នៅព្រឹកថ្ងៃទី១៦ខែមីនានាងខ្ញុំបានមើលព័ត៌មានដែលទាក់ទងទៅនឹងសន្និសីទលើកទី៤នៃមហាសន្និបាតសភាតំណាងប្រជាជនទូទាំងប្រទេសចិននិតីកាលទី១២បានបិទសម័យប្រជុំហើយលោកLiKeqiangនាយករដ្ឋមន្ត្រីនៃក្រុមប្រឹក្សាកិច្ចការរដ្ឋចិនបានផ្ដល់បទសម្ភាសន៍ជាមួយអ្នកសារព័ត៌មានដែលទាក់ទងទៅនិងអនាគតនៃការអភិវឌ្ឍន៍សេដ្ឋកិច្ចរបស់ប្រទេសចិនដោយលោកLiKeqiangនាយករដ្ឋមន្ត្រីបានថ្លែងថាសេដ្ឋកិច្ចពិភពលោកកំពុងខ្វះកម្លាំងងើបឡើងវិញហើយសេដ្ឋកិច្ចប្រទេសចិនបានរួមបញ្ចូលដោយស៊ីជម្រៅទៅក្នុងសេដ្ឋកិច្ចពិភពលោកដូច្នេះសេដ្ឋកិច្ចរបស់ប្រទេសចិនក៏និងរងឥទ្ធិពលដូចគ្នា។
នាងខ្ញុំយល់ថាសំណួររបស់មួយនេះគឺមានសារៈសំខាន់ណាស់ដែលប្រព័ន្ធសារព័ត៌មានជាច្រើនចាប់អារម្មណ៍និងចង់ដឹងអំពីគោលការណ៍ឬយុទ្ធសាស្រ្តរបស់ថ្នាក់ដឹកនាំប្រទេសចិនដោយសារតែសេដ្ឋកិច្ចរបស់ប្រទេសចិនគឺមានការពាក់ព័ន្ធទៅនិងសេដ្ឋកិច្ចពិភពលោក។
ទោះជាយ៉ាងណាក្ដីនាងខ្ញុំសង្កេតឃើញពីការយកចិត្តទុកដាក់របស់ថ្នាក់ដឹកនាំប្រទេសចិនលោកគឺមានការប្ដេជ្ញាចិត្តថានិងខិតខំពុះពាររាល់ឧបសគ្គដើម្បីធ្វើឲ្យប្រជាជនទទួលបាននូវភាពសុខដុមរមនាសន្តិសុខនិងសុវត្ថិភាព។