ជំនឿ​ចិត្ត​របស់​សហគ្រាស​បាន​មកពី​ណា?​
2015-11-05 15:33:57  cri  Web Editor:Sun Lingling

ពេល​ថ្មី​ៗ​កន្លង​ទៅ​នេះ ​វេបសាយ​សេដ្ឋកិច្ច​ចិន​បាន​ចេញ​ផ្សាយ​អត្ថបទ​វិភាគ​របស់​លោក ​Zhang​ Yong​wei​ អនុប្រធាន​មន្ទីរ​ស្រាវជ្រាវ​អំពី​សហគ្រាស​នៃ​មជ្ឈមណ្ឌល​ស្រាវជ្រាវ​ការអភិវឌ្ឍ​របស់​ក្រុម​ប្រឹក្សា​កិច្ចការ​រដ្ឋ​ចិន​ដែល​មាន​ចំណងជើង​ថា ​ជំនឿ​ចិត្ត​របស់​សហគ្រាស​បាន​មកពី​ណា​?​ អត្ថបទ​បាន​សរសេរ​ថា 

ទីភ្នាក់ងារ​ព័ត៌មាន​ទីផ្សារ​អន្តរជាតិ​( MNI ) ​បាន​ប្រកាស​ថា ​សន្ទស្សន៍​ជំនឿ​ចិត្ត​របស់​សហគ្រាស​ចិន​នៅ​ខែ​តុលា​កន្លង​ទៅ​នេះ​បាន​កើន​ឡើង​៨​ក្បៀស​៣​ភាគ​រយ​បើ​ប្រៀប​ធៀប​នឹង​ខែ​កញ្ញា​កន្លង​ទៅ​ ​នេះ​ជា​កម្រិត​ខ្ពស់​បំផុត​តាំង​ពី​ខែ​មីនា​ឆ្នាំ​២០១១​រៀង​មក​ ។​ នេះ​ជា​សញ្ញា​ដ៏​សំខាន់​ណាស់​មួយ ​ដែល​បង្ហាញ​ថា ​សហគ្រាស​ចិន​កាន់តែ​មាន​ភាពជា​ម្ចាស់ការ​ កាន់តែ​ចាស់ទុំ​និង​កាន់តែ​មាន​ភាពនឹង​ធឹង​ក្នុង​ដំណើរ​ទប់​ទល់​នឹង​សម្ពាធ​និង​សម្រេច​ការផ្លាស់​ប្តូរ​រូបមន្ត​អភិវឌ្ឍន៍​និង​លើក​កម្ពស់​លំដាប់​ថ្នាក់​ ហើយ​កាន់តែ​មាន​ជំនឿ​ចិត្ត​ចំពោះ​ការព្យាករណ៍​នូវ​ម៉ាក្រូ​សេដ្ឋកិច្ច​ផង​ដែរ ។

ទី​មួយ​ ការវិនិយោគទុន​ទៅ​លើ​ការកែ​ប្រែ​បច្ចេកទេស​នៃ​សហគ្រាស​ឧស្សាហកម្ម​នៅតែ​រក្សា​កំណើន​លឿន​បង្គួរ ។

ទី​ពីរ​ ចំណុច​លេច​ធ្លោ​ក្នុង​ការអភិវឌ្ឍ​សេដ្ឋកិច្ច​បាន​កើន​ឡើង​ឥត​ឈប់​ឈរ ​កម្លាំង​កកើត​ថ្មី​បាន​រីក​ចម្រើន​យ៉ាង​ឆាប់​រហ័ស ។

ទី​បី ​សហគ្រាស​កាន់តែ​មាន​ភាពចាស់ទុំ​និង​មាន​វិចារណញ្ញាណ ។ 

    ទី​បួន​ ប្រសិទ្ធភាព​នៃ​គោលនយោបាយ​បាន​បង្ហាញ​ជា​សន្សឹម​ៗ ។
ទាក់ទង​ជាមួយ​យើង​ខ្ញុំ