ពេលកន្លងទៅនេះ ទីភ្នាក់ងារព័ត៌មានទីផ្សារអន្តរជាតិMNI ដែលនៅក្រោមឱវាទក្រុមហ៊ុនផ្សារមូលប័ត្រDeutsche B & ouml គ្រុបរបស់អាល្លឺម៉ង់ បានធ្វើការស្ទង់មិតចំពោះសហគ្រាសចំនួន ២០០ ដែលចូលផ្សារមូលប័ត្រនៅក្រុងសៀងហៃនិងសិនជិន លទ្ធផលបានបង្ហាញថា សន្ទស្សន៍ជំនឿចិត្តរបស់សហគ្រាសចិនក្នុងខែតុលាបានកើនឡើង ៨ ក្បៀស ៣ ភាគរយ គឺកើនឡើងពី៥១,៣នាខែកញ្ញាដល់ ៥៥,៦ នេះគឺជាសន្ទស្សន៍ខ្ពស់បំផុតតាំងពីខែមីនាឆ្នាំ ២០១១ រៀងមក ។
លោក Lijin អនុប្រធានវិទ្យាស្ថានស្រាវជ្រាវការកែទម្រង់និងការអភិវឌ្ឍនៃសហគ្រាសចិនបានថ្លែងថា នេះជាសញ្ញាដ៏សកម្មមួយ បានបង្ហាញពីទឹកចិត្តកាន់តែមានសុទិដ្ឋិនិយមរបស់សហគ្រាសចំពោះស្ថានការណ៍សេដ្ឋកិច្ចចិននិងសកម្មភាពធ្វើអាជីវកម្មរបស់ខ្លួនក្នុងមួយរយៈកាលនាពេលអនាគត ។ នៅពេលមុននេះ សន្ទស្សន៍ជាច្រើនដែលថ្លឹងថ្លែងនូវជំនឿចិត្តរបស់សហគ្រាសចិនក្នុងនោះរួមមានសន្ទស្សន៍ MNI ផង សុទ្ធតែមាននិន្នាការថយចុះ ។