ថ្ងៃទី៣ខែកុម្ភៈឆ្នាំ២០១៦ដែលត្រូវជាថ្ងៃទី២៥ខែទី១២តាមច័ន្ទគតិចិន ផ្ទះនីមួយៗបានគិនសណ្តែកសៀងធ្វើតាវហ៊ូ ព្រោះមានដំណាលថា ព្រះឥន្ទនឹងចុះមកឋានកណ្តាលដើម្បីយាងទតផ្ទះមនុស្សលោកថា តើពិតដូចជាការទូលថ្វាយរបស់ទេវតាចង្ក្រានមែនឬអត់ ។ ហើយនឹងកំណត់នូវវាសនារបស់ផ្ទះនីមួយៗក្នុងមួយឆ្នាំខាងមុខដូច្នេះហើយ មនុស្សម្នាបានហូបកាកតាវហ៊ូដើម្បីបង្ហាញនូវជីវភាពស្អាតស្អំនិងក្រីក្រហើយក៏សង្ឃឹមថា ឆ្នាំថ្មីនឹងទទួលបានជោគវាសនាល្អនិងមានលាភហូរចូល ។