កម្ពុជា​រៀបចំ​ការ​ប្រឡង​ជ្រើស​រើស​អ្នក​និយាយ​ភាសា​ចិន​ឆ្នើម​ក្នុង​វិស័យ​ទេសចរណ៍
2016-10-12 18:23:52  cri  Web Editor:Zhai Qianqian

    នេះគឺជា​រូបភាព​ស្តីពី​ការប្រកួតប្រជែង​ជ្រើសរើស​អ្នក​និយាយ​ភាសាចិន​ឆ្នើម​ក្នុងវិស័យ​ទេសចរណ៍​កម្ពុជា​ឆ្នាំ២០១៦​ដែល​ថត​នៅក្នុង​ទីក្រុងភ្នំពេញ​កាលពី​ថ្ងៃទី១៧​ខែសីហា​ឆ្នាំ២០១៦។

    ការប្រកួត​ប្រជែង​ជ្រើសរើស​អ្នកនិយាយ​ភាសាចិន​ឆ្នើមក្នុង​វិស័យទេសចរណ៍​កម្ពុជា​ឆ្នាំ២០១៦​ត្រូវបាន​សហការ​រៀបចំ​ដោយ​ក្រសួងទេសចរណ៍​កម្ពុជា​និងស្ថានទូតចិន​ប្រចាំនៅ​ព្រះរាជាណាចក្រ​កម្ពុជា​នៅ​ស្ថានីយ៍ទូរទស្សន៍​ជាតិ​កម្ពុជា។ ការប្រកួត​វគ្គផ្ដាច់ព្រ័ត្រ​នេះ មាន​បេក្ខជន​បេក្ខនារី​ចំនួន​១០នាក់​ដែលបាន​មកពី​ការប្រកួតប្រជែង​ជម្រុះ​ពី​ការប្រកួត​ពីរ​កន្លែងគឺនៅ​រាជធានី​ភ្នំពេញ​និងនៅ​ខេត្ត​សៀមរាប។ ក្នុង​នោះដែរ ​សមាជិក​គណៈកម្មាធិការ​វាយតម្លៃគឺជា​មន្ត្រី​មកពី​ខាងក្រសួងទេសចរណ៍​បុគ្គលិក​មកពី​ស្ថានទូតចិន​ប្រចាំនៅ​កម្ពុជា​និង​លោកគ្រូអ្នកគ្រូ​មកពី​វិទ្យាស្ថានខុងជឺ​ព្រមទាំង​តំណាង​មកពី​ក្រុមហ៊ុន​ហួរវៃ​ផងដែរ ​ក្នុង​ការប្រកួតប្រជែង​នេះ ​បេក្ខជនបេក្ខនារី ​ត្រូវឆ្លើយ​សំណួរ​របស់ណៈកម្មាធិការ​ស្ដីអំពី​វិស័យ​ទេសចរណ៍​កម្ពុជា​វប្បធម៌ចិន-កម្ពុជា​និងសំណួរ​ដែល​មានពាក់ព័ន្ធ​នឹង​ភាសាខ្មែរ​និង​ភាសាចិន​ផងដែរ

ទាក់ទង​ជាមួយ​យើង​ខ្ញុំ