តាមការផ្សាយដំណឹងនៃវេបសាយកាសែត Can kao xiao xi កាលពីពេលថ្មីៗកន្លងទៅនេះឲ្យដឹងថា ប្រព័ន្ធសារព័ត៌មានបរទេសបានអំអាងថា នៅខែតុលាកន្លងទៅនេះ ដោយសារការទទួលបានតម្លៃដើមនៃឥណទាននិងប្រាក់ទុនកាន់តែមានភាពងាយស្រួល មន្ត្រីគ្រប់គ្រងជាន់ខ្ពស់នៃសហគ្រាសចិនមានសុទិដ្ឋិនិយមកាន់តែខ្លាំងចំពោះកំណើនពាណិជ្ជកម្ម ។
តាមការផ្សាយនៃវេបសាយកាសែត Financial Times របស់ប្រទេសអង់គ្លេសនៅថ្ងៃទី២២ខែតុលាឲ្យដឹងថា សន្ទស្សន៍ជំនឿចិត្តរបស់សហគ្រាសចិនដែលព្យាករណ៍ដោយទីភ្នាក់ងារ MNI (ព័ត៌មានទីផ្សារអន្តរជាតិ)នៅខែតុលា បានកើនឡើង៨ក្បៀស៣ភាគរយ ឡើងដល់៥៥ក្បៀស៦ភាគរយ ។ នេះជាកំណើនដ៏ធំបំផុតចាប់តាំងពីខែមីនាឆ្នាំ២០១១រៀងមក ។
លោក Philip Uglow សេដ្ឋវិទូទីមួយនៃសន្ទស្សន៍ MNI បានថ្លែងថា បច្ចុប្បន្ន ភស្តុតាងនៃវិស័យនានាបានបង្ហាញថា សហគ្រាសចិនបានឆ្លងផុតដោយសុវត្ថិភាពនូវដំណាក់កាលដ៏លំបាកជាងគេបំផុតក្នុងការប្រឈមនឹងឧបសគ្គគ្រប់បែបយ៉ាងនៅឆ្នាំ២០១៥នេះ ។