លោក​​ម៉ា​​ ច័ន្ទ​បញ្ញា​​
2015-12-14 17:33:04  cri  Web Editor:Zhai Qianqian

 

 

   ម៉ា ​ច័ន្ទ​បញ្ញា​កើត​នៅ​ថ្ងៃ​ទី​២០ ​មេសា ​ឆ្នាំ​១៩៩២ ​នៅ​រាជធានី​ភ្នំពេញ​ប្រទេស​កម្ពុជា​។ ​បញ្ញា​បាន​បញ្ចប់​ថ្នាក់​បរិញ្ញាបត្រ​ផ្នែក​តុប​តែង​និង​រចនាលម្អ​ផ្នែក​ខាង​ក្នុង​នៅ​វិទ្យាស្ថាន​ស៊ីតិក​ក្នុង​ឆ្នាំ​២០១២​។ ​នៅ​ឆ្នាំ​២០០៩ ​ដោយសារតែ​លោក​ចង់​ចាប់​ផ្ដើម​ក្ដី​សុបិន​ផ្ទាល់​ខ្លួន​ផង​និង​សម្រាប់​គ្រួសារ​ផង ​លោក​បាន​សម្រេច​ចិត្ត​ចូល​ធ្វើ​ការបម្រើ​ទូរទស្សន៍​បាយ័ន្ត​ជា​បុគ្គលិក​ពេញ​សិទ្ធិ​ដែល​ធ្វើ​ការងារ​ពាក់​កណ្ដាល​ថ្ងៃ​រហូត​ដល់​យប់​ជា​អ្នក​កាត់​ត​សម្រាប់​កម្មវិធី​សប្បុរសធម៌​«នេះ​មិន​មែន​ជា​សុបិន»​និង​រៀន​យក​បរិញ្ញាបត្រ​ផ្នែក​តុបតែង​និង​រចនាលម្អ​ផ្នែក​ខាង​ក្នុង​នេះ ​តែ​ម្ដង​។ ​ឆ្នាំ​២០១១ ​លោក​បាន​ទទួល​ពាន​រង្វាន់​ចំណាត់​ថ្នាក់​លេខ​២​ទូទាំង​ប្រទេស​ក្នុង​កម្មវិធី​មហោស្រព​តន្ត្រី​ថ្នាក់​ជាតិ​លើក​ទី​២​ដែល​រៀបចំ​ឡើង​ដោយ​ក្រសួង​ពត៌មាន​និង​សហការណ៍​ជា​មួយ​ក្រសួង​២​ទៀត​។ ​នៅ​ដើម​ឆ្នាំ​២០១៣ ​លោក​បាន​ចូល​បម្រើ​ការងារ​ជា​បុគ្គលិក​ពេញ​ច្បាប់​នៅ​ក្រុមហ៊ុន​សប្បាយ​ដែល​ជា​ក្រុមហ៊ុន​វេបសាយ​និង​ផ្សព្វ​ផ្សាយ​ដ៏​ធំ​មួយ​របស់​កម្ពុជា​ជា​អ្នក​កាត់​ត​ផង​ ជា​អ្នក​បញ្ជូល​សំឡេង​ផង ​ជា​អ្នក​ពិធីករ​ផង​និង​ជា​អ្នក​គ្រប់​គ្រង​ការងារ​គម្រោង​ថត​ផង ​ស្រប​ពេល​នោះ​នា​ចុង​ឆ្នាំ​២០១៤ ​លោក​បាន​ទទួល​ជ័យលាភី​លេខ​១​ជា​តារា​ចម្រៀង​ដែល​មាន​ស្លៀក​សំលៀក​បំពាក់​លេច​ធ្លោ​ជាង​គេ​នៅ​មហោស្រព​ទូទាំង​អាស៊ី ​មាន​១២​ប្រទេស​ចូល​រួម ​រៀបចំ​ឡើង​ដោយ​ប្រទេស​ចិន​មាន​ឈ្មោះ​ថា ​Asia ​Fashionable ​Singer ​Award ​2014 ​នៅ​ទីក្រុង​ចុងជីង​។ ​ក្នុង​ឆ្នាំ​ដដែល​នោះ ​លោក​បាន​ទទួល​ពាន​រង្វាន់​អ្នក​និពន្ធ​វ័យ​ក្មេង​អាស៊ាន​(Asean ​Young ​Writer ​Award)​ដែល​រៀបចំ​ឡើង​ដោយ​ប្រទេស​ថៃ​ជា​មួយ​នឹង​ប្រទេស​អាស៊ាន​ដោយ​ទទួល​កិត្តិយស​ទទួល​ពាន​ពី​ម្ចាស់​ក្សត្រី​ផ្ទាល់​នា​ទីក្រុង​បាំងកក ​ប៉ុន្តែ​គម្រោង​នោះ​ត្រូវ​បាន​ពន្យារ​ពេល​វិញ​ដោយសារតែ​មូលហេតុ​បញ្ហា​នយោបាយ​ផ្ទៃ​ក្នុង​មួយ​ចំនួន​របស់​ថៃ​។ ​ដើម​ឆ្នាំ​២០១៥ ​លោក​ទទួល​បាន​ចំណាត់​ថ្នាក់​លេខ​មួយ​ផ្នែក​អ្នកនិពន្ធ​វ័យ​ក្មេង​ដែរ​ពី​អង្គការ​Pen​អន្តរជាតិ​នៅ​ភ្នំពេញ។ ​សរុប​មក​ដល់​ឆ្នាំ​២០១៥​នេះ ​លោក​ត្រូវ​បាន​ចូល​រួម​និង​អញ្ជើញ​ជា​កិត្តិយស​ជា​អ្នក​សម្ដែង​ស្ម័គ្រ​ចិត្ត​និង​ជា​មនុស្ស​ម្នាក់​ដែល​រួម​ចំណែក​ក្នុង​ការងារ​សង្គម​ពិសេស​គឺ​ការប្រគុំ​តន្ត្រី​សប្បរសធម៌​មិន​តិច​ជាង​៣០​កម្មវិធី​នោះ​ទេ​។ ​នៅ​ចុង​ឆ្នាំ​២០១៥ ​លោក​បាន​តែង​ចម្រៀង​និពន្ធ​ថ្មី​ជិត​១០​បទបន្ថែម​ទៀត​សម្រាប់​គម្រោង​ចង់​ចេញ​ជា​អាល់ប៊ុម​ដោយ​ខ្លួនឯង។ ​បើ​គិត​មក​ដល់​ពេល​នេះ ​លោក​មាន​ចម្រៀង​ដែល​និពន្ធ​ដោយ​ខ្លួន​ឯង​មិន​តិច​ជាង​៣០​ទៅ​៤០​បទ​នោះ​ទេ​ដែល​ចេញ​ផ្សព្វ​ផ្សាយ​ផ្លូវការណ៍​ខ្លះ​និង​មិន​បាន​ចេញ​ឲ្យ​គេ​ស្គាល់​ខ្លះ​។ ​លោក​មាន​មហិច្ចតា​យ៉ាង​ច្បាស់​ក្នុង​ការងារ​ចម្រៀង​និង​ភាពយន្ត​ទោះបី​ជា​ជីវិត​លោក​ម្ដង​ឡើង​ម្ដង​ចុះ​ក៏​ដោយ។

 

 

 

សរុប​ពាន​រង្វាន់​ដែល​លោក​ទទួល​បាន​រួម​មាន៖

-ឆ្នាំ​២០១១ ​លោក​បាន​ទទួល​ពាន​រង្វាន់​លេខ​២​ទូទាំង​ប្រទេស​អំពី​ការបង្កើត​បទនិពន្ធ​ថ្មី​(Original ​Song)​និង​បង្កើត​ក្រុម​ភ្លេង​មួយ​ឈ្មោះ ​ក្រុម​តន្ត្រី​ស្នាម​ញញឹម​ក្នុង​កម្មវិធី​មហោស្រព​តន្ត្រី​ថ្នាក់​ជាតិ​ឆ្នាំ​២០១១ ​រៀបចំ​ដោយ​៣​ក្រសួង​។ ​នៅ​ឆ្នាំ​២០១៤ ​លោក​បាន​ទទួល​ពាន​រង្វាន់​២​ទៀត​ពី​កម្មវិធី​អន្តរជាតិ​មួយ​នៅ​ទីក្រុង​ចុងជីង​ប្រទេស​ចិន​ជា​មួយ​នឹង​ប្រទេស​១២​ទៀត​លើ​ផ្នែក​អ្នក​ចម្រៀង​អាស៊ី​ដែល​ស្លៀក​សំលៀក​បំពាក់​លេខ​ធ្លោ​ជាង​គេ​ប្រចាំ​ឆ្នាំ​២០១៤ ​(The ​Asia top fashionable ​singer 2014)និង​ពាន​រង្វាន់​អ្នកនិពន្ធ​អក្សរសិល្ប៍​វ័យ​ក្មេង​ប្រចាំ​អាស៊ាន​តំណាង​ប្រទេស​កម្ពុជា​ដែល​រៀបចំ​ឡើង​ដោយ​ប្រទេស​ថៃ​ក្រោម​អធិបតី​ដ៏​ខ្ពង់​ខ្ពស់​នៃ​ម្ចាស់ក្សត្រី​ថៃ​។ ​នៅ​ដើម​ឆ្នាំ​២០១៥ ​លោក​បាន​ទទួល​រង្វាន់​អ្នកនិពន្ធ​វ័យ​ក្មេង​ជា​ថ្មី​ម្ដង​ទៀត​ក្នុង​កម្មវិធី​ផេន​អន្តរជាតិ​ប្រចាំ​កម្ពុជា​(The ​Pen ​Writer ​Cambodia)

 

 

សមិទ្ធិផល​ស្នាដៃ​ជោគជ័យ​ធំៗ​ដែល​លោក​បាន​បង្កើត៖

បញ្ញា​ធ្លាប់​ចូលរួម​កម្មវិធី​សប្បុរសធម៌​ជួយ​សង្គម​តាម​រយៈ​ការសម្ដែង​មិន​យក​កម្រៃ​ជា​ច្រើន​កម្មវិធី ​ក្នុង​នោះ​លោក​ក៏​ធ្លាប់​ធ្វើ​ជា​គណៈកម្មការណ៍​វ័យ​ក្មេង​ជ្រើសរើស​អ្នកនិពន្ធ​ចម្រៀង​ថ្មី​មួយ​រូប​ផង​ដែរ​ក្នុង​កម្មវិធី​Melody ​of ​Change។ ​លោក​ធ្លាប់​ជា​សមាជិក​នៃ​ក្រុម​និពន្ធ​បទចម្រៀង​ដ៏​ល្បី​គឺ​Songkite​ដែល​ជា​ក្រុម​និពន្ធ​បទចម្រៀង​វ័យ​ក្មេង​បាន​ផលិត​អាល់ប៊ុម​រួម​គ្នា​មិន​ចម្លង​គេ​មិន​គេ​យ៉ាង​ជោគជ័យ​នៅ​កម្ពុជា​។ ​លោក​ក៏​ធ្លាប់​និពន្ធ​ចម្រៀង​ជូន​តារា​កំពូល​ល្បីៗ​មួយ​ចំនួន​ផង​ដែរ​។ ​លើស​ពី​នេះ​ទៅ​ទៀត ​លោក​ក៏​ធ្លាប់​ចូល​រួម​ផលិត​ភាពយន្ត​ខ្នាត​ខ្លី​និង​ផលិត​ភាពយន្ត​ខ្លី​ដោយ​ខ្លួន​ឯង​ចំនួន​៤​រឿង​ផង​ដែរ​ដែល​ក្នុង​នោះ​រួម​មាន​បេះដូង​ស្រស់​ស្អាត ​១៥​វិនាទី ​មនុស្ស​ស្មោះ​មិន​អស់​សង្ឃឹម ​ពី​ខ្ញុំ​ទៅ​អ្នក ​ហើយ​ឆាប់​ៗ​នេះ ​លោក​កំពុងតែ​ត្រូវ​បាន​គេ​ពិចារណា​ឲ្យ​ចូល​រួម​សម្ដែង​ជា​មួយ​សិល្បករ​ដទៃ​ទៀត​នៅ​អឺរ៉ុប​ជា​លក្ខណៈ​ទេសចរណ៍​តន្ត្រី​នៅ​៥​ប្រទេស​នៅ​អឺរ៉ុប​ផង​ដែរ។

 

 

 

 

បទ​ដែល​ប្រិយមិត្ត​បាន​ស្គាល់​គាត់​ភាគ​ច្រើន​គឺ៖

-True ​Love ​Never ​Ends ​or ​មនុស្ស​ស្មោះ​មិន​អស់​សង្ឃឹម​(Mnus ​Smoh ​Min ​Ors ​Songkherm)

-Forever ​Alone ​or ​ម្នាក់​ឯង​មែន​ទេ?(Mneak ​Aeng ​Man ​Te?)

-Wanna ​be ​your ​doll ​or ​មនុស្ស​បេះដូង​តុក្កតា​(Mnus ​Behdong Tukkata)

-Come ​with ​me ​or ​មក​ជា​មួយ​បង ​ft.(Mok ​Jeamouy bong)

-Just ​A ​friend ​or ​ផ្ដើម​ពី​មិត្ត​បញ្ចប់​ត្រឹម​មិត្ត(Phderm ​Pi ​mitt ​bonjob ​treum ​mitt)

-Marry ​you ​in ​our ​dream ​or ​ផ្ដើម​រៀបការ​ចាប់​ពី​ក្ដីស្រមៃ​(Phderm ​Reab ​Kar ​Jabb ​Pi ​Kdey ​Sromai)
ទាក់ទង​ជាមួយ​យើង​ខ្ញុំ