អ្នក​ជំនាញការ​លើក​ឡើង​ថា​៖ ​អនាគត​នៃ​សេដ្ឋកិច្ច​ចិន​នៅ​តែ​មាន​សុទិដ្ឋិនិយម​
2015-11-18 15:53:40  cri  Web Editor:Sun Lingling

      អត្ថបទ​ក្រោម​ចំណង​ជើង​ថា​<អនាគត​នៃ​​សេដ្ឋកិច្ច​ចិន​នៅ​តែ​មាន​សុទិដ្ឋិនិយម​​>​របស់​លោក​Pan Jiancheng​អនុប្រធាន​មជ្ឈមណ្ឌល​ស្ទង់​ពិនិត្យ​តាម​ដាន​សភាព​ការ​ណ៍​សេដ្ឋកិច្ច​ចិន​ដែល​ជា​វេបសាយ​សំខាន់​របស់​រដ្ឋាភិបាល​ចិន​បាន​សរសេរ​ថា​៖ 

      តាំង​ពី​ការ​ប្រកាស​អំពី​ទិន្នន័យ​សេដ្ឋកិច្ច​នៅ​ត្រី​មាស​ទី​៣​ឆ្នាំ​នេះ​មក​ ​មនុស្ស​​ជា​ច្រើន​បាន​បង្ហាញ​ការ​ព្រួយ​បារម្ភចំពោះ​សេដ្ឋកិច្ច​នៃ​ប្រទេស​ចិន​ ​។​ ​ប៉ុន្តែ​ ​ទោះបី​ថា​សម្ពាធ​ធ្លាក់​ចុះ​នៃ​សេដ្ឋកិច្ច​បច្ចុប្បន្ន​នៅ​តែ​ខ្ពស់​នៅ​ឡើយ​ក្តី​ ​ក៏​ប៉ុន្តែ​អនាគត​អភិវឌ្ឍន៍​នៅ​តែ​មាន​សុទិដ្ឋិនិយម​ដដែល​ ។

     ជា​បឋម​ ​នៅ​៣​ត្រី​មាស​ដើម​​ឆ្នាំ​២០១៥​នេះ​ ​កំណើន​សេដ្ឋកិច្ច​ចិន​មាន​អត្រា​៦.៩​ភាគ​រយ​ដែល​មាន​គុណភាព​ខ្ពស់​ ។​ ​មួយ​ផ្នែក​គឺ​ដោយ​សារ​ល្បឿន​កំណើន​នេះ​នៅ​តែ​ស្ថិត​ក្នុង​លំដាប់​នាំមុខ​​បើ​ប្រៀប​ធៀប​នឹង​បណ្តា​ប្រទេស​ផ្សេង​ទៀត​លើ​​ពិភពលោក​ ។​ ​មួយ​ផ្នែក​ទៀត​​គឺ​ដោយ​សារ​កំណើន​ដែល​មាន​ភាព​នឹងន​ជា​ទូ​ទៅ​នេះ​គឺ​សម្រេច​បាន​នៅ​ក្រោម​ស្ថានភាព​ដែល​ការ​នាំចេញ​ឆ្នាំ​នេះ​មាន​ភាព​ធ្លាក់​ចុះ​ច្រើន​បំផុត​បន្ទាប់​ពី​វិបត្តិ​ហិរញ្ញវត្ថុ​រៀង​មក​ ។​

      ក្រៅ​ពី​នេះ​ ​រចនាសម្ព័ន្ធ​នៃ​សេដ្ឋកិច្ច​ចិន​បាន​កែ​លំអ​ជា​បន្ត​បន្ទាប់​ ។

      ការ​កែលំអ​រចនាសម្ព័ន្ធ​ជា​ច្រើន​វិស័យ​បែប​នេះ​ ​បាន​បង្ហាញ​ឲ្យ​ឃើញ​ថា​ការ​ផ្លាស់​ប្តូរ​ទម្រង់​អភិវឌ្ឍន៍​និង​ការ​លើក​កម្ពស់​លំដាប់​ថ្នាក់​របស់​សេដ្ឋកិច្ច​ចិន​បាន​និង​កំពុង​ជំរុញ​ទៅ​មុខ​យ៉ាង​សកម្ម​ ​អ្វី​ទាំង​នេះ​បាន​បង្កើត​ជា​មូលដ្ឋាន​ដ៏​រឹងមាំ​សម្រាប់​ការ​សម្រេច​កំណើន​សេដ្ឋកិច្ច​​ដោយ​ភាព​នឹង​ន​នា​ពេល​អនាគត​ដែល​កាន់​តែ​មាន​គុណភាពនិង​មាន​ប្រសិទ្ធិភាព​ខ្ពស់ ។
ទាក់ទង​ជាមួយ​យើង​ខ្ញុំ