សន្និសីទអ្នកដឹកនាំស្តីពីកិច្ចសហប្រតិបត្តិការទន្លេឡានឆាង-មេគង្គលើកទីមួយនឹងបើកធ្វើនៅក្រុងសានយ៉ាខេត្តហៃណានប្រទេសចិននៅថ្ងៃទី២៣ខែមីនាឆ្នាំ ២០១៦
2016-03-21 16:41:25 cri Web Editor:Sun Lingling
ថ្ងៃទី១៧ខែមីនា លោក Lu kang អ្នកនាំពាក្យក្រសួងការបរទេសចិនបានប្រកាសថា សន្និសីទអ្នកដឹកនាំស្តីពីកិច្ចសហប្រតិបត្តិការទន្លេឡានឆាង-មេគង្គលើកទីមួយនឹងបើកធ្វើនៅក្រុងសានយ៉ាខេត្តហៃណានប្រទេសចិននៅថ្ងៃទី២៣ខែមីនាឆ្នាំ ២០១៦ ។ តាមសេចក្តីអញ្ជើញរបស់លោក Li Keqiang នាយករដ្ឋមន្ត្រីចិន អ្នកដឹកនាំប្រទេសចំនួន៥ គឺកម្ពុជា ឡាវ មីយ៉ាន់ម៉ា ថៃនិងវៀតណាមនឹងអញ្ជើញចូលរួមសន្និសីទលើកនេះ ។