ថ្ងៃទី១ខែកុម្ភៈឆ្នាំ២០១៦ដែលត្រូវជាថ្ងៃទី២៣ខែទី១២តាមច័ន្ទគតិចិនត្រូវបានហៅថា ឆ្នាំតូចដែលមានដំណាលថា ថ្ងៃនេះគឺជាថ្ងៃដែលទេវតាចង្ក្រានឡើងទៅឋានសួគ៌ដើម្បីទូលថ្វាយព្រះឥន្ទអំពីអំពើល្អនិងអាក្រក់របស់ម្ចាស់ផ្ទះនីមួយៗក្នុងមួយឆ្នាំនេះ ។
ថ្ងៃទី២ខែកុម្ភៈឆ្នាំ២០១៦ដែលត្រូវជាថ្ងៃទី២៤ខែទី១២តាមច័ន្ទគតិចិន ផ្ទះនីមួយៗបានធ្វើការបោះសម្អាតផ្ទះទាំងស្រុងដែលនេះគឺជាទំនាមទំលាប់បានកំណត់តាំងពីដើមរៀងមក ។
ថ្ងៃទី៣ខែកុម្ភៈឆ្នាំ២០១៦ដែលត្រូវជាថ្ងៃទី២៥ខែទី១២តាមច័ន្ទគតិចិន ផ្ទះនិមួយៗបានគិនសណ្តែកសៀងធ្វើតាវហ៊ូ ព្រោះមានដំណាលថា ព្រះឥន្ទនឹងចុះមកឋានកណ្តាលដើម្បីយាងទតផ្ទះមនុស្សលោកថា តើពិតដូចជាការទូលថ្វាយរបស់ទេវតាចង្ក្រានមែនឬអត់ ។ ហើយនឹងកំណត់នូវវាសនារបស់ផ្ទះនីមួយៗក្នុងមួយឆ្នាំខាងមុខដូច្នេះហើយ មនុស្សម្នាបានហូបកាកតាវហ៊ូដើម្បីបង្ហាញនូវជីវភាពស្អាតស្អំនិងក្រីក្រហើយក៏សង្ឃឹមថា ឆ្នាំថ្មីនឹងទទួលបានជោគវាសនាល្អនិងមានលាភហូរចូល ។
ថ្ងៃទី៤ខែកុម្ភៈឆ្នាំ២០១៦ដែលត្រូវជាថ្ងៃទី២៦ខែទី១២តាមច័ន្ទគតិចិន ផ្ទះនីមួយៗកាប់ជ្រូកឬក៏ទៅផ្សារទិញសាច់ជ្រូកទុកឆ្លងឆ្នាំព្រោះមានដំណាលថា មានតែថ្ងៃបុណ្យចូលឆ្នាំនេះទេដែលមនុស្សម្នារមានសាច់ជ្រូកហូប ។
ថ្ងៃទី៥ខែកុម្ភៈឆ្នាំ២០១៦ដែលត្រូវជាថ្ងៃទី២៧ខែទី១២តាមច័ន្ទគតិចិន ផ្ទះនីមួយៗកាប់មាន់ទានិងទៅផ្សារទិញទំនិញសម្រាប់ទុកឆ្លងឆ្នាំ ។
ថ្ងៃទី៦ខែកុម្ភៈឆ្នាំ២០១៦ដែលត្រូវជាថ្ងៃទី២៨ខែទី១២តាមច័ន្ទគតិចិន ផ្ទះនីមួយៗបានធ្វើម្សៅដើម្បីទុកធ្វើនំឬមីនៅពេលឆ្លងឆ្នាំ ។ ម៉្យាងទៀត បានឆ្លាក់រូបទេវតានៅលើឈើខ្លឹមម៉្យាងដើម្បីបណ្តេញព្រាយបិសាច ក្រោយមកបានដូរទៅជាក្រដាសក្រហម ។
ថ្ងៃទី៧ខែកុម្ភៈឆ្នាំ២០១៦ដែលត្រូវជាថ្ងៃទី២៩ខែទី១២តាមច័ន្ទគតិចិន ផ្ទះនីមួយៗបានទៅផ្នូរសែនជីដូនជីតាដែលនេះគឺជាទំនាមទំលាប់គោរពចំពោះដូនតាតាំងពីយូរយាណាស់មកហើយ ហើយថ្ងៃនេះក៏ត្រូវជាថ្ងៃដាច់ឆ្នាំចិនផងដែរ ។(ឆ្នាំនេះអត់មានថ្ងៃទី៣០ខែធ្នូតាមច័ន្ទគតិចិនទេ)ថ្ងៃទី៣០ខែទី១២តាមច័ន្ទគតិចិនដែលជាថ្ងៃដាច់ឆ្នាំនិងហូបបាយជួបជុំគ្រួសារ តែពីមុនមានន័យថា មួយយប់នេះភ្ជាប់ឆ្នាំ២ ហើយម៉ោង ៥ ព្រឹកចែកជា២ថ្ងៃ ។ ចំណែករដូវរងានឹងកន្លងហួសទៅ រីឯរដូវផ្ការីកជិតមកដល់ ។
ថ្ងៃទី៨ខែកុម្ភៈឆ្នាំ២០១៦ដែលត្រូវជាថ្ងៃទី១ខែទី១តាមច័ន្ទគតិចិន សម្លេងមាន់មាសរងាវផ្តល់ដំណឹង
ថា ពេលព្រឹកហើយ រួចហើយក្មេងៗជូនពរឆ្នាំថ្មីដល់ចាស់ទុំ បន្ទាប់មកចាស់ទុំជូនអាំងប៉ាវដល់ក្មេងៗដើម្បី
ជាសេរីមង្គល ។
ថ្ងៃទី៩ខែកុម្ភៈឆ្នាំ២០១៦ដែលត្រូវជាថ្ងៃទី២ខែទី១តាមច័ន្ទគតិចិន សម្លេងឆ្កែព្រុសប្រាប់ថា រដូវផ្ការីកមកដល់ហើយ បងប្អូនញាតិមិត្តជិតឆ្ងាយបានមកជូនពរគ្នាទៅវិញទៅមកដោយម្ចាស់ផ្ទះបានអញ្ជើញអោយនៅហូបបាយនិងផឹកស្រា ។
ថ្ងៃទី១០ខែកុម្ភៈឆ្នាំ២០១៦ដែលត្រូវជាថ្ងៃទី៣ខែទី១តាមច័ន្ទគតិចិន ផ្ទះនីមួយៗបិតរូបជ្រូកធាត់ដើម្បីតំណាងអោយលាភទ្រព្យហូរចូលហើយកូនប្រសារប្រុសទៅផ្ទះឳពុកម្តាយក្មេកដើម្បីសួរសុខទុក្ខ ចំណែកកូនស្រីត្រឡប់ទៅផ្ទះឳពុកម្តាយដោយបានជូនរបស់របរសុទតែមួយគូរ ។
ថ្ងៃទី១១ខែកុម្ភៈឆ្នាំ២០១៦ដែលត្រូវជាថ្ងៃទី៤ខែទី១តាមច័ន្ទគតិចិន ពពែរបីតំណាងអោយសេរីមង្គលហើយទេវតាចង្ក្រានក៏ចុះមកវិញដើម្បីត្រួតពិនិត្យផ្ទះនីមួយៗផងដែរ ។ ដូច្នេះហើយ មនុស្សម្នានាំគ្នាសែនទទួលទេវតាចង្ក្រាន ។
ថ្ងៃទី១២ខែកុម្ភៈឆ្នាំ២០១៦ដែលត្រូវជាថ្ងៃទី៥ខែទី១តាមច័ន្ទគតិចិនមនុស្សម្នានាំគ្នាភ្ជួររាស់រដូវផ្ការីកដោយមានដំណាលថា នេះជាការទទួលទេវតាទ្រព្យទាំង៥ផ្លូវគឺទិសទាំង៤និងកណ្តាល ហើយបានន័យថា ទ្រព្យហូរចូលគ្រប់ផ្លូវ ។
ថ្ងៃទី១៣ខែកុម្ភៈឆ្នាំ២០១៦ដែលត្រូវជាថ្ងៃទី៦ខែទី១តាមច័ន្ទគតិចិន មានដំណាលថា ព្រះម៉ែនីវ៉ាដែលបានបង្កើតមនុស្សលោក មុនដំបូងបានបង្កើតសត្វមាន់ ឆ្កែ ជ្រូក ពពែ គោ ។
ថ្ងៃទី១៤ខែកុម្ភៈឆ្នាំ២០១៦ដែលត្រូវជាថ្ងៃទី៧ខែទី១តាមច័ន្ទគតិចិន ជាថ្ងៃតំណាងអោយមនុស្សមានអាយុវែងនិងឆ្នាំទទួលបានផលច្រើន ។ មានដំណាលថា ថ្ងៃនេះ មនុស្សម្នានាំគ្នាធ្វើនំចៀននិងហូបបបរ៧មុខ ហើយសម្រាកបំប៉នស្មារតីនិងកម្លាំង ។
ថ្ងៃទី១៥ខែកុម្ភៈឆ្នាំ២០១៦ដែលត្រូវជាថ្ងៃទី៨ខែទី១តាមច័ន្ទគតិចិនជាថ្ងៃព្រលែងសត្វដើម្បីបុណ្យស្រន់សុំសិរីមង្គល ហើយថ្ងៃនេះក៏ជាថ្ងៃដែលទេវតាទាំងឡាយចុះមកឋានកណ្តាលផងដែរ ដូច្នេះហើយ មនុស្សម្នានាំគ្នាធ្វើចង្កៀងដុតបំភ្លឺដោយផ្ទះអ្នកមានតាំងចង្កៀងចំនួន១០៨ ផ្ទះសមញ្ញអាចដាក់តាំងចង្កៀងចំនួន៤៩ហើយយ៉ាងតិចណាស់ត្រូវមានចង្កៀងចំនួន៩ដែលតំណាងអោយព្រះសូរិយាព្រះច័ន្ទ
ទឹក ភ្លើង មាស ដីជាដើម ។
ថ្ងៃទី១៦ខែកុម្ភៈឆ្នាំ២០១៦ដែលត្រូវជាថ្ងៃទី៩ខែទី១តាមច័ន្ទគតិចិន ជាថ្ងៃប្រសូតរបស់ព្រះឥន្ទដែលជាទេវតាធំជាងគេនៅលើចក្រវ៉ានេះ ដូច្នេះហើយ មនុស្សម្នានាំគ្នាសែនដើម្បីជាការអបអរសាទរ ។
ថ្ងៃទី១៧ខែកុម្ភៈឆ្នាំ២០១៦ដែលត្រូវជាថ្ងៃទី១០ខែទី១តាមច័ន្ទគតិចិនជាថ្ងៃសែនដុំថ្មដែលតំណាងអោយការសែនទឹកដីព្រោះថាមានមេឃគឺមានដី ចំណែកមនុស្ស សត្វ រុក្ខជាតិសុទ្ធតែត្រូវពឹងផ្អែកទៅលើដី ដូច្នេះហើយ មនុស្សម្នាសែនដើម្បីជាការដឹងគុណ ។
ថ្ងៃទី១៨ខែកុម្ភៈឆ្នាំ២០១៦ដែលត្រូវជាថ្ងៃទី១១ខែទី១តាមច័ន្ទគតិចិនជាថ្ងៃសែនទេពធីតាជឺគូដែលមានដំណាលថា ទេពធីតាជឺគូជាទេវតាជួយថែរក្សាដល់អ្នកបំរើទាំងឡាយនិងគ្រប់គ្រងវាសនារបស់ពួកគេ ។ ចំណែកឯស្ត្រីៗដែលរងការគាបសង្កត់ធ្វើបាបក៏សែនទេវតាជឺគូដែរដោយចាត់ទុកថា ទេពធីតាជឺគូគឺជាទេវតាជួយថែរក្សាស្ត្រីទន់ខ្សោយទាំងឡាយ ។
ថ្ងៃទី១៩ខែកុម្ភៈឆ្នាំ២០១៦ដែលត្រូវជាថ្ងៃទី១២ខែទី១តាមច័ន្ទគតិចិនមនុស្សម្នានាំគ្នាសង់រោងដើម្បីដាក់តាំងគោមបំភ្លឺនិងបង្កើនភាពឆើតឆាយត្រៀមសម្រាប់ពេលបុណ្យសែននំអ៊ីដែលនៅកម្ពុជាហៅថា បុណ្យហែរអ្នកតានៅថ្ងៃទី១៥ខែមករាតាមច័ន្ទគតិចិនដែលជិតនឹងមកដល់ ។
ថ្ងៃទី២០ខែកុម្ភៈឆ្នាំ២០១៦ដែលត្រូវជាថ្ងៃទី១៣ខែទី១តាមច័ន្ទគតិចិនមនុស្សម្នានាំគ្នាអុចចង្កៀងនៅក្បែរចង្ក្រានហើយត្រៀមបំរុងឆ្លងបុណ្យសែននំអ៊ីដោយចាប់ពីថ្ងៃទី១៣នេះតទៅ នៅតាមផ្លូវសុទ្ធតែបំភ្លឺដោយភ្លើងគោម ។
ថ្ងៃទី២១ខែកុម្ភៈឆ្នាំ២០១៦ដែលត្រូវជាថ្ងៃទី១៤ខែទី១តាមច័ន្ទគតិចិនគឺជាថ្ងៃប្រសូតរបស់ព្រះម៉ែថែរក្សាស្ត្រីជិតសម្រាលកូនដែលយើងហៅម៉្យាងទៀតថា ព្រះម៉ែស៊ុនធាន គឺជាព្រះម៉ែដែលជួយដល់ស្ត្រីពិបាកក្នុងការសម្រាលកូន ។