ថ្ងៃទី ១៧ ខែកក្កដា រដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការបរិស្ថានមកពីប្រទេសម៉ាឡេស៊ី ប្រទេសសិង្ហបុរី ប្រទេសឥណ្ឌូនេស៊ី ប្រទេសប៊្រុយណេនិងប្រទេសថៃបានបើកធ្វើកិច្ចប្រជុំនៅក្រុងកូឡាលំពួររដ្ឋធានីប្រទេសម៉ាឡេស៊ី ដើម្បីពិភាក្សាពីបញ្ហាដែលថា តើត្រូវធ្វើយ៉ាងម៉េចដើម្បីតទល់នឹងបញ្ហាផ្សែងអ័ព្ទឆ្លងប្រទេសដ៏ធ្ងន់ធ្ងរដែលបណ្តាលមកពីការដុតគំនរសំរាមនៅតំបន់ Sumatera ប្រទេសឥណ្ឌូនេស៊ី។ ភាគីឥណ្ឌូនេស៊ីយល់ព្រមដាក់សំណើឲ្យសភាអនុម័តជាផ្លូវការនូវសន្ធិសញ្ញាស្តីពីការបំពុលបរិស្ថានដោយផ្សែងអ័ព្ទឆ្លងប្រទេសនៃសម្ព័ន្ធអាស៊ាននៅមុនឆមាសទីមួយឆ្នាំក្រោយ។ ក្នុងដំណាក់កាលឥឡូវនេះ ប្រទេសឥណ្ឌូនេស៊ីគឺជាប្រទេសតែមួយគត់ក្នុងបណ្តាលប្រទេសសម្ព័ន្ធអាស៊ាន ដែលមិនទាន់អនុម័តសន្ធិសញ្ញានេះជាផ្លូវការ ដូច្នេះប្រទេសជិតខាងមិនអាចចូលដែនឥណ្ឌូនេស៊ីដើម្បីជួយពន្លត់ភ្លើងព្រៃនោះឡើយ ៕