លោក​លីខឺឈាំង​នាយករដ្ឋមន្រ្តី​ចិន​គូស​បញ្ជាក់​ថា​នឹង​ជំរុញ​ទំនាក់​ទំនង​រវាង​ចិន​និង​អាស៊ាន​ឲ្យ​រីក​ចម្រើន​ទៅ​មុខ​ដោយ​កាន់​តែ​ស៊ី​ជម្រៅ​និង​គ្រប់​ជ្រុង​ជ្រោយ​
2016-09-12 09:58:11  cri  Web Editor:Sun Lingling

       ព្រឹក​ថ្ងៃ​ទី​៧​ខែ​កញ្ញា តាម​ម៉ោង​តំបន់ លោក​លីខឺឈាំង​នាយករដ្ឋមន្រ្តី​ចិន​បាន​អញ្ជើញ​ចូល​រួម​សន្និសីទ​អ្នក​ដឹក​នាំ​ចិន​និង​អាស៊ាន​គឺ​១០​បូក​១​លើក​ទី​១៩​និង​សន្និសីទ​កំពូល​ស្តីពី​ការ​រំលឹក​ខួប​អនុស្សាវរីយ៍​ទី​២៥​នៃ​ការ​បង្កើត​ទំនាក់​ទំនង​សម្រាប់​កិច្ច​សន្ទនា​រវាង​ចិន​និង​អាស៊ាន​នៅ​មជ្ឈមណ្ឌល​សន្និសីទ​ជាតិ​ក្រុង​វៀងចន្ទន៍​ប្រទេស​ឡាវ។

      លោក​លីខឺឈាំង​បាន​លើក​សំណើ​៥​ចំណុច​អំពី​ការ​អភិវឌ្ឍ​ទំនាក់​ទំនង​រវាង​ចិន​និង​អាស៊ាន៖

     ទី​១ ចារ​ទំព័រ​ថ្មី​សម្រាប់​​ទំនាក់​ទំនង​រវាង​ចិន​និង​អាស៊ាន។ភាគី​ទាំង​ពីរ​គួរ​តែ​បង្កើន​ការ​ត​ភ្ជាប់​គ្នា​រវាង​​គោលដៅ​និង​ផ្លូវ​អភិវឌ្ឍន៍ បន្ត​កសាង​សហគមន៍​រួម​វាសនា​តែ​មួយ​របស់​ចិន–​អាស៊ាន​ដែល​មាន​ភាព​កាន់​តែ​ជិត​ស្និទ្ធ។

   ទី​២ បង្កើត​វេទិកា​ថ្មី​សម្រាប់​កិច្ច​សហប្រតិបត្តិការ​ខាង​នយោបាយ​និង​សន្តិសុខ។ភាគី​ចិន​រីក​រាយ​ក្នុង​ការ​ពិភាក្សា​និង​ចុះ​ហត្ថលេខា​លើ​សន្ធិសញ្ញា​សហប្រតិបត្តិការ​ប្រកប​ដោយ​​សុខដុម​នីយ​កម្មនិង​មេត្រីភាព​ជា​មួយ​ប្រទេស​អាស៊ាន​ក្នុង​ពេលដ៏​ខ្លី​ខាង​មុខ ដើម្បី​ផ្តល់​ការ​ធានា​ខាង​ប្រព័ន្ធ​​ច្បាប់​ដល់​ចំណង​មេត្រីភាព​ជា​​យូរអង្វែង​របស់​ភាគី​ទាំង​ពីរ។

   ទី​៣ ពូន​ជ្រំ​កម្លាំង​ចលករ​ថ្មី​សម្រាប់​កិច្ច​សហប្រតិបត្តិការ​ខាង​សេដ្ឋកិច្ច​និង​ពាណិជ្ជ​កម្ម។

ទី​៤ បង្ក​បង្កើត​សសរទ្រូង​សម្រាប់​កិច្ច​សហប្រតិបត្តិការ​និង​ការ​ផ្លាស់​ប្តូរ​ខាង​មនុស្ស​សាស្រ្ត។

ទី​៥ រួម​គ្នា​ត្រួស​ត្រាយ​និម្មាបនកម្ម​​ថ្មី​នៃ​កិច្ច​សហប្រតិបត្តិការ​ក្នុង​តំបន់។

ទាក់ទង​ជាមួយ​យើង​ខ្ញុំ