ថ្ងៃទី១៤ ខែ ឧសភា ឆ្នាំ ២០១៧ ពិធីបើកសម្ពោធនៃវេទិកាកំពូលសម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិអំពីយុទ្ធសាស្ត្រខ្សែក្រវាត់មួយនិងផ្លូវមួយបានបើកធ្វើនៅក្រុងប៉េកាំង ។ លោកស៊ី ជានភីងបានថ្លែងថា ផ្លូវសូត្រមានចម្ងាយវែងអន្លាយ និងបានបន្តរយៈពេលជាងមួយពាន់ឆ្នាំ ហេតុដូច្នេះផ្លូវសូត្រនេះបានបង្កប់ដោយស្មារតីផ្លូវសូត្រដែលមានខ្លឹមសារជាស្នូលដូចជាកិច្ចសហប្រតិបត្តិការដោយសន្តិភាព ការបើកចំហនិងបរិយាប័ន្ន រៀនសូត្រនិងក្រេបយកបទពិសោធន៍ពីគ្នា ផ្តល់ផលប្រយោជន៍ដល់គ្នានិងឈ្នះ-ឈ្នះ។ នេះគឺជាមរតកដ៏មានតម្លៃរបស់បរិយ្យធម៌មនុស្សជាតិ។