ចំណាប់​អារម្មណ៍​របស់​អ្នកនាង​ធីវ៉ា​នៅ​ថ្ងៃទី​14ខែ​មីនាឆ្នាំ​២០១៦
2016-03-14 17:44:11  cri  Web Editor:Zhai Qianqian

​​​ថ្ងៃនេះគឺជាថ្ងៃទី១៤ខែមីនាដោយឡែកចំពោះអង្គមហាសន្និបាតទាំងពីររបស់ប្រទេសចិន​ក៏បានប្រារព្ធឡើងជាច្រើនថ្ងៃណាស់មកហើយដែរនៅក្នុងថ្ងៃនេះសភាប្រឹក្សានយោបាយនិងបិទបញ្ចប់​​​ចំណែកយុទ្ធសាស្រ្ធក៏ដូចជាគោលនយោបាយមួយចំនួន​​រដ្ឋាភិបាលក៏បានលើកឡើងហើយផងដែរគឺដើម្បីកែសម្រួលក៏ដូចជាខិតខំធ្វើយ៉ាងណាផ្ដល់នូវសេចក្ដីសុខសុភមង្គលជូនប្រជាជនទូទាំងប្រទេស

​​​         កាលពីប៉ុន្មានថ្ងៃកន្លងទៅលោក​LiKeqiang​នាយករដ្ឋមន្ត្រីចិនក៏បានធ្វើរបាយការណ៍ការងារនៃរដ្ឋាភិបាលចិននៅក្នុងអង្គមហាសន្និបាតលើកទី៤នៃសភាតំណាងប្រជាជនទូទាំងប្រទេសចិនរួចមកហើយផងដែរ​​​ហើយនៅក្នុងឆ្នាំថ្មីនេះមានយុទ្ធសាស្ត្រសំខាន់ៗទាំង៨ដែលរដ្ឋាភិបាលនឹងយកមកអនុវត្តដើម្បីជួយសម្រូលដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ

​​​         នាងខ្ញុំចាប់អារម្មណ៍នូវចំណុចជាច្រើនដែលនាយករដ្ឋមន្ត្រីចិនបានលើកឡើង​​តែនាងខ្ញុំសូមលើកយកនូវចំណុចសំខាន់មួយដែលលោកបានលើកឡើងថា​​​ការបញ្ចេញដោយពេញលេញនូវសក្ដានុពលនៃការច្នៃប្រឌិតថ្មីក្នុងការប្រកបអាជីវកម្មនៃសង្គមទាំងមូល​​ខិតខំអនុវត្តយុទ្ធសាស្រ្តច្នៃប្រឌិតថ្មីដើម្បីជុំរុញការអភិវឌ្ឍន៍និងជំរុញឲ្យបច្ចេកវិទ្យានិងសេដ្ឋកិច្ចមានការរួមបញ្ចូលគ្នាដោយស៊ីជម្រៅក៏ដូចជាលើកកម្ពស់គុណសម្បត្តិនិងកម្លាំងប្រកួតប្រជែងទូទៅនៃសេដ្ឋកិច្ចជាក់ស្ដែងជាដើម​​​ចំណុចទាំងអស់នេះគឺមានសារៈសំខាន់ណាស់សម្រាប់ប្រជាជនទូទៅ​​ពីព្រោះថាប្រសិនបើមានការខិតខំប្រឹងទាំងកម្លាំងកាយកម្លាំងចិត្តនឹងប្រជ្ញាស្មារតីនោះលទ្ធផលនិងផ្ដល់ឲ្យយ៉ាងគាប់ប្រសើរជាមិនខាន

ទាក់ទង​ជាមួយ​យើង​ខ្ញុំ