២ - ប្រទេស​ជា​​សមាជិក​នៃ​​កិច្ចប្រជុំ​បើក​ទូលាយ​ថ្នាក់​រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ​សម្ព័ន្ធ​អាស៊ាន​បាន​រៀបចំ​ការសមយុទ្ធ​ចំរុះ​ជា​លើក​ទី​មួយ
2013-12-16 15:39:25  cri  Web Editor:Wang Xing

      ពី​ថ្ងៃ​ទី ១៧ ​ដល់​ថ្ងៃ​ទី ២០​ ខែ​មិថុនា ​ សមយុទ្ធ​ចំរុះ​ខាង​វេជ្ជសាស្រ្ត​យោធា​និង​ការ​ជួយ​សង្គ្រោះ​គ្រោះមហន្តរាយ​ខាង​មនុស្សធមរនិយម​​នៃ​យន្តការ​កិច្ចប្រជុំ​បើក​ទូលាយ​ថ្នាក់​រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ​សម្ព័ន្ធ​អាស៊ាន​បាន​រៀបចំ​ធ្វើ​នៅ​ក្រុង​សេរីបេហ្គាវ៉ាន់ ​រដ្ឋធានី​ប្រទេស​ប៊្រុយណេ។ ​នេះ​គឺ​ជា​សមយុទ្ធ​ចំរុះ​លើក​ទី​មួយ​ដែល​រៀបចំ​ធ្វើ​ក្រោម​យន្តការ​កិច្ចប្រជុំ​បើក​ទូលាយ​ថ្នាក់​រដ្ឋមន្រ្តី​ក្រសួង​ការពារ​ជាតិ​សម្ព័ន្ធ​អាស៊ាន ​ដើម្បី​លើក​កម្ពស់​សមត្ថភាព​និង​កម្រិត​របស់​បណ្តា​ប្រទេស​ជា​សមាជិក​ក្នុង​វិស័យ​តទល់​នឹង​ការសាកល្បង​ខាង​សន្តិសុខ​​មិន​មែន​ប្រពៃណី ​ព្រម​ទាំង​បង្កើន​ការជឿទុកចិត្តគ្នា​ទៅ​វិញ​ទៅ​មក។ ​មាន​មនុស្ស​ប្រហែល​ ២០០០ ​នាក់​ដែល​មក​ពី​ប្រទេស​​អាស៊ាន​ទាំង​១០  ​និង​ប្រទេស​សមាជិក​ចំនួន ​១៨​ ប្រទេស​ក្នុង​នោះ​រួម​មាន​ប្រទេស​ចិន ​ជប៉ុន  ​កូរ៉េ​ខាង​ត្បូង​ ​អូស្ត្រាលី  ​សិង្ហបុរី​ ​ឥណ្ឌា  ​រុស្ស៊ី  ​អាមេរិក​ជាដើម។ ( ​នាវា​​ពេទ្យ​សញ្ញា" នាវា​សន្តិភាព"​នៃ​កងទ័ព​ជើង​ទឹក​ចិន​ក៏​បាន​ចូលរួម​សមយុទ្ធ​លើក​នេះ​ផង​ដែរ )។  ​តាំង​ពី​យន្តការ​កិច្ចប្រជុំ​បើក​ទូលាយ​ថ្នាក់​រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ​សម្ព័ន្ធ​អាស៊ាន​បាន​បង្កើត​ឡើង​កាល​ពី​ឆ្នាំ​ ២០១០​ មក  ​បណ្តាល​ប្រទេស​ជា​សមាជិក​បាន​និង​កំពុង​ស្វែង​រក​រូបមន្ត​​ដំណើរការ​កិច្ចសហប្រតិប្តិការ​លើ​វិស័យ​ដូច​ជា​សន្តិសុខ​​មិន​មែន​ប្រពៃណី​ជា​ដើម ៕

ទាក់ទង​ជាមួយ​យើង​ខ្ញុំ