្នានៃកិច្ចសហប្រតិបត្តិការ លើកកម្ពស់ដោយគ្រប់ជ្រុងជ្រោយនូវកម្រិតសហប្រតិបត្តិការ បង្កើតវេទិកាសហប្រតិបត្តិការបែបថ្មី សំដៅធ្វើឲ្យកិច្ចកសាងយុទ្ធសាស្ត្រខ្សែក្រវាត់មួយនិងផ្លូវមួយផ្តល់ខុសសុភមង្គល់កា់នតែច្រើនដល់ប្រទេសនិងប្រជាជនតាមបណ្តោយខ្សែក្រវាត់មួយនិងផ្លូវមួយ។ ហេតុដូច្នេះ លោកចាំង កោលីបានលើកឡើងសំណើ៥ចំណុចដូជាអាទិ៍៖
លោកចាំង កោលីបានថ្លែងថា គប្បីបង្កើនថែមទៀតនូវការប្រាស្រ័យទាក់ទងគ្នាផ្នែកគោលនយោបាយ ពង្រឹងឥតឈប់ឈរនូវមូលដ្ឋាននយោបាយនៃកិច្ចកសាងខ្សែក្រវាត់មួយនិងផ្លូវមួយ។ គប្បីធ្វើឲ្យស៊ីជម្រៅថែមទៀតនូវទំនុកចិត្តលើគ្នាផ្នែកនយោបាយ ធ្វើឲ្យការប្រាស្រ័យទាក់ទងគ្នាជាន់ខ្ពស់មានភាពកាន់តែជិតស្និទ្ធ បង្កើនការតភ្ជាប់គ្នាផ្នែកយុទ្ធសាស្រ្តអភិវឌ្ឍ បំពេញបន្ថែមនូវឧត្តមភាព ចូលរួមដោយសមភាពនិងស្វែងរកការអភិវឌ្ឍជាមួយគ្នា ព្រមនិងកំណត់ជាក់លាក់នូវផែនទីអភិវឌ្ឍលើវិស័យសហប្រតិបត្តិការក៏ដូចជាតារាងពេលវេលា។
លោកចាំង កោលីបានថ្លែងថា គប្បីបង្កើនថែមទៀតនូវការធ្វើឲ្យពាណិជ្ជកម្មមានភាពរលូន និងបណ្តុះបណ្តាលឥតឈប់ឈរនូវទីផ្សារដែលពោរពេញទៅដោយកម្លាងរស់រវើកសម្រាប់កិច្ចកសាងយុទ្ធសាស្រ្តខ្សែក្រវាត់មួយនិងផ្លូវមួយ។គប្បីបង្កើនថែមទៀតនូវការរួមបញ្ចូលគ្នាមូលធន ធ្វើឲ្យល្អពេញលេញឥតឈប់ឈរនូវប្រព័ន្ធវិនិរយោគនិងប្រមូលមូលធនមានប៉ូលច្រើន។ គប្បតីបង្កើនថែមទៀតនូវការធ្វើឲ្យចិត្តប្រជាជនតភ្ជាប់គ្នា បង្កើនឥតឈប់ឈរនូវស្ពានមិត្តភាពជាមួយបណ្តាប្រទេសតាមបណ្តោយយុទ្ធសាស្រ្តខ្សែក្រវាត់មួយនិងផ្លូវមួយ។
លោកZhangGaoliបានមានប្រសាសន៍ថា នឹងបង្កើនការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធថែមមួយកម្រិតទៀត ធ្វើឲ្យបណ្តាញហេដ្ឋានរចនាសម្ព័ន្ធនៃយុទ្ធសាស្ត្រខ្សែក្រវាត់មួយនិងផ្លូវមួយមានសុក្រឹតភាព។មិនគ្រាន់តែជំរុញការតភ្ជាប់រឹងគឺដីគោក សមុទ្រ អាកាសនិងបណ្តាញរួមបញ្ជូលគ្នាបណ្តោះទេ ក៏ត្រូវបង្កើនការតភ្ជាប់ទន់ គឺគោលនយោបាយ ច្បាប់និងស្តង់ដារួមបញ្ជូលគ្នា។ចាត់ទុកផ្លូវដែក ផ្លូវថ្នល់ អាកាសចរណ៍ នាវាចរណ៍ ទូរគមនាគមន៍ កម្លាំងអគ្គិសនី បណ្តាញបំពង់ប្រេងកាតនិងឧស្ម័នធម្មជាតិព្រមនិងបណ្តាញអ៊ឺនធឹណែតថាមពលជាដើមជាចំណុចសំខាន់ រួមគ្នាកសាងប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធទំនើប។