ថ្ងៃទី ១២ ខែកុម្ភៈ កូនចៅជំនាន់ក្រោយរបស់សម្តេចស៊ុលតង់ Sulu ជាង១០០នាក់បានប្រដាប់អាវុធនិងឡើងជិះទូកចូលទៅរដ្ឋ Sabah ប្រទេសម៉ាឡេស៊ីពីភាគខាងត្បូងហ្វីលីពីន ហើយបានកាន់កាប់ភូមិមួយនៅទីនោះ។ បន្ទាប់មក ពួកគេបានទាមទារទឹកដីពីរដ្ឋាភិបាលរដ្ឋ Sabah ហើយបានប្រឈមគ្នាជាមួយប៉ូលិសម៉ាឡេស៊ីទៀតផង។ រដ្ឋាភិបាលម៉ាឡេស៊ីនិងហ្វីលីពីនបានធ្វើកិច្ចពិភាក្សាជាច្រើនលើកជាមួយពួកប្រដាប់អាវុធមួយក្រុមនេះ ដើម្បីទាមទារឲ្យពួកគេដកចេញទៅវិញ ប៉ុន្តែត្រូវរងការបដិសេធទាំងស្រុង។ ព្រឹកថ្ងៃទី ៥ ខែមីនា កងទ័ពសន្តិសុខម៉ាឡេស៊ីបានបើកយុទ្ធនាការបោសសំអាតគ្រប់ជ្រុងជ្រោយចំពោះពួកទ័ព Sulu ។ ថ្ងៃទី ៧ ខែមីនា ទ័ព Sulu ស៊ុលតង់បានប្រកាសឈប់បាញ់ដោយឯកតោភាគី៕