របាយការណ៍ការងាររដ្ឋាភិបាល
--របាយការណ៍ការងាររដ្ឋាភិបាលរបស់លោកLi Keqiang នាយករដ្ឋមន្ត្រីចិនក្នុង
មហាសន្និបាតលើកទីពីរនៃសភាតំណាងប្រជាជនទូទាំងប្រទេសចិនអាណត្តិទី១២
ថ្ងៃទី៥ ខែមិនា ឆ្នាំ២០១៤
តំណាងប្រជាជនគ្រប់រូប ៖
ពេលនេះ ខ្ញុំបាទសូមតាងនាមក្រុមប្រឹក្សាកិច្ចការរដ្ឋ ធ្វើរបាយការណ៍ការងាររដ្ឋាភិបាលជូនអង្គមហាសន្និបាត ដើម្បីធ្វើការពិនិត្យនិងពិគ្រោះពិភាក្សា ព្រមនិងសុំសមាជិកគ្រប់រូបនៃសភាប្រឹក្សានយោបាយប្រជាជនទូទាំងប្រទេសលើកមតិយោបល់ ។
១ ការរំលឹកឡើងវិញនូវការងារប្រចាំឆ្នាំ២០១៣
ក្នុងរយៈពេលមួយឆ្នាំដែលបានកន្លងផុតទៅ គឺជាឆ្នាំទីមួយដែលរដ្ឋាភិបាលអាណត្តិនេះបំពេញកាតព្វកិច្ចរបស់ខ្លួនទៅតាមច្បាប់ ។ ដោយប្រឈមមុខនឹងស្ថានការណ៍ស្មុគស្មាញ ដូចជាការងើបឡើងវិញនៃសេដ្ឋកិច្ចពិភពលោកមានភាពលំបាក សេដ្ឋកិច្ចក្នុងប្រទេសមានសម្ពាធខ្លាំងខាងការធ្លាក់ចុះ ការកើតគ្រោះមហន្តរាយធម្មជាតិជាញឹកញយ ព្រមនិងមានការបដិបក្ខជាច្រើនក្នុងវិស័យជាច្រើន ប្រជាជនគ្រប់ជនជាតិទូទាំងប្រទេសបានតទល់ការសាកល្បងដោយគ្មានការភិតភ័យ ខំប្រឹងប្រែងដើម្បីពុះពារឧបសគ្គ ហើយបានសម្រេចដោយគាប់ប្រសើរនូវគោលដៅសំខាន់តាមការកំណត់អំពីការអភិវឌ្ឍន៍សេដកិច្ចសង្គមក្នុងឆ្នាំនេះ នៅក្រោមការដឹកនាំរបស់បក្សកុម្មុយនិស្តចិនដែលដឹកនាំដោយលោកអគ្គលេខាធិការ Xi Jinping ។ កំណែទំរង់និងការបើកចំហព្រមនិងការកសាងទំនើបភាវូបនីយកម្មសង្គមនិយមទទួលបានសមិទ្ធផលដ៏សំខាន់ដែលញ៉ាំងឲ្យប្រជាជនចាប់អារម្មណ៍ ។
--- ដំណើរការខាងសេដ្ឋកិច្ចមានភាពនឹងនរនិងឆ្ពោះទៅកាន់នន្នាការល្អប្រសើរ ។ តំលៃផលិតផលក្នុងស្រុកសរុបមានដល់ទៅ ៥៦ លាន ៩សែនលានយ៉ានប្រាក់ចិន កើនជាងឆ្នាំ២០១២ ចំនួន ៧.៧% ។ កំរិតឡើងថ្លៃនៃទំនិញប្រើប្រាស់ប្រចាំថ្ងៃរបស់ប្រជាជនត្រូវគ្រប់គ្រងនៅ ២.៦% ។ អត្រាបាត់បង់ការងារដែលបានចុះឈ្មោះក្នុងទីក្រុងនិងផ្សារឃុំមាន ៤.១% ឱកាសការងារថ្មីនៅតាមទីក្រុងនិងផ្សារឃុំមានចំនួន ១៣លាន ១សែននាក់ បានបង្កើតឯតទគ្គកម្មថ្មីក្នុងប្រវត្តិសាស្ត្រ ។ ទំហំពាណិជ្ជកម្មសរុបខាងការនាំចេញនាំចូលមានជាង ៤ លានលានដុល្លារអាមេរិក កើនដល់កំរិតថ្មីមួយ ។
-- ប្រាក់ចំណូលរបស់ប្រជាជននិងប្រសិទ្ធផលខាងសេដ្ឋកិច្ចបានកើនឡើងជាបន្តបន្ទាប់ ។ ប្រាក់ចំណូលដែលអាចចាត់ចែងបានរបស់អ្នកក្រុងនិងអ្នកឃុំស្រុកគិតជាមធ្យមក្នុងមនុស្សម្នាក់ៗបានកើនជាង ៧% ប្រាក់ចំណូលសុទ្ធរបស់កសិករគិតជាមធ្យមក្នុងមនុស្សម្នាក់ៗបានកើនជាង ៩.៣% ចំនួនបណ្តាជនក្រីក្រក្នុងជនបទបានកាត់បន្ថយ ១៦ លាន ៥សែននាក់ ។ គំលាតខាងប្រាក់ចំណូលរវាងអ្នកក្រុងនិងអ្នកជនបទបានត្រូវបង្រួមតូចជាបន្តបន្ទាប់ ។ ប្រាក់កំរៃ របស់សហគ្រាសខាងឧស្សាហកម្មដែលមានទ្រង់ទ្រាយបានកើនឡើង ១២.២% ប្រាក់ចំណូលខាងហិរញ្ញវត្ថុបានកើនឡើង ១០.១% ។
-- ការកែសំរួលខាងរចនាសម្ព័ន្ធទទួលបានប្រសិទ្ធភាព ជាវិជ្ជមាន ។ បរិមាណផលិតស្បៀងមានចំនួនជាង ៦ សែនលានគីឡូក្រាម សម្រេចកំណើនក្នុងរយៈពេល១០ឆ្នាំជាប់ ។សមាមាត្រនៃតំលៃបន្ថែមរបស់មុខរបរសេវាកម្មមានដល់ទៅ ៤៦.១% មានមរិមាណលើសឧស្សាហកម្មទីពីរ ជាលើកដំបូង ។ សមាមាត្រខាងតំលៃផលិតផលសរុបក្នុងតំបន់ភាគកណ្តាលនិងភាគខាងលិចបានកើនឡើងជាបន្តបន្ទាប់ ការអភិវឌ្ឍន៍តំបន់មានលក្ខណៈសហការគ្នាកាន់តែលេចធ្លោ ។ បរិមាណចំណាយអគ្គិសនីក្នុងសង្គមទាំងមូលបានកើនឡើង ៧.៥% បរិមាណដឹកជញ្ជូនទំនិញកើនឡើង ៩.៩% សន្ទស្សន៍ខាងបរិមាណសំភារៈជាក់ស្តែងសំខាន់ៗនិងកំណើនសេដ្ឋកិច្ចមានការគួបផ្សំគ្នាទៅវិញទៅមក ។
-- កិច្ចការសង្គមទទួលបានការរីកចំរើនយ៉ាងផុលផុស ។ វិស័យខាងការអប់រំ វិទ្យាសាស្ត្រនិងបច្ចេកវិទ្យា វប្បធម៍ និងសុខាភិបាលជាដើមទទួលបានការរីកចំរើនថ្មី ។ ការបង្ហោះយានអាវកាសសញ្ញា Shen Zhou លេខ ១០ និងយានអាវកាសសញ្ញា Chang E លេខ ៣ ដោយជោគជ័យ នាវាមុជទឹកសញ្ញាJiaoLong បានបង្កើតឯតទគ្គកម្មថ្មីខាងជំរៅទឹកជ្រៅ ។ នេះបានបង្ហាញឲ្យឃើញថា ប្រជាជនប្រទេសចិនមានសមត្ថភាពនិងមានបញ្ញាទាំងស្រុងក្នុងការសម្រេចគោលដៅអំពីការបង្កើតប្រទេសបែបច្នៃប្រឌិតថ្មី ។
ក្នុងរយៈពេល១ឆ្នាំកន្លងទៅនេះ យើងខ្ញុំបានប្រកាន់ខ្ជាប់គោលលំនាំការងារទូទៅ គឺទទួលបានការអភិវឌ្ឍន៍ដោយមានភាពនឹងនរ ធ្វើការរៀបចំនិងចាត់ចែង ដើម្បីលំនឹងកំណើន កែសម្រួលរចនាសម្ព័ន្ធ ព្រមនិងជំរុញកំណែទំរង់ ។ យើងខ្ញុំបានចាត់វិធានការយ៉ាងច្រើនដែលមានអំណោយផលទាំងពេលបច្ចុប្បន្ននិងពេលអនាគត ការងារក្នុងគ្រប់វិស័យមានទីចាប់ផ្តើមដ៏ល្អប្រសើរ ។
ទីមួយ គឺធ្វើឲ្យកំណែទំរង់និងការបើកចំហកាន់តែស៊ីជំរៅ ដើម្បីបំផុសកម្លាំងរស់រវើកក្នុងទីផ្សារនិងកម្លាំងចលករនៃការបង្កើតផលក្នុងស្រុក ។
យើងខ្ញុំគឺធ្វើកំណែទំរង់ពីរដ្ឋភិបាល ចាត់ទុកការបង្កើនល្បឿនអំពីការផ្លាស់មុខងារ ធ្វើឲ្យគោលនយោបាយមានភាពងាយស្រួលក្នុងការអនុវត្តនិងផ្តល់សិទ្ធ ជារឿងធំទីមួយរបស់រដ្ឋាភិបាលអាណត្តិនេះ ។ កំណែទំរង់នៃស្ថាប័នក្រុមប្រឹក្សាកិច្ចការរដ្ឋចិនបានអនុវត្តដោយមានរបៀបរៀបរយ ហើយបានលុបចោលនិងផ្តល់សិទ្ធិពិនិត្យនិងឲ្យស្ចាប័នខាងរដ្ឋបាលចំនួន ៤១៦ ខដោយចែកជាដំណាក់កាល ។ តំបន់នានាសកម្មជំរុញការផ្លាស់មុខងាររដ្ឋបាលនិងកំណែទំរង់នៃស្ថាប័ន បានកាត់បន្ថយយ៉ាងខ្លាំងនូវការពិនិត្យនិងឲ្យសច្ចាប័ន ខាងរដ្ឋបាល ។បានលុបចោលនិងលើកលែងពន្ធរដ្ឋបាលចំនួន ៣៤៨ ខ កាត់បន្ថយបន្ទុករបស់សហគ្រាសដែលគិតជាប្រាក់មានចំនួនជាង ១សែន ៥ម៉ឺនលានយ៉ានប្រាក់ចិន។ អ្វីទាំងនេះបានធ្វើឲ្យទីផ្សារបន្ធូរកម្លាំងសម្ពាធ និងបន្ថែមកម្លាំងថ្មីដល់សហគ្រាស សហគ្រាសដែលបានចុះបញ្ជីថ្មីនៅទូទាំងប្រទេសបានកើនឡើង ២៧.៦% សមាមាត្រអំពីការវិនិយោគរបស់ឯកជនបានកើនដល់ ៦៣% ។
យើងខ្ញុំបានជំរុញឲ្យការបើកចំហវិវឌ្ឍន៍កាន់តែមានភាពស៊ីជំរៅ ។ បានបង្កើតតំបន់សាកល្បងខាងពាណិជ្ជកម្មសេរីក្រុងសៀងហែប្រទេសចិន ធ្វើការស្រាវជ្រាវនិងស្វែងរករូបមន្តគ្រប់គ្រងដែលផ្តល់ផលអនុគ្រោះដូចនឹងជនជាតិចិនចំពោះជនបរទេសដែលបំរុងមកធ្វើវិនិយោគ ព្រមនិងលុបចោលបញ្ជីមិនសមស្រប ។ យើងខ្ញុំបានលើកឡើងគោលគំនិតអំពីការបង្កើតតំបន់សេដ្ឋកិច្ចផ្លូវសូត្រនិងផ្លូវសូត្រលើសមុទ្រនាសតវត្សរ៍ទី២១ បានបង្កើតតំបន់ពាណិជ្ជកម្មសេរីចិន-អាស៊ានដែលមានថ្នាក់កាន់តែខ្ពស់ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយប្រទេសស្វីសនិងប្រទេសIce Land ។ យើងខ្ញុំបានអនុវត្តគោលនយោបាយលំនឹងកំណើនធ្វើពាណិជ្ជកម្មជាមួយក្រៅប្រទេស កែលំអសេវាកម្មខាងការត្រួតពិនិត្យនិងការគ្រប់គ្រងរបស់គយនិងការត្រួតពិនិត្យនិងបង្ការរោគជាដើម បានដោះស្រាយជម្លោះពាណិជ្ជកម្មសំខាន់ៗដោយជោគជ័យ ។ ជំរុញឲ្យបរិក្ខារបច្ចេកទេសដូចជាផ្លូវដែកល្បឿនលឿននិងអគ្គិសនីនុយគ្លេអ៊ែរជាដើមចេញទៅក្រៅប្រទេស ការវិនិយោគនៅក្រៅប្រទេសបានកើនឡើងយ៉ាងខ្លាំង អ្នកចេញទៅធ្វើទេសចរណ៍នៅក្រៅប្រទេសមានចំនួនជិត ១ រយលាននាក់ ។ ការជំរុញការបើកចំហជាបន្តបន្ទាប់ បានពង្រីកនូវចន្លោះថ្មីសម្រាប់ការអភិវឌ្ឍន៍ ។
ទីពីរ គឺធ្វើការច្នៃប្រឌិតថ្មីអំពីគំនិតនិងរូបភាពខាងការគ្រប់គ្រងម៉ាក្រូ ដើម្បីធានាជាក់លាក់ឲ្យកិច្ចដំណើការផ្នែកសេដ្ឋកិច្ចឋិតក្នុងចន្លោះដ៏សមរម្យ ។
ក្នុងឆមាសទីមួយនាឆ្នាំ២០១៣ ការនាំចេញមានភាពឡើងចុះយ៉ាងខ្លាំង សេដ្ឋកិច្ចបានថយចុះជាបន្តបន្ទាប់ ប្រាក់ចំណូលខាងហិរញ្ញវត្ថុមជ្ឈិមធ្លាប់លេចចេញកំណើនអវិជ្ជមានដែលកម្រមានក្នុងរយៈពេលច្រើនឆ្នាំកន្លងមក អត្រាការប្រាក់សំរាប់ផ្តល់ឲ្យខ្ចីធ្លាប់ឡើងខ្ពស់យ៉ាងខ្លាំងក្នុងចំណោមមុខរបរធានាគារ ហើយនៅលើផ្ទៃអន្តរជាតិបានលេចចេញសំឡេងដែលថា សេដ្ឋកិច្ចចិនប្រហែលនឹងថយចុះយ៉ាងខ្លាំង ។ ដៅចំពោះសភាពបែបនេះ យើងខ្ញុំបានប្រកាន់ខ្ជាប់នូវការអនុវត្តគោលនយោបាយហិរញ្ញវត្ថុជាវិជ្ជមាននិងគោលនយោបាយរូបិយវត្ថុដែលមានភាពនឹងនរ មិនចាត់វិធានការរំញោចខ្លាំងក្នុងរយៈពេលខ្លី មិនពង្រីកឱនភាព មិនបោះពុម្ពផ្សាយរូបិយវត្ថុច្រើនលើសកំណត់ បែរជាបង្កើនការផ្គតផ្គង់ដោយមានប្រសិទ្ធភាព បញ្ចេញសក្តានុពលនៃតម្រូវការ ទប់ទល់ដោយនឹងធឹងនូវភាពកក្រើករំពើកលើទីផ្សារក្នុងរយៈពេលដ៏ខ្លី ធានាជាក់លាក់ឲ្យកិច្ចដំណើរការសេដ្ឋកិច្ចឋិតក្នុងចន្លោះដ៏សមរម្យ ធ្វើឲ្យប្រជាជនមានការជឿទុកចិត្តចំពោះទីផ្សារ នេះជាវិធានការជាគន្លឹះមួយដែលធ្វើឲ្យសេដ្ឋកិច្ចឆ្ពោះទៅកាន់ទិសដៅល្អដោយនឹងនរ ។ ឱនភាពហិរញ្ញវត្ថុឆ្នាំ២០១៣ត្រូវគ្រប់គ្រងក្នុងក្របខ័ណ្ឌថវិកា រូបិយវត្ថុM2 បានកើនឡើង ១៣.៦% សមស្របនឹងការទាមទារនៃការគ្រប់គ្រង ។
ទីបី គឺយកចិត្តទុកដាក់ចំពោះការកែសំរួលរចនាសម្ព័ន្ធសេដ្ឋកិច្ច លើកកំពស់គុណភាពនិងប្រសិទ្ធភាពនៃការអភិវឌ្ឍន៍ ។
ពង្រឹងនិងបង្កើនមូលដ្ឋានកសិកម្ម ។ ជំរុញកន្លែងសាកល្បងខាងកំណែទំរង់និងការគួបផ្សំចំរុះនៃកសិកម្មទំនើប គាំទ្រការអភិវឌ្ឍន៍ការប្រកបអាជីវកម្មដែលមានទ្រង់ទ្រាយសមរម្យតាមរូបភាពច្រើនប្រភេទ ។ សម្រេចទាំងស្រុងនូវការពង្រឹងនិងបំបាត់ចោលនូវហានិភ័យអាងស្តុកទឹកធុនតូចចំនួន ១ ម៉ឺន ៥ ពាន់ ដោះស្រាយបញ្ហាសន្តិសុខទឹកហូបរបស់មនុស្សជាង ៦៣ លាននាក់ក្នុងជនបទ ។ បង្កើនការការពារនិងកសាងអេកូឡូស៊ី អត្រាព្រៃឈើគ្របដណ្ដប់ទូទាំងប្រទេសបានឡើងដល់ ២១.៦% ។
បង្កើនល្បឿនកែសំរួលរចនាសម្ព័ន្ធឧស្សាហកម្ម។ លើកទឹកចិត្តឲ្យមានការអភិវឌ្ឍន៍វិស័យសេវាកម្ម គាំទ្រការអភិវឌ្ឍន៍នៃមុខរបររីកចំរើនថ្មីដោយមានលក្ខណៈយុទ្ធសាស្ត្រ បានអនុញ្ញាតឲ្យទូរគមនាគមន៍៤Gធ្វើអាជីវកម្មជាផ្លូវការ ។ ជំរុញការសំចៃថាមពល ការកាត់បន្ថយការបញ្ចេញសារធាតុបំពុល ព្រមនិងការបង្ការនិងគ្រប់គ្រងការបំពុល កំរិតចំណាយថាមពលបានថយចុះ ៣.៧% បរិមាណបញ្ចេញSO2 និងCOD បានថយចុះ៣.៥%និង២.៩%។
បង្កើនការកសាងហេដ្ឋារចនាសម្ព័ន្ធ ។ វិស្វកម្ម រយៈកាលទីមួយនៃខ្សែផ្លូវខាងកើតនៃការបញ្ជូនទឹកពីតំបន់ភាគខាងត្បូងទៅខាងជើងបានសម្រេចមុនពេលកំណត់ រីឯវិស្វកម្មសំខាន់រយៈកាលទី១នៃខ្សែផ្លូវក៏បានបញ្ចប់ភារកិច្ចតាមពេលកំណត់ដែរ ។ សមាមាត្រនៃការផ្សាយអគ្គិសនីដោយថាមពលអាចកកើតឡើងវិញមានដល់ទៅ ២២.៣% ។ ប្រវែងផ្លូវដែកនិងផ្លូវថ្នល់ល្បឿនលឿនសុទ្ធតែលើសពី ១សែន គីឡូម៉ែត្រ ក្នុងនោះប្រវែងផ្លូវដែកល្បឿនលឿនមានដល់ទៅ ១ម៉ឺន ១ពាន់គីឡូម៉ែត្រ ឋិតក្នុងលំដាប់ទីមួយលើពិភពលោក ។
ជំរុញការច្នៃប្រឌិតថ្មីនិងការអភិវឌ្ឍន៍ ។ សមាមាត្រនៃប្រាក់ចំណាយខាងការស្រាវជ្រាវនិងអភិវឌ្ឍន៍ក្នុងសង្គមទាំងមូលត្រូវជា ២% នៃតំលៃផលិតផលក្នុងស្រុកសរុប ។ បច្ចេកទេសគន្លឹះមួយចំនួន មានដូចជាការគិតលេខកំពូល មនុស្សយន្តវៃឆ្លាត ស្រូវបង្កាត់កំពូលជាដើមមានការវាយទំលុះយ៉ាងខ្លាំង ។
ទីបួន ធានានិងកែលំអជីវភាពរស់នៅរបស់ប្រជាជនដោយជាក់លាក់ ជំរុញសច្ចៈយុត្តិធម៌សង្គម ។
ធានាជីវភាពរស់នៅជាមូលដ្ឋានរបស់មហាជន ។ អនុវត្តផែនការជំរុញឲ្យនិសិត្សមានការងារធ្វើ និសិត្សបញ្ចប់ការសិក្សានៅសាលាឧត្តមសិក្សាឆ្នាំ២០១៣ភាគច្រើនសុទ្ធតែមានការងារធ្វើ ។ បង្កើនសេវាកម្មប្រកបអាជីពនិងការបណ្តុះបណ្តាលវិជ្ជាជីវៈចំពោះពលករនៅជនបទដែលទៅធ្វើការនៅទីក្រុង ហើយផ្តល់ជំនួយខាងការប្រកបអាជីពដល់អ្នកក្រុងដែលមានការលំបាកក្នុងការប្រកបអាជីព ។ ជំរុញការកសាងរបបធានារ៉ាប់រងផ្នែកជរាភាព របបជួយជ្រោមជ្រែងក្នុងសង្គម ស្តង់ដារធានាជីរភាពរស់នៅទាបបំផុតនៅទីក្រុងនិងជនបទបានកើនឡើង១៣.១% និង ១៧.៧%ដោយឡែកពីគ្នា ។ សោធននិវត្តន៍ជាមូលដ្ឋានរបស់បុគ្គលិកសហគ្រាសដែលចូលនិវត្តន៍បានកើនឡើង ១០% ។ វិស្វកម្មលំនៅដ្ឋានថ្មីដែលមានលក្ខណៈធានាមានចំនួន ៦លាន ៦សែនសំរាប់ បានសម្រេចជាមូលដ្ឋានចំនួន ៥ លាន ៤សែនសំរាប់ ប្រជាជនរាប់សិបលាននាក់ដែលមានការលំបាកខាងការស្នាក់នៅបានចូលរស់នៅក្នុងលំនៅដ្ឋានថ្មី ។
ជំរុញការអភិវឌ្ឍន៍និងកំណែទំរង់នៃការអប់រំ ។ ចាប់ដំណើរការវនូវវិស្វកម្មជួយជ្រោមជ្រែងភាពក្រីក្រខាងការអប់រំ អនុវត្តផែនការស្តារឡើងវិញនូវសាលារៀនអន់ថយផ្នែកការអប់រំជាកាតព្វកិច្ចនៅជនបទ ផែនការកែលំអខាងសារធាតុចិញ្វឹមរបស់សិស្សបាននាំផលដល់សិស្ស ៣២ លាននាក់ បានផ្តល់ប្រាក់ជួយឧបត្ថមផ្នែកជីវភាពរស់នៅជូនគ្រូបង្រៀននៅជនបទក្នុងតំបន់ក្រីក្របំផុត ចំនួនសិស្សានុសិស្សនៅជនបទក្នុងតំបន់ក្រីក្រដែលបានចូលរៀននៅសាលាឧត្តមសិក្សាធំៗបានកើនជាងឆ្នាំ២០១២ចំនួន ៨.៥% ។
ធ្វើឲ្យកំណែទំរង់ខាងប្រព័ន្ធឱសថនិងសុខាភិបាលមានភាពកាន់តែស៊ីជំរៅ ។ ការធានារ៉ាប់រងខាងសុខាភិបាលជាមូលដ្ឋានបានគ្របដណ្តប់ទូទាំងប្រទេស ។ ស្តង់ដារប្រាក់បំពេញបន្ថែមផ្នែកហិរញ្ញវត្ថុខាងការធានារ៉ាប់រងផ្នែកសុខាភិបាលជាមូលដ្ឋាននៃអ្នកក្រុងនិងជនបទគិតជាមធ្យមក្នុងមនុស្សម្នាក់ៗបានឡើងដល់ ២៨០ យាន់ប្រាក់ចិន។ របបឱសថមូលដ្ឋានបានគ្របដណ្តប់មណ្ឌលសុខភាពនៅជនបទជាង ៨០% ខេត្តចំនួន២៨កំពុងអនុវត្តកន្លែងសាកល្បងផ្នែកការធានារ៉ាប់រងខាងការព្យាបាលជំងឺធ្ងន់ ។
ជំរុញបុព្វហេតុវប្បធម៌និងឧស្សាហកម្មវប្បធម៌ឪ្យទទួលបានការវិវឌ្ឍន៍ដោយបរិសុទ្ធ ។ ធ្វើឲ្យហេដ្ឋារចនាសម្ពន្ធ័វប្បធម៌ដែលមានលក្ខណៈផលប្រយោជន៍សាធារណៈកាន់តែច្រើនអាចបើកទូលាយចំពោះសាធារណជនដោយមិនបាច់បង់ថ្លៃ ។ ធ្វើឲ្យកំណែទំរង់ខាងប្រព័ន្ធវប្បធម៌កាន់តែស៊ីជំរៅ បង្កើនការកសាងទីផ្សារវប្បធម៌ តំលៃបន្ថែមនៃឧស្សាហកម្មវប្បធម៌បានកើនច្រើនជាង ១៥% ធ្វើឲ្យប្រព័ន្ធសេវាលំហាត់ប្រាណរបស់ប្រជាជនមានភាពល្អពេញលេញ ។
ទីប្រាំ គឺកែលំអរូបភាពគ្រប់គ្រងសង្គម រក្សាឲ្យសង្គមមានស្ថិរភាពនិងសុខដុមរមនា
ឆ្នាំ២០១៣ ប្រទេសចិនបានកើតមានគ្រោះមហន្តរាយធម្មជាតិយ៉ាងធ្ងន់ធ្ងរ ដូចជាការរញ្ជួយដីនៅស្រុកLu Shan ខេត្តSi Chuan ការរញ្ជួយដីនៅស្រុកZhang Xian ស្រុកMin Xian ខេត្តGan Su គ្រោះទឹកជំនន់នៅបណ្តោយទន្លេHei Long Jiang ទន្លេSong Hua Jiangនិងទន្លេNen Jiang តំបន់ភាគខាងត្បូងមានអាកាសធាតុក្តៅខ្លាំងនិងកើតគ្រោះរាំងស្ងួត ព្រមនិងព្យុះសង្ឃរាយ៉ាងខ្លាំងនៅតំបន់ឆ្នេរសមុទ្រ មិនតែប៉ុណ្ណោះនៅលេចចេញនូវអាការោគមនុស្សឆ្លងជម្ងឺគ្រុនផ្តាសាយបក្សីទៀតផង ។ យើងខ្ញុំបានធ្វើឲ្យល្អពេញលេញនូវយន្តការទប់ទល់និងជួយសង្គ្រោះជាបន្ទាន់ដែលបានចែកចំណាត់ថ្នាក់ទទួលខុសត្រូវនិងសហការគ្នាទៅវិញទៅមក បានការពារសុវត្តិភាពខាងអាយុជីវិតនិងទ្រព្យសម្បត្តិរបស់ប្រជាជនក្នុងកំរិតខ្ពស់បំផុត។
បង្កើនការបង្កើតផលដោយសន្តិសុខនិងការត្រួតពិនិត្យនិងគ្រប់គ្រងទីផ្សារ ។ ធ្វើឲ្យយន្តការពាក់ព័ន្ធមានភាពល្អពេញលេញ ពិនិត្យអង្កេតនិងដោះស្រាយយ៉ាងតឹងរ៉ឹងនូវឧប្បត្តិហេតុសន្តិសុខធ្ងន់ធ្ងរព្រមនិងដេញដោលរកអ្នកទទួលខុសត្រូវពាក់ព័ន្ធ ឧប្បតិហេតុធ្ងន់ធ្ងរបានថយចុះ ១៦.៩% ។ រៀបចំជាថ្មីឡើងវិញនូវស្ថាប័នត្រួតពិនិត្យនិងគ្រប់គ្រងគ្រឿងឧបភោគបរិភោគនិងឳសថ អនុវត្តការងារចាត់ចែងនិងគ្រប់គ្រងជាពិសេសខាងសុវត្តិភាពគ្រឿងបរិភោគនិងឳសថ ធ្វើការត្រួតពិនិត្យនិងគ្រប់គ្រងយ៉ាងតឹងរ៉ឹងខាងគុណភាពម្សៅទឹកដោះគោសម្រាប់ក្មេងតាមវិធីគ្រប់គ្រងឳសថ ខំប្រឹងប្រែងធ្វើឲ្យប្រជាជនទទួលទាននិងប្រើប្រាស់សម្ភារៈដោយអាចទុកចិត្តបាន ។
ឆ្នាំ២០១៣ ជាឆ្នាំមួយដែលការងារការទូតរបស់ប្រទេសចិនមានទីចាប់ផ្តើមថ្មី។ អ្នកដឹកនាំប្រទេសចិនអាណត្តិថ្មីមានលោកប្រធានរដ្ឋXi Jinpingជាដើមបានអញ្ជើញចូលរួមសកម្មភាពពហុភាគីសំខាន់ៗមានដូចជាសន្និសីទកំពូលអ្នកដឹកនាំប្រទេសG២០ សន្និសីទក្រៅផ្លូវការនៃអ្នកដឹកនាំអង្គការសហការខាងសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក សន្និសីទកំពូលអង្គការសហការសៀងហែ ការជួបពិភាក្សានៃអ្នកដឹកនាំប្រទេសBrics និងសន្និសីទពាក់ប័ន្ធមួយចំនួននៃអ្នកដឹកនាំអាស៊ីបូព៌ាជាច្រើនជាដើមពោលគឺ បានទៅបំពេញទស្សនកិច្ចនៅប្រទេសជាច្រើន ហើយទទួលបានផ្លែផ្កាយ៉ាងស្តុកស្តម្ភ ។ ការងារការទូតជាមួយប្រទេសជិតខាងបានឈានចូលដំណាក់កាលថ្មី ។ ការទូតខាងសេដ្ឋកិច្ចទទួលបានការវិវឌ្ឍន៍ថ្មី ។ ការផ្លាស់ប្តូរនិងកិច្ចសហប្រតិបត្តិការជាមួយប្រទេសកំពុងអភិវឌ្ឍន៍បានឡើងដល់កំរិតថ្មីមួយ ទំនាក់ទំនងរវាងចិននិងមហាប្រទេសសំខាន់ៗទទួលបានការវិវឌ្ឍន៍យ៉ាងនឹងនរក្នុងការប្រាស្រ័យទាក់ទងទៅវិញទៅមក បានដើរតួនាទីជាមហាប្រទេសដែលទទួលខុសត្រូវក្នុងបញ្ហាអន្តរជាតិនិងតំបន់សំខាន់ៗព្រមនិងបញ្ហាជាចំណុចក្តៅ ។ គាំពារអធិបតេយ្យភាពទឹកដីជាតិ ព្រមនិងសិទ្ធិនិងផលប្រយោជន៍លើមហាសមុទ្រយ៉ាងម៉ឺងម៉ាត់ ។ ឥទ្ធិពលចំពោះក្រៅប្រទេសរបស់ប្រទេសចិនបានកើនឡើងថែមមួយកំរិតទៀត ។
តំណាងគ្រប់រូប !
សមិទ្ធផលដែលទទួលបាននៅឆ្នាំ២០១៣ គឺបានមកដោយមិនងាយទេ ។ ខ្ញុំសូមតាងនាមក្រុមប្រឹក្សាកិច្ចការរដ្ឋចិន សូមថ្លែងអំណរគុណយ៉ាងស្មោះចំពោះប្រជាជនគ្រប់ជនជាតិនៅទូទាំងប្រទេស បក្សប្រជាធិបតេយ្យនានា សមាគមប្រជាជននានានិងឥស្សជនគ្រប់មជ្ឈដ្ឋាន ។ សូមថ្លែងអំណរគុណយ៉ាងស្មោះចំពោះបង់ប្អូនជនរួមជាតិតំបន់រដ្ឋបាលពិសេសហុងកុង បង់ប្អូនជនរួមជាតិតំបន់រដ្ឋបាលពិសេសម៉ាកាវ បង់ប្អូនជនរួមជាតិតំបន់តៃវ៉ាន់និងអណិកជនចិននៅក្រៅប្រទេស ។ សូមថ្លែងអំណរគុណយ៉ាងស្មោះចំពោះរដ្ឋាភិបាលនៃប្រទេសនានា អង្គការអន្តរជាតិនិងមិត្តភក្តិប្រទេសនានាដែលបានយកចិត្តទុកដាក់និងគាំទ្របុព្វហេតុកសាងប្រទេសចិនបែបទំនើបភាវូបនីយកម្ម ។
យើងខ្ញុំយល់ដឹងយ៉ាងច្បាស់ថា នៅលើផ្លូវអភិវឌ្ឍន៍នៅមានការលំបាកនិងបញ្ហាមិនតិចទេ ។ សំខាន់គឺ មូលដ្ឋានសេដ្ឋកិច្ចដែលរក្សាភាពនឹងនរនិងវិវឌ្ឍន៍ទៅរកទិសដៅល្អប្រសើរ គឺនៅមិនសូវរឹងមាំ កម្លាំងចលករនៃការផលិតក្នុងស្រុកត្រូវពង្រឹងថែមទៀត។ ហិរញ្ញវត្ថុនៅមានហានិភ័យខ្លះ មុខរបរមួយចំនួនបានបង្កើតផលច្រើនហួស ការគ្រប់គ្រងម៉ាក្រូកាន់តែលំបាកឡើង។ ការបង្កបង្កើនកសិផលនិងការបង្កើនប្រាក់ចំណូលរបស់ប្រជាកសិករកាន់តែលំបាក។ ខ្យល់អាកាស ទឹកនិងដីជាដើមក្នុងតំបន់ខ្លះបានត្រូវបំពុលយ៉ាងខ្លាំង ភារកិច្ចខាងការសំចៃថាមពលនិងការកាត់បន្ថយការបញ្ចេញសារធាតុបំពុលមានការលំបាកយ៉ាងខ្លាំង ។ ទំនាស់ខាងការប្រកបអាជីពដែលមានលក្ខណៈរចនាសម្ព័ន្ធមានភាពធំបង្គួរ ។បញ្ហាដែលប្រជាជនមិនពេញចិត្តនៅមានច្រើនបង្គួរ ដូចជាបញ្ហាផ្ទះសម្បែង សុវត្តិភាពគ្រឿងបរិភោគឧបភោគនិឳសថ ការព្យាលបាលជំងឺ ការធានារ៉ាប់រងផ្នែកជរាភាព ការអប់រំ ការចាត់ចែងប្រាក់ចំណូល ការប្រមូលដីនិងរុះរើលំនៅដ្ឋាន សន្តិសុខក្នុងសង្គមជាដើម ។ ឧប្បតិហេតុធ្ងន់ធ្ងរខាងការបង្កើតផលដោយសុវត្តិភាពនៅតែកើតមានឡើងខ្លះៗ ។ ប្រព័ន្ធឥណទានក្នុងសង្គមមិនល្អពេញលេញ ។ បញ្ហាពុករលួយងាយកើតឡើង បាតុភាពអ្នករដ្ឋបាលមិនស្អាតស្អំមិនឧស្សាហ៍ព្យាយាមនៅតែមានជាដដែល។ពាក់ព័ន្ធនឹងបញ្ហាដែលសេសសល់ទាំងនេះ រដ្ឋាភិបាលត្រូវតែស្វែងរកមូលហេតុផ្ទាល់ខ្លួននិងរកវីធីដោះស្រាយ ។ អ្វីដែលប្រជាជនចង់បានគឺជាទិសដៅដែលយើងខ្ញុំត្រូវអនុវត្ត ត្រូវចងចាំនូវបេសកកម្មនិងកាតព្វកិច្ចអស់ខ្លួន បង្កើនមនសិការព្រួយបារម្ភចំពោះគ្រោះថ្នាក់ហ៊ានទទួលខុសត្រូវ ខិតខំដោយពេញទំហឹង សំដៅដោះស្រាយបញ្ហាដោយមានប្រសិទ្ធភាពយ៉ាងប្រាកដប្រជា ដាច់ខាតកុំធ្វើឲ្យប្រជាជនអស់សង្ឃឹម ។
២ ការរៀបចំចាត់ចែងជាទូទៅនូវការងារប្រចាំឆ្នាំ២០១៤
សំណូមពរទូទៅនៃការងាររដ្ឋាភិបាលឆ្នាំ២០១៤ គឺប្រកាន់ខ្ជាប់គោលលំនាំការងារទូទៅអំពីការអភិឌ្ឍន៍ដោយនឹងនរ អនុវត្តកំណែទំរង់និងការច្នៃប្រឌិតថ្មីក្នុងគ្រប់វិស័យនិងគ្រប់ដំណាក់កាលនៃការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម ។ រក្សានិរន្តរភាពនិងស្ថេរភាពនៃគោលនយោបាយម៉ាក្រូសេដ្ឋកិច្ច បង្កើនលក្ខណៈទស្សនវិស័យនិងលក្ខណៈដៅចំពោះខាងការសំរបសំរួល ធ្វើកំណែទំរង់កាន់តែស៊ីជំរៅដោយគ្រប់ជ្រុយជ្រោយ ពង្រីកការបើកចំហឥតឈប់ឈរ អនុវត្តការច្នៃប្រឌិតថី្ម ប្រកាន់ខ្ជាប់ការដើរតាមផ្លូវឧស្សាហូបនីយកម្ម ព័ត៌មានភាវូបនីយកម្ម នគរូបនីយកម្ម ទំនើបភាវូបនីយកម្មខាងកសិកម្មធុនថី្មដែលមានលក្ខណៈពិសេសនៃប្រទេសចិន បង្កើនល្បឿនផ្លាស់ប្តូររូបភាព កែសំរួលរចនាសម័្ពន្ធនិងជំរុញឲ្យមានកម្រិតថ្នាក់កាន់តែខ្ពស់ បង្កើនកិច្ចកសាងប្រព័ន្ធសេវាកម្មសាធារណៈមូលដ្ឋាន ខិតខំធានានិងកែលំអជីវភាពរបស់ប្រជាជន លើកកំពស់គុណភាពនិងប្រសិទ្ធភាពនៃការអភិវឌ្ឍន៍យ៉ាងពិតប្រាកដ ខំប្រឹងជំរុញកិច្ចកសាងសេដ្ឋកិច្ចសង្គមនិយម កិច្ចកសាងនយោបាយ កិច្ចកសាងវប្បធ៌ម កិច្ចកសាងសង្គមកិច្ច និងកិច្ចកសាងអេកូ–អរិយធម៌ដើម្បីជំរុញសេដ្ឋកិច្ចឲ្យអភិវឌ្ឍន៍ដោយបរិសុទ្ធជានិរន្តរភាពនិងសង្គមមានស្ថិរភាពនិងសុខដុមរមនា ។
តាមការព្យាករណ៍ គោលដៅសំខាន់នៃការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមនាឆ្នាំនេះ គឺ តំឡៃផលិតផលក្នុងស្រុកសរុបនិងកើនឡើងប្រហែល ៧ ក្បៀស ៥ ភាគរយ កំរិតឡើងថ្លៃនៃទំនិញប្រើប្រាស់របស់ប្រជាជននឹងគ្រប់គ្រងនៅត្រឹមប្រហែល ៣ ក្បៀស ៥ ភាគរយ នៅទីក្រុងនិងជនបទនឹងបន្ថែមឱកាសការងារលើសពី ១០ លាននាក់ អត្រាបាត់បង់ការងារនៅទីក្រុងនិងជនបទដែលបានចុះក្នុងបញ្ជីនឹងគ្រង់គ្រងនៅចន្លោះ ៤ ក្បៀស ៦ ភាគរយ ចំណួលនិងចំណាយលើផ្ទៃអន្តរជាតិមានតុល្យភាពជាមូលដ្ឋាន ខំប្រឹងប្រែងសំរេចឲ្យបាននូវប្រាក់ចំណូលរបស់ប្រជាជននិងការអភិវឌ្ឍន៍ខាងសេដ្ឋកិច្ចអាចវិវឌ្ឍន៍ដោយដំណាលគ្នា។ ឥឡូវសូមបកស្រាយពីគោលដៅទាំងពីរជាសំខាន់ ។
ទាក់ទិននឹងកំណើនសេដ្ឋកិច្ច ។ ប្រទេសចិននៅតែជាប្រទេសកំពុងអភិវឌ្ឍន៍ដដែល នៅតែឋិតក្នុងដំណាក់កាលដំបូងនៃសង្គមនិយម ការអភិវឌ្ឍន៍គឺជាគន្លឹះសំរាប់ដោះស្រាយបញ្ហាទាំងអស់របស់ប្រទេសចិន ត្រូវក្តាប់ជាប់នូវកិច្ចកសាងសេដ្ឋកិច្ចដែលជាបញ្ហាស្នូល រក្សាល្បឿនកំណើនសេដ្ឋកិច្ចដ៏សមហេតុផល ។ កំណត់គោលដៅកំណើន នៅត្រឹមប្រហែល ៧ ក្បៀស ៥ ភាគរយ គិតពិចារណាទាំងសេចកី្តត្រូវការផងនិងលទ្ធភាពផង ។ នេះបានតផ្ជាប់ជាមួយគោលដៅកសាងសង្គមធូរធារបង្គួរដោយគ្រប់ជ្រុងជ្រោយ មានអំណោយផលដល់ការបង្កើនជំនឿចិត្តក្នុងទីផ្សារនិងអំណោយផលដល់ការកែសំរួលរចនាសម័្ពន្ធសេដ្ឋកិច្ច ។ ការកើនឡើងដោយនឹងន រនឹងកាន់តែធានាដល់ការមានឪកាសការងារ អាចបំពេញសេចកី្តត្រូវការឪកាសការងារនៅក្នុងក្រុងនិងជនបទ ហើយក៏ត្រូវទុកឱកាសការងារសំរាប់ប្រជាកសិករដែលរកការងារធ្វើនៅទីក្រុងផងដែរ ការនេះគឺដើម្បីបន្ថែមប្រាក់ចំណូលរបស់ប្រជាជននៅទីក្រុងនិងជនបទ និងកែលំអជីវភាពរបស់ប្រជាជន ។
ទាក់ទិននឹងកំរិតតម្លៃ កំរិតឡើងថ្លៃនៃទំនិញប្រើប្រាស់របស់ប្រជាជននឹងគ្រប់គ្រងនៅត្រឹម ប្រមាណ៣ ក្បៀស ៥ ភាគរយ ។ កសិផលប្រទេសចិនទទួលបានកំណើនជាច្រើនឆ្នាំជាប់ៗ។ ផលិតផលឧស្សាហកម្មជាទូទៅគឺការផ្គត់ផ្គង់ច្រើនជាងសេចកី្តត្រូវការ សម្ភារៈបំរុងដូចជាស្បៀងជាដើមមានបរិបូរ សមត្ថភាពសំរបសំរួលខាងការនាំចេញនិងនាំចូលខ្លាំងបង្គួរ មានលក្ខណៈសម្បតិ្តអនុគ្រោះជាច្រើនសំរាប់រក្សាកំរិតជាទូទៅនៃដំឡៃទំនិញឲ្យមានភាពនឹងនរជាមូលដ្ឋាន ។ ប៉ុន្តែ ឆ្នាំនេះ កក្តាដែលជំរុញតម្លៃទំនិញឡើងថ្លៃក៏មិនតិចដែរ ដូច្នេះមិនត្រូវធ្វេសប្រហែសឡើយ ចាំបាច់ត្រូវធ្វើការងារសំរបសំរួលនិងគ្រប់គ្រងតម្លៃទំនិញឲ្យបានល្អ បង្ការយ៉ាងពិតប្រាកដកុំឲ្យជះឥទិ្ធពលខ្លាំងដល់ជីវភាពរបស់ប្រជាជន ។
សំរេចភារកិច្ចជាគោលដៅខាងការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមនៃឆ្នាំនេះ ត្រូវក្តាប់ឲ្យបានល្អនូវគោលការណ៍និងគោលនយោបាយដូចខាងក្រោម ។
ទីមួយ ធ្វើកំណែទំរង់ឲ្យស៊ីជំរៅដើម្បីឲ្យមានកម្លាំងចលករកាន់តែខ្លាំង ។ កំណែទំរង់គឺជាកក្តាផ្តល់ផលប្រយោជន៍ធំជាងគេ ។
ត្រូវធ្វើការកែទំរង់ពីវិស័យដែលមហាជនមានកី្តរំពឹងទុកជាងគេ ត្រូវធ្វើការកែទំរង់ពីបញ្ហាលេចធ្លោជាងគេដែលបានរឹរឹតត្បិតដល់ការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម ធ្វើការកែទំរង់ពីវិស័យដែលគ្រប់មជ្ឈដ្ឋានក្នុងសង្គមមានមតិឯកភាពរួមគ្នា ធ្វើឲ្យទីផ្សារដើរតួនាទីមានលក្ខណៈសំរេចក្នុងការចាត់ចែងធនធាន និងធ្វើឲ្យរដ្ឋាភិបាលពង្រីកតួនាទីកាន់តែល្អ ហើយជំរុញយ៉ាងសកម្មនូវកំណែទំរង់ដែលមានអំណោយផលដល់ការកែសំរួលរចនាសម័្ពន្ធ ពុះពារឧបសគ្គដែលបានរឹតត្បិតដល់កម្លាំងរស់រវើកនៃទីផ្សារនិងបានរឹតត្បិតដល់ការចាត់ចែងធនធាន ធ្វើឲ្យសង្គមទាំងមូលអាចបញ្ចេញបូវសក្តានុពលបង្កើតផលយ៉ាងពេញលេញ បង្ហាញឲ្យឃើញនូវសច្ចៈយុតិ្តធម៌ និងឲ្យប្រជាជនទាំងមូលចែករំលែកផលពីក្នុងកំណែទំរង់និងការអភិវឌ្ឍន៍ ។
ទីពីរ រក្សាសេដ្ឋកិច្ចឲ្យដំណើរការក្នុងចន្លោះសមហេតុផល ។
ធ្វើឲ្យក្របខ័ណ្ឌគោលនយោបាយគ្រប់គ្រងម៉ាក្រូមានភាពល្អពេញលេញ រក្សាកំណើនដោយនឹងនរ រក្សាកំរិតអប្បបរមានៃអត្រាឪកាសការងារ ព្រមនិងបង្ការកំរិតអតិបរមានៃអតិផរណា បន្តអនុវត្តនយោបាយហិរញ្ញវត្ថុសកម្មនិងនយោបាយរូបិយវត្ថុយ៉ាងនឹងនរ ។ ឆ្នាំនេះ គ្រោងនឹងរៀបចំឱនភាពហិរញ្ញវត្ថុចំនួន ១លាន ៣សែន៥ម៉ឺនលានយាន់ប្រាក់ចិន កើនជាងឆ្នាំ២០១២ចំនួន ១សែន៥ម៉ឺនលានយាន់ប្រាក់ចិន ។ ទន្ទឹមនឹងពេលដែលទំហំសេដ្ឋកិច្ចទូទៅកើនឡើង ទ្រង់ទ្រាយឱនភាពហិរញ្ញវត្ថុនិងបំណុលជាតិក៏មានការកើនឡើងខ្លះដែរ ប៉ុន្តែអត្រាឱនភាពនឹងរក្សានៅត្រឹម ២ ក្បៀស ១ ភាគរយ ការនេះបានបង្ហាញឲ្យឃើញនូវនិរន្តរភាពរបស់គោលនយោបាយហិរញ្ញវត្ថុ ។ ឆ្នាំនេះ តាមការប៉ាន់ប្រមាណ រូបិយវត្ថុM2 នឹងកើនឡើងប្រហែល ១៣ ភាគរយ ។
ទីបី ខំប្រឹងលើកកំពស់គុណភាព កម្រិតថ្នាក់ និងកែលំអជីវភាពប្រជាជនជាបន្តបន្ទាប់ ។
ទន្ទឹមនឹងពេលមានកំណើនដោយនឹងនរ ត្រូវជំរុញការអភិវឌ្ឍន៍ដោយប្រែពីការពឹងផ្អែកលើក្តារបណ្តាក់ទុនទៅជាការពឹងផ្អែកលើការច្នៃប្រឌិតថី្ម ត្រូវប្រែពីការពឹងផ្អែកលើ ឧត្តមភាពប្រពៃណីទៅជាការពង្រីកឲ្យកាន់តែច្រើននូវឧត្តមភាពក្នុងការប្រកួតប្រជែងដោយចំរុះ ពីការអភិវឌ្ឍន៍ដោយអតុល្យភាពរវាងទីក្រុងនិងជនបទឈានទៅដល់ការអភិវឌ្ឍន៍ដោយមានតុល្យភាពនិងស៊ីចង្វាក់គ្នា ។ បង្កើនឱកាសការងារនិងប្រាក់ចំណូលរបស់ប្រជាជន កែលំអអាកូ–បរិស្ថាន និងធ្វើឲ្យសេដ្ឋកិច្ចសង្គមអាចអភិវឌ្ឍន៍ដោយកាន់តែមានប្រសិទ្ធភាព កាន់តែយុត្តធម៌និងកាន់តែមាននិរន្តរភាព ។
៣ ការងារសំខាន់នៃឆ្នាំ ២០១៤
ធ្វើការងាររដ្ឋាភិបាលឆ្នាំនេះឲ្យបានល្អ ត្រូវចាត់ទុកការធ្វើឲ្យកំណែទំរង់កាន់តែស៊ីជំរៅជាកម្លាំងចលករដ៏ខ្លាំង ចាត់ទុកការកែសំរួលរចនាសម័្ពន្ធជាការងារសំខាន់ ចាត់ទុកការកែលំអជីវភាពប្រជាជនជាគោលបំណងមូលដ្ឋាន រៀបចំចាត់ចែងជាទូទៅ ធ្វើឲ្យការងារសំខាន់មានភាពលេចធ្លោ និងស្វែងរកប្រសិទ្ធភាពជាក់ស្តែង ។
ទីមួយ ជំរុញកំណែទំរង់ខាងវិស័យសំខាន់ឲ្យទទួលបានការវាយទម្លុះថី្ម ។
កំណែទំរង់គឺជាភារកិច្ចចម្បងនៃការងាររដ្ឋាភិបាលនៅឆ្នាំនេះ ។ ត្រូវចាត់ទុកកំណែទំរង់ខាងប្រព័ន្ធសេដ្ឋកិច្ចជាចំណុចសំខាន់ បែងចែកតាមសភាពខុសៗគ្នា និងជំរុញផ្នែកនីមួយៗឲ្យ រៀបចំវិធានការដែលពាក់ព័ន្ធនឹងវិស័យទាំងស្រុងឲ្យបានល្អ ខំប្រឹងដើម្បីទទួលបានការវិវឌ្ឍន៍មានលក្ខណៈជាក់ស្តែងនិងដាក់ចេញនូវអត្ថប្រយោជន៍ខាងកំណែទំរង់ឲ្យកាន់តែច្រើន ។
ជំរុញកំណែទំរង់ខាងប្រព័ន្ធរដ្ឋបាលឲ្យស៊ីជំរៅ ។ ធ្វើឲ្យគោលនយោបាយមានភាពងាយស្រួលក្នុងការអនុវត្តនិងផ្តល់សិទិ្ធ នេះគឺជាបដិវត្តន៍ផ្ទាល់ខ្លួនរបស់រដ្ឋាភិបាល ។ ឆ្នាំនេះ នឹងលុបចោលនិងផ្តល់សិទិ្ធ ពិនិត្យនិងឲ្យសច្ចាប័ន ចំពោះកិច្ចការរដ្ឋបាល លើសពី២ រយប្រការទៀត ។ ធ្វើឲ្យកាន់តែស៊ីជំរៅនូវកំណែទំរង់ខាងរបបត្រួតពិនិត្យនិងឲ្យសច្ចាប័នអំពីការវិនិយោគ លុបចោលឬកាត់បន្ថយទំរង់ការពិនិត្យនិងឲ្យសច្ចាប័ន អនុវត្តសិទិ្ធម្ចាស់ការរបស់សហគ្រាសខាងការវិនិយោគទុនឲ្យបានល្អពេញលេញ ជំរុញភាពងាយស្រួលសំរាប់ការវិនិយោគទុននិងបង្កើតអាជីវកម្ម ។ ជម្រះទាំងស្រុងនូវការពិនិត្យនិងឲ្យសច្ចាប័នមិនមែនរដ្ឋបាល។ សំរេចនជាមូលដ្ឋាននូវកំណែទំរង់ស្ថាប័នរដ្ឋបាលស្រុក ក្រុងនិងខែត្រ បន្តជំរុញកំណែទំរង់អង្គភាពរដ្ឋការតទៅទៀត ។ អនុវត្តកំណែទំរង់របបចុះបញ្ជីខាងពាណិជ្ជកម្មនិងឧស្សាហកម្មនៅទូទាំងប្រទេស ធ្វើឲ្យទីផ្សារពង្រីកកម្លាំងរស់រវើកឥតឈប់ឈរ ។
បង្កើនការត្រួតពិនិត្យនិងគ្រប់គ្រងនៅពេលអនុវត្តនិងក្រោយពេលសំរេចការងារ ។ ផ្សាយទូលាយការងារពិនត្យនិងឲ្យសច្ចាប័ននៅកន្លែង តែមួយ ស្វែងរកការអនុវត្តការងារត្រួតពិនិត្យនិងគ្រប់គ្រងទីផ្សារដោយឯកភាព ។ បង្កើនល្បឿនកសាងប្រព័ន្ធឥណទានក្នុងសង្គម ជំរុញការទទួលបានព័ត៌មានរដ្ឋាភិបាល នឹងបង្កើតរបបបញ្ជីខ្មៅសំរាប់សហគ្រាសដែលបានល្មើសនឹងគោលការណ៍ប្រកួតប្រជែងលើទីផ្សារនិងសហគ្រាសដែលបានរំលោភសិទ្ធិនិងផលប្រយោជន៍របស់អតិថិជន ។
ក្តាប់បានល្អនូវការងារខាងកំណែទំរង់ប្រព័ន្ធហិរញ្ញវត្ថុនិងពន្ធដារដ៏សំខាន់ៗ។ អនុវត្តរបបថវិកាដែលមានក្បួនខ្នាតត្រឹមត្រូវ បើកចំហនិងមានតម្លាភាព ។ ថវិកានិងការទូទាត់បញ្ជីរបស់រដ្ឋបាលគ្រប់ជាន់ថ្នាក់ត្រូវប្រកាសចំពោះសង្គម ។ ជំរុញកំណែទំរង់ខាងរបបយកពន្ធកែប្រែការបង់ពន្ធខាងអាជីវកម្មទៅជាការបង់ពន្ធខាងតម្លៃបន្ថែម ហើយធ្វើការកែប្រែពីក្នុងវិស័យមុខរបរដឹកជញ្ជូនតាមផ្លូវដែក សេវាកម្មខាងប្រៃសណីយ៍ និងទូរគនាគមន៍ជាដើម ជំរុញកំណែទំរង់ខាងពន្ធចំណាយ ពន្ធប្រភពធនធាន ធ្វើការងារមានពាក់ព័ន្ធសំរាប់គ្រោងច្បាប់អំពីការបង់ពន្ធខាងអចលនទ្រព្យនិងការបង់ពន្ធផ្នែកការពារបរិស្ថាន ។ ពង្រីកក្របខ័ណ្ឌអនុគ្រោះដល់ការយកពន្ធចំពោះសហគ្រាសខ្នាតតូច ដើម្បីបន្ធូរបន្ថយបន្ទុករបស់សហគ្រាស ។
ធ្វើឲ្យកំណែទំរង់ខាងប្រព័ន្ធ ហិរញ្ញវត្ថុកាន់តែស៊ីជំរៅ ។ បន្តជំរុញឲ្យអត្រាការបា្រក់មានការប្រែប្រួលតាមទីផ្សារ ពង្រីកសិទិ្ធកំណត់តំលៃដោយម្ចាស់់ការចំពោះអត្រាការប្រាក់នៃស្ថាប័នហិរញ្ញវត្ថុ ។ រក្សាអត្រាប្តូរប្រាក់យាន់ចិនឲ្យមានស្ថិរភាពជាមូលដ្ឋានក្នុងកំរិតសមហេតុ ផល ពង្រីកចន្លោះប្រែប្រួលអំពីអត្រាប្តូរប្រាក់ទៅវិញទៅមក ។ ជំរុញដោយនឹងនរឲ្យប្រាក់ទុនឯកជនបំផុសការបង្កើតគ្រឹះស្ថានហិរញ្ញវត្ថុដូចធនាគារខ្នាតតូចនិងមធ្យមជាដើម ណែនាំប្រាក់ទុនឯកជនឲ្យចូលហ៊ុននិងបណ្តាក់ទុនក្នុងស្ថាប័នហិរញ្ញវត្ថុ ព្រមនិងស្ថាប័នផ្តល់សេវារួមបញ្ចូលទុន ។ បង្កើតរបបធានារ៉ាប់រងខាងប្រាក់បញ្ជីក្នុងធនាគារ ធ្វើឲ្យយន្តការដោះស្រាយហានិភ័យនៃស្ថាប័នហិរញ្ញវត្ថុមានភាពល្អពេញលេញ ។ អនុវត្តកំណែទំរង់ស្ថាប័នហិរញ្ញវត្ថុដោយមានលក្ខណៈគោលនយោបាយ ។
បង្កើនកម្លាំងរស់រវើកនៃសេដ្ឋកិច្ចជាម្ចាស់កម្មសិទិ្ធ ។កែលំអរចនាសម័្ពន្ធសេដ្ឋកិច្ចកម្មសិទ្ធិរដ្ឋ បង្កើនល្បឿនអភិវឌ្ឍន៍សេដ្ឋកិច្ចកម្មសិទិ្ធចំរុះ កសាងនិងធ្វើឲ្យល្អពេញលេញនូវរបបសហគ្រាសទំនើបនិងរចនាសម័្ពន្ធគ្រប់គ្រងរបស់នីតិបុគ្គលនៃសហគ្រាស ។
គ្រោងវិធីសំរាប់ឲ្យប្រាក់ទុនមិនមែនកម្មសិទិ្ធរដ្ឋចូលរួមក្នុងកម្មវិធីវិនិយោគទុនរបស់សហគ្រាសមជ្ឈិម ដូចជាវិស័យហិរញ្ញវត្ថុប្រេងឆៅ ថាមពលអគ្គិសនី ផ្លូវដែក ទូរគមនាគមន៍ ការអភិវឌ្ឍន៍ធនធានកិច្ចការសាធារណៈជាដើមដែលមានកម្មវិធីវិនិយោគមួយចំនួនអនុញ្ញាតឲ្យប្រាក់ទុនមិនមែនកម្មសិទ្ធិរដ្ឋចូលរួម ។ អនុវត្តកំណែទំរង់ខាងប្រព័ន្ធវិនិយោគទុននិងការរួមបញ្ចូលទុនខាងកិច្ចកសាងផ្លូវដែក ព្រមនិងបើកចំហអាជីវកម្មដែលមានលក្ខណៈប្រកួតប្រជែងក្នុងវិស័យកាន់តែច្រើន ផ្តល់វេទិកាសំរាប់ឲ្យប្រាក់ទុនឯកជនពង្រីកតួនាទីកាន់តែច្រើន ។ ធ្វើឲ្យរបបការពារកម្មសិទិ្ធបញ្ញាកាន់តែល្អពេញលេញ ។
ទីពីរ បង្កើតសភាពការណ៍ថី្មក្នុងការបើកចំហចំពោះក្រៅប្រទេសដែលមានកំរិតខ្ពស់ ។
ត្រូវបង្កើតប្រព័ន្ធសេដ្ឋកិច្ចថី្មបែបបើកចំហ និងជំរុញការបើកចំហចំពោះក្រៅប្រទេសវគ្គថី្មមួយ បង្ខំជំរុញឲ្យធ្វើការកែទំរង់ឲ្យស៊ីជំរៅនិងកែសំរួលរចនាសម័្ពន្ធ បង្កើនល្បឿនបណ្តុះបណ្តាលឧត្តមភាពថី្មក្នុងការប្រកួតប្រជែងលើផ្ទៃអន្តរជាតិ ។
ពង្រីកការបើកចំហដោយម្ចាស់ការនិងគ្រប់ជ្រុងជ្រោយ។ ប្រកាន់ខ្ជាប់ការ ប្រើប្រាស់ ទុនបរទេសយ៉ាងសកម្មនិងមានប្រសិទិ្ធភាព ជំរុញការបើកចំហផ្នែកមុខរបរសេវាកម្ម បង្កើតបរិយាកាសប្រកបអាជីវកម្មដែលមិនមានភាពលំអៀងចំពោះសហគ្រាសទុនក្នុងប្រទេសនិងក្រៅប្រទេស និងអាចធ្វើការប្រកួតប្រជែងដោយសមភាព ធ្វើឲ្យប្រទេសចិនក្លាយទៅជាកន្លែងជម្រើសចម្បងសម្រាប់ការបណ្តាក់ទុនរបស់ពាណិជ្ជករបរទេសជាបន្តទៀត។ កសាងនិងគ្រប់គ្រងតំបន់សាកល្បងផ្នែកពាណិជ្ជកម្មសេរីក្រុងសៀងហៃប្រទេសចិនឲ្យបានល្អដើម្បីអាចកកើតទៅជាប្រព័ន្ធនិងយន្តការដែលអាចថតចម្លងនិងអាចផ្សព្វផ្សាយបាន ព្រមនិងបង្កើតតំបន់សាកល្បងថី្មមួយចំនួនទៀត ។
ជំរុញការដំឡើងកម្រិតថ្នាក់នៃការនាំចេញនិងការអភិវឌ្ឍន៍ពាណិជ្ជកម្មដោយមានតុល្យភាពតាមកំរិតយុទ្ធសាស្ត្រ ។ ឆ្នាំនេះ តាមការប៉ាន់ប្រមាណទំហំប្រាក់សរុបខាងការនាំចេញនិងនាំចូល នឹងកើនឡើងប្រហែល៧ក្បៀស ៥ ភាគរយ ។ ត្រូវលំនឹងនិងធ្វើឲ្យពេញលេញនូវនយោបាយនាំចេញ និងបង្កើនល្បឿនធ្វើកំណែទំរង់ដើម្បីផ្តល់ភាពងាយស្រួលដល់ផ្នែកឆ្លងគយ ពង្រីកកន្លែងសាកល្បងផ្នែកពាណិជ្ជកម្មអេឡិចត្រូនិចឆ្លងដែន ។ អនុវត្តគោលនយោបាយលើកទឹកចិត្តការនាំចូល បន្ថែមការនាំចូលផលិតផលដែលប្រទេសចិនកង្វះខាត ។
លើកកំពស់កម្លាំងប្រកួតប្រជែងក្នុងពេលទៅបណ្តាក់ទុននៅក្រៅ ។ ជំរុញកំណែទំរង់ខាងវិធីគ្រប់គ្រងការវិនិយោគទុននៅបរទេស អនុវត្តរបបកំណត់ត្រាជាសំខាន់ ផ្តល់សិទិ្ធពិនិត្យនិងអនុម័តនៅថ្នាក់ក្រោមដោយកំរិតខ្ពស់ ។ បង្កើតឲ្យបានពេញលេញនូវការធានារ៉ាប់រងខាងសេវាហិរញ្ញវត្ថុ ច្បាប់និងកុងស៊ុលជាដើម ធ្វើឲ្យសហគ្រាសធ្វើអាជីវកម្មនៅបរទេសមានក្បួនខ្នាត ជំរុញការនាំចេញផលិតផល រ៉ាប់រងការស្ថាបនានិងកិច្ចសហការខាងពលកម្ម ។ បង្កើនល្បឿននៃកិច្ចកសាងផ្លូវសូត្រសេដ្ឋកិច្ច ផ្លូវសូត្រលើសមុទ្រប្រចាំសតវត្សរ៍ទី ២១ ព្រមនិងជំរុញកិច្ចកសាងរបៀងសេដ្ឋកិច្ចបង់ក្លាដែស ចិន ឥណ្ឌា មីយ៉ាន់ម៉ានិងចិន–ប៉ាគីស្ថាន ដាក់ចេញនូវកម្មវិធីធំនិងសំខាន់មួយចំនួនដែលមានលក្ខណៈទ្រទ្រង់ បង្កើនល្បឿនតភ្ជាប់ហេដ្ឋារចនាសម័្ពន្ធនិងត្រួសត្រាយចន្លោះថី្មសំរាប់ធ្វើកិច្ចសហការខាងសេដ្ឋកិច្ចនិងបច្ចេកទេសវិទ្យាអន្តរជាតិ ។
រៀបចំនិងចាត់ចែងកិច្ចសហការបើកចំហដោយពហុភាគី េទ្វភាគីនិងក្នុងតំបន់ ។ ជំរុញកិច្ចចរចាសី្តពីកិច្ចព្រមព្រៀងក្នុងវិស័យពាណិជ្ជកម្មសេវាកម្ម កិច្ចព្រមព្រៀងបញ្ជាទិញរបស់រដ្ឋាភិបាលនិងកិច្ចព្រមព្រៀងបច្ចេកទេសព័ត៌មានជាដើម ព្រមទាំងបង្កើនល្បឿនធ្វើកិច្ចចរចាអំពីបញ្ហាពិភាក្សាថី្ម ដូចជាការការពារបរិស្ថាន និងពាណិជ្ជកម្មអេឡិចត្រូនិចជាដើម។សកម្មចូលរួមកិច្ចកសាងតំបន់ពាណិជ្ជកម្មសេរីដែលមានស្តង់ដារខ្ពស់ ជំរុញការចរចាអំពីកិច្ចព្រមព្រៀងវិនិយោគទុនចិននិងអាមេរិក ចិននិងអឺរុប បង្កើនល្បឿនដំណើរការកិច្ចចរចាសី្តពីតំបន់ពាណិជ្ជកម្មសេរីជាមួយប្រទេសកូរ៉េខាងត្បូង អូស្ត្រាលីនិងគណៈកម្មាធិការសហប្រតិបត្តិការប្រទេសអារ៉ាប់។ ប្រកាន់ខ្ជាប់នូវការជំរុញសេរីភាវូបនីយកម្មនិងភាពងាយស្រួលក្នុងការធ្វើពាណិជ្ជកម្មនិងវិនិយោគទុន សំរេចការផ្តល់ផលប្រយោជន៍ឲ្យគ្នាទៅវិញទៅមកនិងឈ្នះ–ឈ្នះជាមួយប្រទេសនានា សំដៅបង្កើតជារចនាសម័្ពន្ធថី្មនៃការបើកចំហចំពោះក្រៅប្រទេស និងការកំណែទំរង់និងអភិវឌ្ឍន៍ដែលមានលក្ខណៈល្អប្រសើរនិងភាពស៊ីចង្វាក់គ្នា ។
ទីបី បង្កើនតួនាទីនៃតម្រូវការក្នុងស្រុកសម្រាប់អូសទាញការអភិវឌ្ឍន៍សេដ្ឋកិច្ច
ចាត់ទុកការចំណាយជាចំណុចសំខានដែលអាចពង្រីកតម្រូវការក្នុងស្រុក។បន្ថែមប្រាក់ចំណូលរបស់ប្រជាជន ដើម្បីលើកកំពស់ការចំណាយ ធ្វើឲ្យនយោបាយចំណាយមានភាពពេញលេញ និងបណ្តុះបណ្តាលចំណុចក្តៅសម្រាប់ការចំណាយ ។ ត្រូវពង្រើកការចំណាយខាងសេវាកម្ម គាំទ្រកម្លាំងសង្គមឲ្យបង្កើតស្ថាប័នសេវាកម្មគ្រប់ប្រភេទ សំខាន់គឺអភិវឌ្ឍន៍សេវាកម្មខាងការថែទាំជនចាស់ជរា សុខភាព ទេសចរណ៍និងវប្បធម៌ជាដើម អនុវត្តរបបថ្ងៃឈប់សំរាកមានប្រាក់បៀវត្ស ។ ត្រូវជំរុញការការប្រើប្រាស់ខាងព័ត៌មាន បង្កើនល្បឿនអភិវឌ្ឍន៍ទូរគមនាគមន៍ចល័តជំនាន់ទីបួន និងលើកកំពស់ល្បឿនបណ្តាញអ៊ីនធឺណេតកំរិតខ្ពស់ គាំពារសន្តិសុខតាមបណ្តាញអ៊ីនធឺណែត ។
ចាត់ទុកការវិនិយោគទុនជាគន្លឹះនៃកំណើនសេដ្ឋកិច្ចដោយនឹងនរ ។ បង្កើនល្បឿនកំណែទំរង់ខាងរបបវិនិយោគទុននិងរួមបញ្ចូលទុន ជំរុញតួអង្គវិនិយោគទុនឲ្យមានច្រើនតាមគ្រប់រូបភាព ។ ក្នុងកញ្ចប់ថវិកាមជ្ឈិម នឹងបន្ថែមប្រាក់ទុនដល់ចំនួន ៤៥៧៦០០ លានយាន់ប្រាក់ចិន សំខាន់នឹងវិនិយោគទុនក្នុងវិស័យសំណង់លំនៅដ្ឋានដែលមានលក្ខណៈធានា កសិកម្ម ប្រព័ន្ធធារាស្រ្តធំនិងសំខាន់ ផ្លូវដែកនៅតំបន់ភាគកណ្តាលនិងភាគខាងលិច សន្សំសំចៃថាមពល ការពារបរិស្ថាននិងកិច្ចការសង្គមជាដើម ព្រមនិងពង្រីកតួនាទីនាំមុខនៃការវិនិយោគទុនរបស់រដ្ឋាភិបាល ។
ចាត់ទុកការបណ្តុះបណ្តាលខ្សែចង្វាក់សេដ្ឋកិច្ចតំបន់ថី្ម ជាការពឹងផ្អែកខាងយុទ្ធសាស្ត្រសំរាប់ជំរុញការអភិវឌ្ឍន៍ ។ អនុវត្តយុទ្ធសាស្រ្តជាទូទៅនៃការអភិវឌ្ឍន៍តំបន់ឲ្យកាន់តែស៊ីជំរៅ ជំរុញការអភិវឌ្ឍន៍នៅតំបន់ភាគខាងលិចជាអាទិភាព ធ្វើឲ្យមូលដ្ឋានឧស្សាហកម្មចាស់ៗដូចតំបន់ភាគឦសានជាដើមមានភាពចំរុងចំរើនទាំងស្រុង ជំរុញឲ្យមានការលេចធ្លោនៃតំបន់ភាគកណ្តាល សកម្មគាំទ្រសេដ្ឋកិច្ចតំបន់ខាងកើតដើម្បីនាំមុខខាងការផ្លាស់ប្តូរទ្រង់ទ្រាយនិងដំឡើងកម្រិតថ្នាក់ បង្កើនការគាំទ្រចំពោះតំបន់បដិវត្តន៍ចាស់ៗ តំបន់ជនជាតិភាគតិច តំបន់ព្រំដែននិងតំបន់ក្រីក្រ ។
សមុទ្រគឺជាលំហដែនដីពណ៌ខៀវដ៍មានតម្លៃរបស់ប្រទេសយើង ។ ត្រូវប្រកាន់ខ្ជាប់នូវការរៀបចំចាត់ចែងតំបន់ដីគោកនិងលំហសមុទ្រ អនុវត្តយុទ្ធសាស្ត្រសមុទ្រដោយគ្រប់ជ្រុងជ្រោយ អភិវឌ្ឍន៍សេដ្ឋកិច្ចសមុទ្រ ការពារបរិស្ថានសមុទ្រ គាំពារសិទិ្ធនិងផលប្រយោជន៍នៃសមុទ្រជាតិនិងកសាងប្រទេសខ្លាំងខាងសមុទ្រយ៉ាងពេញទំហឹង ។
ទីបួន ជំរុញទំនើបភាវូបនីយកម្មខាងកសិកម្មនិងការអភិវឌ្ឍន៍នៃកំណែទំរង់កសិកម្ម ។
ត្រូវប្រកាន់ខ្ជាប់នូវការចាត់ទុកការដោះស្រាយបញ្ហាធំទាំងបីខាងវិស័យកសិកម្មជាការងារអាទិភាពសំខាន់ជាងគេក្នុងចំណោមការងារទាំងអស់ ចាត់ទុកការធានារ៉ាប់រងសនិ្តសុខស្បៀងនិងជំរុញកំណើនប្រាក់ចំណួលរបស់កសិករជាការងារគន្លឹះ និងជំរុញទំនើបភាវូបនីយកម្មខាងកសិកម្ម ។
បង្កើនគោលនយោបាយគាំទ្រនិងការពារចំពោះកសិកម្ម ។ លើកកំពស់តម្លៃប្រមូលទិញទាបបំផុតរបស់ស្រូវសាលីនិងស្រូវ អនុវត្តគោលនយោបាយប្រមូលទិញនិងស្តុកជាបណ្តោះអាសន្នចំពោះពោត ស្ករជាដើម ។ ស្វែងរកការបង្កើតរបបកំណត់តម្លៃកសិផល ក្នុងពេលតម្លៃទីផ្សារធ្លាក់ចុះខ្លាំងពេកនឹងមានការផ្តល់ប្រាក់ឧបត្ថម្ភដល់អ្នកបង្កើតផល ពេលតម្លៃទីផ្សារឡើងខ្ពស់ នឹងផ្តល់ប្រាក់ឧបត្ថម្ភដល់អ្នកមានប្រាក់ចំណូលតិច ។
ា ពង្រឹងមូលដ្ឋានអភិវឌ្ឍន៍វិស័យកសិកម្មនិងជនបទ ។ ប្រទេសជាតិប្រមូលផ្តុំកម្លាំងសំរាប់កសាងគម្រោងធារាសាស្រ្តធំនិងសំខាន់មួយចំនួន ក្នុងឆ្នាំនេះគ្រោងនឹងចាត់ចែងឲ្យមានការបណ្តាក់ទុនសំរាប់កសាងប្រព័ន្ធធារាសាស្រ្តក្នុងកញ្ចប់ថវិកាមជ្ឈិមដែលមានតម្លៃជាង ៧០០០០ លានយាន់ប្រាក់ចិន សំរាប់ផ្តល់ការគាំទ្រដល់គម្រោងសំខាន់ៗ ដូចជាការយកទឹកមកប្រើ ការអភិរក្សប្រភពទឹកសំខាន់ៗ ការគ្រប់គ្រងទន្លេនិងបឹងបួ និងការស្រោចស្រពដែលមានលក្ខណៈសំចៃទឹកប្រកបដោយប្រសិទ្ធភាពខ្ពស់ជាដើម ។ ធ្វើឲ្យហេដ្ឋារចនាសម្ព័ន្ធនានាដូចជាទឹក អគ្គិសនី ផ្លូវថ្នល់ និងទូរគមនាគមន៍ជាដើមនៅតាមជនបទមានភាពល្អពេញលេញ កែលំអផ្ទះសម្បែងដែលចាស់ទ្រុឌទ្រោមនៅជនបទចំនួន២៦០ ម៉ឺនគ្រួសារ ស្តារនិងជួសជុលផ្លូវថ្នល់តាមជនបទប្រវែង ២០ ម៉ឺនគីឡូម៉ែត្រ ។ ផ្តោតការយកចិត្តទុកដាក់កម្រិតខ្ពស់លើបញ្ហាកុមារនៅចាំផ្ទះ ស្ត្រី និងមនុស្សចំណាស់នៅជនបទ និងជនបទដែលគ្មានមនុស្សស្នាក់នៅ ។ ឆ្នាំនេះនឹងដោះស្រាយបញ្ហាទឹកស្អាតសម្រាប់ប្រជាជនចំនួន ៦០០០ ម៉ឺននាក់នៅជនបទ ឆ្លងតាមរយៈការខិតខំប្រឹងប្រែងក្នុងឆ្នាំនេះនិងឆ្នាំក្រោយ ត្រូវធ្វើឲ្យប្រជាជនរស់នៅទីជនបទទាំងអស់មានទឹកស្អាតប្រើប្រាស់ ។
សកម្មជំរុញការកែទំរង់ជនបទ ។ ប្រកាន់ខ្ជាប់និងកែលំអរបបធ្វើអាជីវកម្មជាមូលដ្ឋាននៃជនបទ ផ្តល់សិទ្ធិខាងទ្រព្យសម្បត្តិកាន់តែច្រើនថែមទៀតដល់ប្រជាកសិករ ។ បណ្តុះបណ្តាលតួអង្គសំខាន់ដែលធ្វើអាជីវកម្មកសិកម្មធុនថ្មីដូចជាអ្នកធ្វើអាជីវកម្មជំនាញ កសិដ្ឋានបែបគ្រួសារ សហករណ៍កសិករ និងសហគ្រាសកសិកម្មជាដើម អភិវឌ្ឍន៍ការធ្វើអាជីវកម្មគ្រប់បែបយ៉ាងនិងមានទ្រង់ទ្រាយមធ្យម ។
ច្នៃប្រឌិតបែបបទជួយជ្រោមជ្រែងភាពក្រីក្រនិងអភិវឌ្ឍន៍ ។ ពន្លឿនការអភិវឌ្ឍន៍តំបន់ក្រីក្រខ្លាំងនិងជួយជ្រោមជ្រែងភាពក្រីក្រនិងពុះពារឧបសគ្គគ្រប់បែបយ៉ាង ។ ប្រទេសជាតិបង្កើនការគាំទ្រដល់ការកសាងហេដ្ឋារចនាសម្ព័ន្ធធំនិងសំខាន់ដែលឆ្លងតំបន់ និងកិច្ចសហប្រតិបត្តិការខាងសេដ្ឋកិច្ច បង្កើនការការពារអេកូបរិស្ថាននិងសេវាកម្មសាធារណៈជាមូលដ្ឋាន ។ ឆ្នាំនេះនឹងកាត់បន្ថយចំនួនប្រជាជនក្រីក្រក្នុងជនបទឲ្យបានលើសពី ១០០០ ម៉ឺននាក់ ។
ទីប្រាំ ជំរុញឲ្យសំរេចនូវការធ្វើនគរូបនីយកម្មបែបថ្មីដែលចាត់ទុកមនុស្សជាគោល
ក្នុងដំណាក់កាលមួយខាងមុខនេះ ផ្តោតសំខាន់លើការដោះស្រាយឲ្យបានល្អនូវបញ្ហា "ប្រជាជន៣រយលាននាក់ " ជំរុញឲ្យអ្នកជនបទប្រមាណ ១០០ លាននាក់ទទួលបានការ ស្នាក់នៅក្នុងទីក្រុងនិងជនបទ កែលំអតំបន់ផ្ទះទ្រុឌទ្រោមក្នុងទីក្រុងនិងជនបទដែលមានប្រជាជនប្រមាណមួយរយលាននាក់ស្នាក់នៅ ណែនាំប្រជាជនប្រមាណមួយរយលាននាក់ឲ្យស្នាក់នៅទីក្រុងនិងជនបទដែលស្ថិតនៅក្នុងតំបន់ភាគកណ្តាលនិងខាងលិចឲ្យបានជាស្ថាពរ។
ជំរុញដោយមានសណ្តាប់ធ្នាប់ចំពោះអ្នកជនបទឲ្យមានលក្ខណៈសម្បត្តិរស់នៅដូចអ្នកទីក្រុង ។ ធ្វើឲ្យក្រុមគ្រួសាររបស់ប្រជាកសិករមានសមត្ថភាព និងស្មគ្រចិនក្នុងការប្រកបអាជីពរយៈពេលយូរនៅទីក្រុងនិងជនបទសំដៅឈានទៅជាអ្នកទីក្រុងជាបណ្តើរៗ ។ ជំរុញដោយនឹងនរឲ្យសំរេចបាននូវសេវាកម្មសាធារណៈជាមូលដ្ឋានក្នុងទីក្រុងនិងជនបទដែលគ្របដណ្តប់មហាជនស្នាក់នៅជាប្រចាំទាំងអស់ ធ្វើឲ្យអ្នកជនបទដែលធ្វើការនៅទីក្រុង និងអ្នកដែលស្នាក់នៅទីក្រុងនិងជនបទរួមគ្នាបង្កើតនិងចែករំលែកអរិយធម៌ទំនើបនៃទីក្រុង ។
បង្កើនការគាំទ្រដល់ការធ្វើនគរូបនីយកម្មបែបថ្មីនៃតំបន់ភាគកណ្តាលនិងខាងលិច ។ លើកកម្ពស់សមត្ថភាពអភិវឌ្ឍន៍ឧស្សាហកម្មនិងប្រមូលផ្តុំបណ្តាជន ជំរុញឲ្យអ្នកជនបទដែលធ្វើការនៅទីក្រុងងាកមកធ្វើការនៅកន្លែងជិតៗ ។ ពន្លឿនការជំរុញការកសាងហេដ្ឋារចនាសម្ព័ន្ធ ដូចជាគមនាគមន៍ ធារាសាស្រ្ត ថាមពល និងសាធារណៈនៅការទីក្រុងជាដើម ។
បង្កើនការច្នៃប្រឌិតថ្មីនៃការគ្រប់គ្រងនិងការគ្រប់គ្រងយន្តការខាងការធ្វើនគរូបនីយកម្ម ។ ត្រូវតែពន្លឿនការកែលំអតំបន់ផ្ទះទ្រុឌទ្រោមដោយទ្រង់ទ្រាយធំ ។ លើកកម្ពស់ប្រសិទ្ធភាពនៃការប្រើប្រាស់ដីធ្លីក្នុងការកសាងទីក្រុងនិងជនបទ អភិវឌ្ឍន៍គមនាគមន៍សាធារណៈជាអាទិភាព អភិរក្សវប្បធម៌ប្រវត្តិសាស្រ្តនិងរមណីយដ្ឋានធម្មជាតិ ។
ទីប្រាំមួយ យកការច្នៃប្រឌិតថ្មីមកទ្រទ្រង់និងណែនាំការកែលម្អនិងលើកកំពស់កំរិតថ្នាក់នៃរចនាសម្ព័ន្ធសេដ្ឋកិច្ច
ការច្នៃប្រឌិតថ្មីជាពលានុភាពដើមសំរាប់ធ្វើការកែសម្រួលនិងកែលំអរចនាសម្ព័ន្ធសេដ្ឋកិច្ច ។ ត្រូវតែដាក់ការច្នៃប្រឌិតថ្មីជាស្នូលនៃការអភិវឌ្ឍន៍ប្រទេសជាតិជាទូទៅ ជំរុញការអភិវឌ្ឍន៍បច្ចេកវិទ្យានិងសេដ្ឋកិច្ចសង្គមឲ្យគួបផ្សំគ្នាយ៉ាងជិតស្និទ្ធ ជំរុញឧស្សាហកម្មរបស់ប្រទេសចិនឲ្យលើកកម្ពស់យ៉ាងឆាប់រហ័សក្នុងខ្សែចង្វាក់តម្លៃទូទាំងពិភពលោក
ពន្លឿនការកែទម្រង់របបបច្ចេកវិទ្យា ។ ពង្រឹងឋានៈសំខាន់នៃសហគ្រាសក្នុងការច្នៃប្រឌិតថ្មីខាងបច្ចេកទេស លើកទឹកចិត្តសហគ្រាសឲ្យបង្កើតអង្គការសិក្សាស្រាវជ្រាវ នាំមុខការបង្កើតសហព័ន្ធច្នៃប្រឌិតថ្មីរវាងឧស្សាហកម្ម បច្ចេកវិទ្យា និងការសិក្សាស្រាវជ្រាវ ។ បង្កើនការបណ្តាក់ទុនចំពោះការសិក្សាស្រាវជ្រាវជាមូលដ្ឋាន បច្ចេកទេសឈានមុខ បច្ចេកទេសផលប្រយោជន៍សាធារណក្នុងសង្គម និងបច្ចេកទេសគន្លឹះដែលមានលក្ខណៈដូចគ្នា កែលំអវេទិកាសេវាកម្មខាងបច្ចេកទេសសាធារណៈ ធ្វើឲ្យរបបអនុវត្តគម្រោងពិសេសដ៏ធំនិងសំខាន់ខាងបច្ចេកទេសមានភាពពេញលេញ ។ បង្កើនការការពារនិងប្រើប្រាស់កម្មសិទ្ធិបញ្ញា ។ អនុវត្តការគ្រោងផែនការអំពីការអភិវឌ្ឍន៍ធនធានមនុស្សដោយស៊ីជំរៅ ។
ការកែសម្រួលរចនាសម្ព័ន្ធឧស្សាហកម្មត្រូវតែពឹងផ្អែកទៅលើការកែទំរង់ ។ អភិវឌ្ឍន៍ជាអាទិភាពនូវវិស័យសេវាកម្មខាងការបង្កើតផល ជំរុញការពិសោធន៍សាកល្បងនូវការកែទំរង់ជាចម្រុះនិងការកសាងជាគំរូនៃឧស្សាហកម្មសេវាកម្ម ជំរុញឲ្យការច្នៃប្រឌិតថ្មីនិងការរចនាខាងសេវាកម្មមានការអភិវឌ្ឍន៍ទន្ទឹមជាមួយឧស្សាហកម្មពាក់ព័ន្ធ ពន្លឿនការអភិវឌ្ឍន៍វិស័យសេវាកម្ម ដូចជាការធានារ៉ាប់រង ធុរកិច្ច និងបច្ចេកវិទ្យាជាដើម ។ ប្រកាន់ខ្ជាប់នូវការឆ្លងតាមរយៈការប្រកួតប្រជែងក្នុងទីផ្សារមកការរើសយកខ្លាំងជម្រុះខ្សោយ លើកទឹកចិត្តសហគ្រាសឲ្យរៀបចំជាថ្មី ។ ចំពោះសហគ្រាសដែលបង្កើតផលិតផលច្រើនហួសពេក ត្រូវលើកកម្ពស់ស្តង់ដារនៃការការពារបរិស្ថាន ការចំណាយថាមពល និងបច្ចេកទេសជាដើម ។ ឆ្នាំនេះនឹងលុបបំបាត់បរិមាណផលិតផលអន់ថយដែលរួមមាន ដែកថែបចំនួន ២៧០០ ម៉ឺនតោន ស៊ីម៉ង់ដ៍ ៤២០០ ម៉ឺនតោន បន្ទះកញ្ចក់ក្តារ ៣៥០០ ម៉ឺនកេសជាដើម ដើម្បីធានាការបញ្ចប់ភារកិច្ចជម្រុះចោលក្នុងផែនការអភិវឌ្ឍន៍ ៥ ឆ្នាំទី ១២ឲ្យបានមុនពេលមួយឆ្នាំ ។
ទីប្រាំពីរ បង្កើនការកសាងសង្គមដូចជាការអប់រំ សុខាភិបាល និងវប្បធម៌ជាដើម
ជំរុញបុព្វហេតុអប់រំឲ្យអភិវឌ្ឍន៍ជាអាទិភាពនិងមានភាពយុត្តិធម៌ ។ បន្តបន្ថែមធនធានអប់រំទៅក្នុងតំបន់ភាគកណ្តាលនិងខាងលិច និងជនបទ ជំរុញការអប់រំជាកាតព្វកិច្ចឲ្យអភិវឌ្ឍន៍ដោយមានតុល្យភាព ។ កែលំអដោយគ្រប់ជ្រុងជ្រោយនូវលក្ខណៈសម្បតិ្តសម្រាប់ពង្រឹងសមត្ថភាពគ្រូនៅតាមសាលារៀនដែលនៅមានកំរិតទន់ខ្សោយខាងការអប់រំជាកាតព្វកិច្ចក្នុងតំបន់ក្រីក្រ ។ ធ្វើឲ្យសិស្សានុសិស្សនៅជនបទក្រីក្របានចូលរៀនសាលាឧត្តមសិក្សាសំខាន់ៗលើសពី ១០ % ធ្វើឲ្យកុមារកាន់តែច្រើននៅជនបទអាចទទួលបាន ឱកាសចូលរៀន ។ បង្កើនការបង្កើតក្រុមគ្រូបង្រៀននៅតំបន់ក្រីក្រ ពង្រីកទំហំគ្របដណ្តប់នៃធនធានអប់រំគុណភាពខ្ពស់ កែលំអខុសភាពរបស់កុមារនៅតាមជនបទនិងតំបន់ក្រីក្រ ។ អភិវឌ្ឍន៍ការអប់រំមុនពេលចូលរៀនក្នុងសាលា ។ អនុវត្តផែនការលើកកម្ពស់ការអប់រំពិសេស ។ បន្តបង្កើនការបណ្តាក់ទុនហិរញ្ញវត្ថុមជ្ឈិមទៅលើការអប់រំ លើកកម្ពស់អត្រាប្រើប្រាស់និងពង្រឹងការត្រួតពិនិត្យ ។
ជំរុញការកែទំរង់វិស័យសុខាភិបាលឲ្យអភិវឌ្ឍន៍កាន់តែស៊ីជំរៅ ។ ពង្រឹងការធានារ៉ាប់រងជាមូលដ្ឋាននៃប្រជាជនទូទាំងប្រទេស ឆ្លងតាមរយៈការកែទំរង់និងកែលំអរបបធានារ៉ាប់រងខាងសុខាភិបាលជាមូលដ្ឋាននៃប្រជាពលរដ្ឋនៅទីក្រុងនិងជនបទ ។ ធ្វើឲ្យមានភាពពេញលេញនូវយន្តការប្រមូលប្រាក់ទុននៃការធានារ៉ាប់រងខាងសុខាភិបាលជាមូលដ្ឋានដែលចែករំលែកបន្ទុកគ្នាដោយរដ្ឋាភិបាល អង្គភាព និងបុគ្គល លើកកម្ពស់ស្តង់ដារប្រាក់ឧបត្ថមខាងហិរញ្ញវត្ថុនៃការធានារ៉ាប់រងសុខាភិបាលជាមូលដ្ឋានរបស់ប្រជាពលរដ្ឋនៅទីក្រុងនិងជនបទឲ្យបានដល់ ៣២០ យាន់ប្រាក់ចិនគិតជាមធ្យមក្នុងមនុស្សម្នាក់ៗ ។ អនុវត្តជាទូទៅនូវការធានារ៉ាប់រងខាងការព្យាបាលជំងឺធ្ងន់ធ្ងររបស់ប្រជាពលរដ្ឋនៅទីក្រុងនិងជនបទ ។ បង្កើនការជួយសង្រ្គោះខាងសុខាភិបាលនៃទីក្រុងនិងជនបទ និងការសង្រ្គោះ បន្ទាន់ ។ បន្ថែមចំនួនស្រុកដែលមានតំបន់ពិសោធន៍នៃការកែទំរង់ជាចម្រុះនៃមន្ទីរពេទ្យរដ្ឋឲ្យបានដល់ ១០០០ ស្រុក និងគ្របដណ្តប់លើប្រជាជននៅជនបទ ៥០០ លាននាក់ ។ ពង្រីកបន្ថែមនូវតំបន់ពិសោធន៍នៃការកែទំរង់ជាចម្រុះនៃមន្ទីរពេទ្យរដ្ឋក្នុងទីក្រុង ។
វប្បធម៌ជាសរសៃឈាមនៃប្រជាជាតិ ។ ជំរុញស្តង់ដារនៃសេវាកម្មវប្បធម៌សាធារណៈជាមូលដ្ឋានឲ្យមានតុល្យភាព អភិវឌ្ឍន៍បុព្វហេតុដូចជាវប្បធម៌វិចិត្រសិល្បៈ ការបោះពុម្ពផ្សាយនិងសារព័ត៌មាន វិទ្យុ ខ្សែភាពយន្ត និងទូរទស្សន៍ និងឯកសារតម្កល់ទុកជាដើម ធ្វើឲ្យការអភិវឌ្ឍន៍ទស្សវិជ្ជាខាងវិទ្យាសាស្រ្តសង្គមមានភាពរុងរឿង ផ្តួចផ្តើមឲ្យប្រជាជនទាំងអស់អានសៀវភៅកាន់តែច្រើន ។ លើកកម្ពស់កម្រិតអភិវឌ្ឍន៍ឧស្សាហកម្មវប្បធម៌ បណ្តុះបណ្តាលនិងធ្វើឲ្យទីផ្សារវប្បធម៌មានបទដ្ឋាន ។ ទទួលបន្តនិងផ្សព្វផ្សាយវប្បធម៌ឆ្នើម ផ្តោតការយកចិត្តទុកដាក់លើការអភិរក្សវត្ថុបុរាណ ។
ជំរុញការច្នៃប្រឌិតថ្មីក្នុងការគ្រប់គ្រងសង្គម ។ ផ្តោតសំខាន់លើរបៀបគ្រប់គ្រងតាមច្បាប់ អនុវត្តការគ្រប់គ្រងរួមដោយតួអង្គសំខាន់ ។ ធ្វើឲ្យមានភាពពេញលេញនូវរបបបើកចំហផ្នែកកិច្ចការរដ្ឋបាលនៃភូមិ កិច្ចការនៃការបំរើដល់ប្រយោជន៍ប្រជាពលរដ្ឋ និងកិច្ចការគ្រប់គ្រងប្រជាធិបតេយ្យ ដើរតួនាទីរបស់អង្គការសង្គមឲ្យកាន់តែល្អក្នុងសេវាកម្មសាធារណៈនិងការគ្រប់គ្រងសង្គម ។ បង្កើនការគ្រប់គ្រងជាបន្ទាន់ លើកកម្ពស់សមត្ថភាពខាងសន្តិសុខសាធារណៈព្រមនិងការបង្ការ ជួយសង្រ្គោះនិងកាត់បន្ថយគ្រោះមហន្តរាយ ធ្វើឲ្យបានល្អប្រសើរនូវការងារខាងការរញ្ជួយដី ឧតុនិយម ការគូរប្លង់និងវាស់ស្ទង់ជាដើម ។ ធ្វើការអប់រំខាងការផ្សព្វផ្សាយច្បាប់ឲ្យស៊ីជំរៅ បង្កើនការជួយឧបត្ថមខាងច្បាប់ ។ បង្កើនការគ្រប់គ្រងចម្រុះខាងសន្តិសុខសង្គម បង្រ្កាបសកម្មភាពភេរវកម្មយ៉ាងដាច់ខាត គាំពារសន្តិសុខជាតិ បង្កើតសណ្តាប់ធ្នាប់សង្គមដ៏ល្អប្រសើរ ដើម្បីរួមគ្នាកសាងប្រទេសចិនដែលមានសុវត្ថិភាព ។
ទីប្រាំបី ត្រួតពិនិត្យ គ្រប់គ្រងនិងធ្វើឲ្យបានល្អប្រសើរនូវការងារធានានិងកែលំអជីវភាពរស់នៅរបស់ប្រជាជន
គោលដៅជាមូលដ្ឋាននៃការងាររដ្ឋាភិបាលគឺធ្វើឲ្យប្រជាជនទាំងអស់មានជីវភាពរស់នៅល្អប្រសើរ ។ត្រូវធានាដល់ជីវភាពរស់នៅជាមូលដ្ឋានរបស់ប្រជាជន លើកស្ទួយកម្រិតនិងគុណភាពនៃជីវភាពរស់នៅរបស់ប្រជាជនជាបន្តបន្ទាន់ ។
ការមានការងារធ្វើជាមូលដ្ឋាននៃការធានាជីវភាពរស់នៅរបស់ប្រជាជន ។ ប្រកាន់ខ្ជាប់នូវការអនុវត្តយុទ្ធសាស្រ្តអាទិភាពអំពីការផ្តល់ឱកាសការងារនិងគោលនយោបាយវិជ្ជមានអំពីការផ្តល់ឱកាសការងារ កែលំអបរិយាកាសនៃការប្រកបអាជីព យកការច្នៃប្រឌិតថ្មីមកណែនាំការបង្កើតអាជីព យកការបង្កើតអាជីពមកជំរុញការផ្តល់ឱកាសការងារ ។ ឆ្នាំនេះ ចំនួននិស្សិតបញ្ចប់ការសិក្សានឹងកើនដល់ទៅ ៧២៧ លាននាក់ ដែលតម្រូវឲ្យមានឱកាសការងារកាន់តែច្រើនថែមទៀត ផ្តល់សេវាកម្មខាងការផ្តល់ឱកាសការងារនិងបង្កើតអាជីពដោយឥតឈប់ឈរ លើកកម្ពស់សមាមាត្រនៃការផ្តល់ឱកាសការងារនិងបង្កើតអាជីពរបស់និស្សិត ។ បង្កើនកម្លាំងជួយដល់បុគ្គលដែលមានការលំបាកក្នុងការរកការងារធ្វើក្នុងទីក្រុងនិងជនបទ ធានាដល់គ្រួសារដែលគ្មានអ្នកមានការងារធ្វើ យ៉ាងហោចណាស់មានមនុស្សម្នាក់មានការងារធ្វើ ធ្វើឲ្យបានល្អប្រសើរនូវការងារចាត់ចែងបុគ្គលិកធ្វើការនៅរោងចក្រដែលមានខ្សែចង្វាក់ផលិតកម្មអន់ថយនិងត្រូវជម្រុះចោល ហើយផ្តល់ឱកាសការងាដល់ពួកគាត់ឡើងវិញ។ ត្រួតពិនិត្យនិងគ្រប់គ្រងការងារអំពីការផ្តល់ឱកាសការងារដល់ពលករនៅជនបទដែលទៅធ្វើការនៅទីក្រុង និងអតីតយុទ្ធជនជាដើម ។
ប្រាក់ចំណូលជាប្រភពដើមនៃជីវភាពរស់នៅរបស់ប្រជាជន ។ ត្រូវធ្វើឲ្យការកែទំរង់របបបែងចែកប្រាក់ចំណូលមានភាពស៊ីជំរៅ ខិតខំបង្រួញគម្លាតនៃប្រាក់ចំណូល ។ ធ្វើឲ្យមានភាពពេញលេញនូវសេចក្តីសម្រេចចិត្តនិងយន្តការអំពីកំណើនប្រាក់បៀវត្សរ៍របស់បុគ្គលិកសហគ្រាស ជំរុញការពិគ្រោះពិភាក្សាជាសមូហភាពអំពីប្រាក់បៀវត្សរ៍ បង្កើតទំនាក់ទំនងពលករឲ្យចុះសម្រុងគ្នា ។ បង្កើនប្រាក់ចំណូលរបស់អ្នកមានចំណូលទាបតាមគ្រប់រូបភាព បង្កើនសមាមាត្រនៃអ្នកមានប្រាក់ចំណូលមធ្យមជាបន្តបន្ទាប់ ។ ធ្វើឲ្យប្រាក់ចំណូលរបស់ប្រជាពលរដ្ឋក្នុងទីក្រុងនិងជនបទកើនឡើងដោយទន្ទឹមគ្នា ដែលនាំឲ្យប្រជាជនទូទៅអាចទទួលបានផលប្រយោជន៍ជាក់ស្តែង ។
ការធានារ៉ាប់រងសង្គមជាមូលដ្ឋាននៃជីវភាពរស់នៅរបស់ប្រជាជន ។ ចំណុចសំខាន់គឺជំរុញការកែទំរង់របបជួយជ្រោមជ្រែងសង្គម បន្តលើកស្ទួយកម្រិតនៃការធានារ៉ាប់រងជាអប្បបរមាទាំងក្នុងទីក្រុងនិងជនបទ អនុវត្តរបបជួយជ្រោមជ្រែងជាបណ្តោះអាសន្នដោយគ្រប់ជ្រុងជ្រោយ ផ្តល់ការធានាដល់ជីវភាពរស់នៅជាមូលដ្ឋានរបស់ប្រជាជនដែលមានការលំបាកពិសេស សំដៅដោះស្រាយបញ្ហារបស់ប្រជាជនក្នុងការបង្កើតអាជីព ។ អភិវឌ្ឍន៍បុព្វហេតុអំពីជរាភាព ធានាសិទ្ធិនិងផលប្រយោជន៍របស់ស្ត្រី ផ្តោតការយកចិត្តទុកដាក់ដល់ការអភិវឌ្ឍន៍របស់ក្មេងជំទង់ បង្កើនការការពារអនិតិជននិងគ្រួសារក្រីក្រ ធ្វើឲ្យបានល្អប្រសើរនូវសេវាកម្មប្រយោជន៍សាធារណៈជាមូលដ្ឋានចំពោះជនពិការនិងផ្តល់ការគាំទ្រដល់ការអភិវឌ្ឍន៍បុព្វហេតុសប្បុរសធម៌ ។ ធ្វើឲ្យប្រជាជនដែលប្រឈមនឹងភាពលំបាកអាចទទួលបាននូវការស្រឡាញ់និងភាពកក់ក្តៅពីសំណាក់សង្គម ។
ធ្វើឲ្យយន្តការធានាខាងកាងស្នាក់នៅ ។ ចាត់ទុកការធ្វើឲ្យប្រជាជនគ្រប់រូបមានផ្ទះស្នាក់នៅជាគោលដៅ ប្រកាន់ខ្ជាប់នូវការណែនាំដោយបែងចែកតាមប្រភេទ អនុវត្តការបែងចែកជាជំហាន ទទួលខុសត្រូវដោយលំដាប់ថ្នាក់ បង្កើនកម្លាំងកសាងគម្រោងកសាងលំនៅដ្ឋានដែលមានលក្ខណៈធានា ឆ្នាំនេះនឹងចាប់ផ្តើមកសាងលំនៅដ្ឋានថ្មីលើសពី ៧០០ ខ្នង។ បង្កើនសមាមាត្រនៃផ្ទះស្នាក់នៅដែលមានលក្ខណៈធានាក្នុងទីក្រុង ។ ជំរុញរបបលំនៅដ្ឋានសំរាប់ប្រជាជនដែលមានប្រាក់ចំណូលទាបនិងលំនៅដ្ឋានសំរាប់ប្រជាជនដែលមានការលំបាកក្នុងជីវភាពរស់នៅឲ្យដំណើរការដោយទន្ទឹមគ្នា ។ ក្នុងឆ្នាំនេះ នឹងកសាងឲ្យរួចជាមូលដ្ឋាននូវផ្ទះស្នាក់នៅដែលមានលក្ខណៈធានាចំនួន ៤៨០ ម៉ឺនខ្នង ។ កែសម្រួលនិងគ្រប់គ្រងដោយបែងចែកតាមស្ថានភាពនៃទីក្រុងខុសៗគ្នានៃទីក្រុង បង្កើនការផ្គត់ផ្គង់ខាងអចលនទ្រព្យធុនតូចនិងមធ្យម ព្រមនិងផ្ទះដែលមានកម្មសិទ្ធិរួម ដាក់កំហិតលើតម្រូវការដែលមានលក្ខណៈវិនិយោគទុន ជំរុញឲ្យទីផ្សារវិវឌ្ឍន៍ដោយនឹងនរជានិរន្តរភាព ។
ត្រូវអនុវត្តច្បាប់និងបទបញ្ជាខាងការបង្កើតផលដោយមានសុវត្ថិភាពយ៉ាងម៉ឺងម៉ាត់ អនុវត្តដោយសព្វគ្រប់នូវរបបទទួលខុសត្រូវការបង្កើតផលដោយមានសុវត្ថិភាព ទប់ស្កាត់យ៉ាងដាច់ខាតកុំឲ្យកើតមានឧប្បត្តិហេតុធ្ងន់ធ្ងរ ។ រៀបចំនិងធ្វើឲ្យសណ្តាប់ធ្នាប់ទីផ្សារមានបទដ្ឋានដោយពេញទំហឹង បន្តធ្វើការរៀបចំនិងគ្រប់គ្រងជាពិសេស បង្រ្កាបផលិតផលក្លែងក្លាយនិងអំពើលួចចម្លងយ៉ាងម៉ឺងម៉ាត់ ។
ទីប្រាំបួន ខិតខំកសាងលំនៅដ្ឋានដ៏ល្អបវរដែលប្រកបដោយអេកូ-អរិយធម៌
ផ្តោតសំខាន់លើការពង្រឹងការបង្ការនិងគ្រប់គ្រងការបំពុលបរិស្ថាន ។ ចាត់ទុកទីក្រុងនិងតំបន់ធំៗដែលមានផ្សែងអ័ព្ទច្រើនជាតំបន់សំខាន់ ចាត់ទុកការគ្រប់គ្រងនិងដោះស្រាយបញ្ហាអំពីសារធាតុPM2.5និងPM10ជាចំណុចដោះស្រាយសំខាន់ ផ្តោតការយកចិត្តទុកដាក់លើវិស័យគន្លឹះ ដូចជារចនាសម្ព័ន្ធឧស្សាហកម្ម ប្រសិទ្ធភាពប្រើប្រាស់ថាមពល ការបញ្ចេញផ្សែងពុលពីរថយន្ត និងធូលីជាដើម ធ្វើឲ្យយន្តការថ្មីដែលមានរដ្ឋាភិបាល សហគ្រាស និងមហាជនចូលរួមជាមួយគ្នា សំរេចការរួមគ្នាបង្ការនិងរួមគ្នាគ្រប់គ្រងក្នុងតំបន់ អនុវត្តដោយស៊ីជំរៅនូវផែនការអំពីការបង្ការនិងគ្រប់គ្រងការបំពុលខាងខ្យល់អាកាស ។
ជំរុញការកែទំរង់នៃការបង្កើតផល និងរបៀបចំណាយថាមពល ។ បង្កើនកម្លាំងសន្សំសំចៃថាមពលនិងកាត់បន្ថយការបញ្ចេញសាធាតុពុល គ្រប់គ្រងបរិមាណសរុបនៃការចំណាយថាមពល ឆ្នាំនេះ ទំហំចំណាយថាមពលនឹងត្រូវកាត់បន្ថយឲ្យលើសពី ៣,៩ % បរិមាណបញ្ចេញសាធាតុsulfur diosideនិងអុកហ្ស៊ីក សុទ្ធតែត្រូវកាត់បន្ថយឲ្យបាន ២ % ។ ត្រូវបង្កើនសមាមាត្រផ្សាយអគ្គិសនីដើរដោយថាមពលដែលមិនមែនសារធាតុគីមី អភិវឌ្ឍន៍បណ្តាញអគ្គិសនីស្វ័យប្រវត្តិនិងថាមពលដែលមាននៅគ្រប់ទីកន្លែង លើកទឹកចិត្តឲ្យអភិវឌ្ឍន៍ថាមពលដែលដើរដោយកម្លាំងខ្យល់និងពន្លឺព្រះអាទិត្យ និងចាប់អនុវត្តគម្រោង វារីអគ្គិសនីនិងការផ្សាយអគ្គិសនីដើរដោយថាមពលនុយគ្លេអ៊ែរមួយចំនួន ។ បង្កើនការស្រាវជ្រាវរុករក ជីកយកនិងប្រើប្រាស់ឧស្ម័នធម្មជាតិ ឧស្ម័នស្រទាប់ធ្យូងថ្ម និងឧស្ម័នស្រទាប់ថ្ម ។
ជំរុញការការពារនិងការកសាងអេកូឡូស៊ី ។ បន្តអនុវត្តការធ្វើឲ្យស្រែចំការទៅជាតំបន់បៃតងមានព្រៃនិងស្មៅវិញ ក្នុងឆ្នាំនេះ គ្រោងនឹងដាំឈើនិងស្មៅចំនួន ៥០០ ម៉ឺនមូ ។ អនុវត្តគម្រោងអេកូឡូស៊ីធំនិងសំខាន់ ដូចជាការធ្វើឲ្យកន្លែងគង្វាលសត្វទៅជាវាលស្មៅវិញ អភិរក្សព្រៃធម្មជាតិ បង្ការនិងគ្រប់គ្រងបញ្ហាខ្សាច់ រក្សានូវតុល្យភាពទឹកនិងដី ដោះស្រាយនិងគ្រប់គ្រងបញ្ហាអំពីការដែលដីក្លាយទៅជាវាលក្រួសថ្មនិងខ្សាច់ និងធ្វើឲ្យមានដីសើមវិញជាដើម ។បង្កើនការការពារអេកូ-បរិស្ថានប្រភពដើមនៃទន្លេធំទាំងបីក្នុងប្រទេសចិន ។
តំណាងគ្រប់រូប !
ដើម្បីធ្វើការងាររដ្ឋាភិបាលឲ្យបានល្អប្រសើរ ចាំបាច់ត្រូវតែបង្កើនការកែទំរង់និងការកសាងនៃខ្លួន ។ រដ្ឋបាលគ្រប់ជាន់ថ្នាក់ត្រូវតែបំពេញភារកិច្ចដែលប្រគល់ជូនដោយរដ្ឋធម្មនុញ្ញនិងច្បាប់ដោយស្មោះត្រង់ យោងតាមតម្រូវការដែលជំរុញប្រព័ន្ធនិងសមត្ថភាពគ្រប់គ្រងប្រទេសជាតិឲ្យកាន់តែមានទំនើបភាវូបនីយកម្ម ទៅពន្លឿនការកសាងរដ្ឋាភិបាលដែលគ្រប់គ្រងតាមច្បាប់ រដ្ឋាភិបាលដែលប្រសប់ក្នុងការធ្វើការច្នៃប្រឌិតថ្មី និងរដ្ឋាភិបាលដែលមានឥរិយាបថស្អាតស្អំ លើកកម្ពស់សមត្ថភាពប្រតិបត្តិនិងកម្រិតដែលប្រជាជនមានជំនឿចិត្តទៅលើរដ្ឋាភិបាល ខ្នះខ្នែងផ្តល់សេវាកម្មដ៏ល្អប្រសើរនិងមានប្រសិទ្ធភាពខ្ពស់ជូនប្រជាជន ។
អនុវត្តដោយស៊ីជំរៅនូវយុទ្ធសាស្រ្តមូលដ្ឋានសំរាប់គ្រប់គ្រងប្រទេសជាតិតាមច្បាប់ ។ច្នៃប្រឌិតថ្មីនូវទស្សនៈនិងរបៀបគ្រប់គ្រងរបស់រដ្ឋាភិបាល ជំរុញការកែទំរង់អំពីការដែលរដ្ឋាភិបាលទិញយកសេវាកម្មពីសំណាក់សង្គម ។ បង្កើនការកសាងក្រុមអ្នករដ្ឋការ លើកកម្ពស់គុណភាពនៃឥរិយាបថរបស់អ្នករដ្ឋការ ។ អ្នករដ្ឋការទាំងអស់សុទ្ធតែត្រូវចាត់ទុកផលប្រយោជន៍របស់ប្រជាជនជារឿងសំខាន់បំផុត មានឥរិយាបថស្អាតស្អំ ធ្វើការដោយឧស្សាហ៍ព្យាយាម និងបំពេញភារកិច្ចរបស់ខ្លួនដោយអស់ពីសមត្ថភាព ធ្វើជាអ្នកបំរើល្អរបស់ប្រជាជនយ៉ាងពិតប្រាកដ ។
រដ្ឋបាលគ្រប់ជាន់ថ្នាក់ត្រូវតែអនុវត្តការសន្សំសំចៃយ៉ាងម៉ឺងម៉ាត់ និងប្រឆាំងការខ្ជះខ្ជាយ ។ បង្កើនការត្រួតពិនិត្យខាងរដ្ឋបាល កែតម្រូវឥរិយាបថអាក្រក់ ។ បង្កើនកម្លាំងទូទាត់និងប្រកាសលទ្ធផលទូទាត់ ។ ជំរុញដោយស៊ីជំរៅនូវការកសាងរបបប្រឆាំងអំពើពុករលួយនិងផ្តួចផ្តើមឲ្យមានឥរិយាបថស្អាតស្អំ ដាច់ខាតត្រូវតែពិនិត្យសំណុំរឿងអំពីរឿងពុករលួយ ហើយដាក់ទណ្ឌកម្មយ៉ាងម៉ឺងម៉ាត់និងតាមច្បាប់ចំពោះអ្នកដែលប្រព្រឹត្តិអំពើពុករលួយទាំងអស់ ។
រដ្ឋបាលគ្រប់ជាន់ថ្នាក់ត្រូវទទួលយកដោយម្ចាស់ការនូវការឃ្លាំមើលនិងត្រួតពិនិត្យនៃសភាតំណាងប្រជាជននិងគណៈកម្មាធិការអចិន្រ្តៃយ៍របស់សភា ទទួលយកការឃ្លាំមើលនិងត្រួតពិនិត្យបែបប្រជាធិបតេយ្យរបស់សភាប្រឹក្សានយោបាយប្រជាជន ស្តាប់ដោយយកចិត្តទុកដាក់នូវយោបល់របស់តំណាងនៃសភាតំណាងប្រជាជន បក្សប្រជាធិបតេយ្យ សមាគមឧស្សាហកម្មនិងពាណិជ្ជកម្ម ឥស្សរជនមិនចូលរួមគណបក្សនិងប្រជាជនគ្រប់មជ្ឈដ្ឋាន។ បង្កើនការប្រកាសកិច្ចការនយោបាយជាសាធារណៈ ធ្វើឲ្យរបបអ្នកនាំពាក្យព័ត៌មានមានភាពពេញលេញនិងឆ្លើយតបនឹងបញ្ហាដែលប្រជាជនយកចិត្តទុកដាក់ឲ្យទាន់ពេលវេលា ។
តំណាងគ្រប់រូប!
ប្រទេសយើងជាប្រទេសមានជនជាតិច្រើនបង្រួបបង្រួមគ្នា គ្រប់ជនជាតិសុទ្ធតែមានសមភាព ។ ត្រូវតែអនុវត្តគោលនយោបាយជនជាតិរបស់បក្សដោយសព្វគ្រប់និងត្រឹមត្រូវ ប្រកាន់ខ្ជាប់និងធ្វើឲ្យរបបស្តីពីតំបន់ជនជាតិភាគតិចគ្រប់គ្រងដោយស្វយ័តមានភាពពេញលេញ ជំរុញឲ្យជនជាតិមានការសាមគ្គីគ្នានិងទទួលបានការរីកចម្រើន ហើយរួមគ្នាអភិវឌ្ឍន៍ឲ្យមានភាពរុងរឿង ។ អនុវត្តគោលនយោបាយនិងវិធានការរបស់មជ្ឈិមចិនសំរាប់ផ្តល់ការគាំទ្រដល់ជនជាតិភាគតិចនិងការអភិវឌ្ឍន៍តំបន់ជនជាតិ ។ ផ្តល់ការជួយជ្រោមជ្រែងដល់ការអភិវឌ្ឍន៍ជនជាតិដែលមានចំនួនប្រជាជនតិច បន្តអនុវត្តប្រតិបត្តិការស្តីពីការធ្វើឲ្យតំបន់ព្រំដែនមានភាពរុងរឿង និងធ្វើឲ្យប្រជាជនមានជីវភាពសម្បូរធូរធារ ។ អភិរក្សនិងអភិវឌ្ឍន៍វប្បធម៌ប្រពៃណីដ៏ឆ្នើមរបស់ជនជាតិភាគតិច ។
អនុវត្តទាំងស្រុងនូវគោលលំនាំមូលដ្ឋានអំពីការងារសាសនារបស់បក្ស ជំរុញទំនាក់ទំនងសាសនាឲ្យមានភាពចុះសម្រុងគ្នា ដើរតួនាទីជាវិជ្ជមានរបស់ឥស្សរជនក្នុងមជ្ឈដ្ឋានសាសនានិងមហាជនកាន់សាសនាក្នុងការជំរុញការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម ។
ធ្វើឲ្យអាណិកជនចិននិងជនជាតិចិនសញ្ជាតិបរទេសនៅឯនាយសមុទ្រ ព្រមនិងអាណិកជនចិនត្រឡប់មកប្រទេសជាតិវិញ និងក្រុមគ្រួសារអាណិកជនចិនមានការសាមគ្គីគ្នាជាធ្លុងមួយ ដើរតួនាទីពិសេសរបស់ជនរួមជាតិក្នុងការចូលរួមការកសាងទំនើបភាវូបនីយកម្មរបស់ប្រទេសជាតិ ជំរុញឲ្យប្រទេសជាតិមានសន្តិភាពនិងការបង្រួបបង្រួម និងជំរុញការផ្លាស់ប្តូរខាងមនុស្សសាស្រ្តរវាងប្រទេសចិននិងអន្តរជាតិ ធ្វើឲ្យកម្លាំងរួបរួមរបស់កូនចៅចិនទាំងក្នុងនិងក្រៅប្រទេសចិនកើនឡើងជាបន្តបន្ទាប់ ។
តំណាងគ្រប់រូប!
ក្នុងរយៈពេលមួយឆ្នាំកន្លងផុតទៅ ការកសាងកិច្ចការពារជាតិនិងកងទ័ពបានដំណើរការទៅមុខយ៉ាងជាក់ស្តែង កងទ័ពនិងកងប្រដាប់អាវុធបានបង្ហាញនូវឥរិយាបថនិងកម្រិតសមត្ថភាពប្រយុទ្ធថ្មី ។ ក្នុងរយៈពេលមួយឆ្នាំខាងមុខនេះ ត្រូវអនុវត្តយ៉ាងម៉ត់ចត់តាមគោលដៅស្តីពីការពង្រឹងកងទ័ពរបស់បក្សក្រោមស្ថានភាពថ្មី បង្កើនដោយពេញទំហឹងនូវការកសាងកងទ័ពឲ្យមានបដិវត្តន៍ភាវូបនីយកម្ម ទំនើបភាវូបនីយកម្ម និងនិយតកម្ម លើកកម្ពស់សមត្ថភាពបង្ហាញពីកិត្យានុភាពនិងការប្រយុទ្ធជាក់ស្តែងរបស់កងទ័ពក្រោមលក្ខណៈសម្បត្តិព័ត៌មានភាវូបនីយកម្ម ។ ដាច់ខាតត្រូវបញ្ចប់ភារកិច្ចដូចជាការជួយសង្រ្គោះគ្រោះមហន្តរាយ ប្រឆាំងអំពើភេរវកម្មនិងរក្សាស្ថិរភាព រក្សាសន្តិភាពនិងការការពារនាវាចរណ៍ និងចាត់ចែងរឿងដែលស្រាប់តែកើតឡើងជាយថាហេតុជាដើម សកម្មចូលរួមនិងផ្តល់ការគាំទ្រដល់ការកសាងសេដ្ឋកិច្ចជាតិ ។
តំណាងគ្រប់រូប!
យើងនឹងអនុវត្តយ៉ាងម៉ឺងម៉ាត់និងមិនងាករេនូវគោលលំនាំអំពីប្រទេសមួយរបបពីរ អនុវត្តដោយគ្រប់ជ្រុងជ្រោយនិងត្រឹមត្រូវនូវច្បាប់មូលដ្ឋាន រក្សាភាពរុងរឿងថ្កុំថ្កើងនិងស្ថិរភាពក្នុងរយៈពេលយូរអង្វែងរបស់តំបន់ហុងកុងនិងម៉ាកាវ ។ ផ្តល់ការគាំទ្រដល់ប្រធានរដ្ឋបាលនៃតំបន់រដ្ឋបាលពិសេសហុងកុងនិងតំបន់រដ្ឋបាលពិសេសម៉ាកាវក្នុងការអនុវត្តគោលនយោបាយតាមច្បាប់ អភិវឌ្ឍន៍សេដ្ឋកិច្ចឲ្យមានការរីកចម្រើន កែលំអជីវភាពរស់នៅរបស់ប្រជាជនដោយមានប្រសិទ្ធភាព ជំរុញលទ្ធិប្រជាធិបតេយ្យដោយស្របច្បាប់ គាំពារភាពសុខដុមរមនាក្នុងសង្គម ។ ពង្រីកថែមទៀតនូវកិច្ចសហប្រតិបត្តិការរវាងចិនដីគោកនិងតំបន់ហុងកុងនិងម៉ាកាវ ជំរុញឲ្យកម្លាំងប្រកួតប្រជែងរបស់តំបន់ហុងកុងនិងម៉ាកាវកាន់តែខ្លាំងឡើងថែមទៀត ។
យើងខ្ញុំនឹងអនុវត្តដោយគ្រប់ជ្រុងជ្រោយនូវគោលលំនាំជាទូទៅដែលដៅចំពោះតំបន់តៃវ៉ាន់ ប្រកាន់ខ្ជាប់នូវមតិឯកភាពរួមនៃថ្ងៃទី ២ ខែ កញ្ញា គាំពារឲ្យមានប្រទេសចិនតែមួយ ពង្រឹងនិងពង្រីកការជឿទុកចិត្តលើគ្នាទៅវិញទៅមកខាងនយោបាយរវាងត្រើយទាំងសងខាង ជំរុញការគួបផ្សំគ្នាខាងសេដ្ឋកិច្ច ជំរុញការផ្លាស់ប្តូរនិងកិច្ចសហប្រតិបត្តិការ ធ្វើការពិគ្រោះពិភាក្សានិងការចរចា ប្រកាន់ទស្សនៈត្រើយទាំងសងខាងជាក្រុមគ្រួសារតែមួយ រក្សាមនោសញ្ចេតនានិងមិត្តភាពដែលជាសាច់ញាតិ ប្រមូលផ្តុំកម្លាំងរបស់ជនរួមជាតិ រួមវិភាគទានដល់ការកសាងលំនៅដ្ឋានដ៏ល្អបវររបស់ប្រជាជាតិចិន និងសំរេចបុព្វហេតុដ៏អស្ចារ្យស្តីអំពីសន្តិភាពនិងបង្រួបបង្រួមជាតិ ។
តំណាងគ្រប់រូប !
ឆ្នាំនេះជាខួបទី ៦០ នៃការលើកឡើងនូវគោលការណ៍ ៥ ចំណុចអំពីការរួមរស់នៅដោយសន្តិភាព ។ ប្រជាជនចិនស្រឡាញ់សន្តិភាពយ៉ាងខ្លាំង បើចង់ទទួលបាននូវការអភិវឌ្ឍន៍ ការកសាងទំនើបភាវូបនីយកម្មរបស់ប្រទេសយើងត្រូវការបរិយាកាសអន្តរជាតិដែលមានស្ថិរភាពក្នុងរយៈពេលយូរអង្វែង។ យើងនឹងបន្តលើកជ្រោងទង់សន្តិភាព ការអភិវឌ្ឍន៍ សហប្រតិបត្តិការ និងឈ្នះ–ឈ្នះ ដើរលើផ្លូវអភិវឌ្ឍន៍សន្តិភាពដោយមិនងាករេជាដរាប អនុវត្តយុទ្ធសាស្រ្តបើកចំហដែលផ្តល់ផលប្រយោជន៍ដល់គ្នាទៅវិញទៅមកនិង ឈ្នះ–ឈ្នះដោយមិនងាករេជាដរាប ។ គាំពារយ៉ាងដាច់ខាតនូវផលប្រយោជន៍នៃអធិបតេយ្យភាព សន្តិសុខ និងការអភិវឌ្ឍន៍នៃប្រទេសជាតិ គាំពារយ៉ាងជាក់ស្តែងនូវសិទ្ធិនិងផលប្រយោជន៍ស្របច្បាប់របស់ពលរដ្ឋនិងនិតីបុគ្គលចិននៅឯនាយសមុទ្រ ។ ជំរុញការងារការទូតជាមួយប្រទេសជិតខាងដោយគ្រប់ជ្រុងជ្រោយ ពង្រឹងមិត្តភាពនិងការគោរពរាប់អានជាមួយប្រទេសជិតខាង ធ្វើឲ្យការផ្តល់ផលប្រយោជន៍ដល់គ្នាទៅវិញទៅមកនិងកិច្ចសហប្រតិបត្តិការមានភាពកាន់តែស៊ីជំរៅ ។ គាំពារសមិទ្ធផលជោគជ័យក្នុងសង្រ្គាមលោកលើកទី ២ និងសណ្តាប់ធ្នាប់អន្តរជាតិក្រោយពីសង្រ្គាម ដាច់ខាតមិនអនុញ្ញាតឲ្យប្រវត្តិសាស្រ្តត្រឡប់ថយក្រោយនោះទេ ។ បង្កើនសាមគ្គីភាពនិងកិច្ចសហប្រតិបត្តិការរវាងប្រទេសកំពុងអភិវឌ្ឍន៍ គាំពារផលប្រយោជន៍រួមរបស់ប្រទេសកំពុងអភិវឌ្ឍន៍ ។ ធ្វើឲ្យការសន្ទនាជាយុទ្ធសាស្រ្តនិងកិច្ចសហប្រតិបត្តិការជាក់ស្តែងជាមួយបណ្តាមហាប្រទេសមានភាពកាន់តែស៊ីជំរៅ ជំរុញឲ្យការបង្កើតទំនាក់ទំនងរវាងមហាប្រទេសដែលអភិវឌ្ឍន៍ដោយមានស្ថិរភាពនិងបរិសុទ្ធក្នុងរយៈពេលយូរអង្វែង ។ រៀបចំឲ្យបានល្អនូវសន្និសីទក្រៅផ្លូវការនៃថ្នាក់ដឹកនាំនៃអង្គការកិច្ចសហប្រិតបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក ។ ប្រទេសចិនជាប្រទេសធំមួយដែលទទួលខុសត្រូវ យើងនឹងសកម្មចូលរួមកិច្ចការអន្តរជាតិដែលមានការចូលរួមពីពហុភាគី ដើរតួនាទីមានលក្ខណៈកសាងក្នុងការដោះស្រាយបញ្ហាមានលក្ខណៈទូទាំងពិភពលលោក និងបញ្ហាជាចំណុចក្តៅ គាំពារសមភាពនិងយុត្តិធម៌អន្តរជាតិយ៉ាងជាក់ស្តែង ជំរុញសណ្តាប់ធ្នាប់អន្តរជាតិឲ្យអភិវឌ្ឍន៍ទៅកាន់ទិសដៅដែលមានភាពកាន់តែយុតិ្តធម៌និងសមហេតុផល ។ ប្រទេសចិនរីករាយរួមសហការជាមួយប្រទេសនានាលើពិភពលោក ជំរុញឲ្យមនុស្សលោកទាំងមូលមានសន្តិភាពជាស្ថាពរ និងសំរេចការអភិវឌ្ឍន៍រួមដោយមានភាពរុងរឿងថ្កុំថ្កើង ។