៤ - វៀតណាមនិងអាមេរិកប្រកាសបង្កើតទំនាក់ទំនងដៃគូគ្រប់ជ្រុងជ្រោយ
2013-12-16 15:36:44 cri Web Editor:Wang Xing
ថ្ងៃទី ២៥ ខែកក្កដា លោក Barack Obama ប្រធានាធិបតីអាមេរិកនិងលោក Truong TanSang ប្រធានរដ្ឋវៀតណាមបានប្រកាសបង្កើតទំនាក់ទំនងដៃគូគ្រប់ជ្រុងជ្រោយរវាងវៀតណាម-អាមេរិកនៅទីក្រុងវ៉ាស៊ីនតោន។ ទំនាក់ទំនងដៃគូគ្រប់ជ្រុងជ្រោយនេះនឹងកំណត់ជាក់លាក់នូវយន្តការសហប្រតិប្តិការលើវិស័យដូចជានយោបាយនិងការទូត ពាណិជ្ជកម្មនិងសេដ្ឋកិច្ច វិទ្យាសាស្ត្រនិងបច្ចេកទេស ការអប់រំនិងបណ្តុះបណ្តាល បរិស្ថាននិងសុខាភិបាល បញ្ហាសេសសល់ពីសង្គ្រាម កិច្ចការពារនិងសន្តិសុខ សិទ្ធិមនុស្ស វប្បធម៌ កីឡានិងទេសចរណ៍ជាដើម។ លោក Truong TanSang បានថ្លែងថា យោងតាមសមិទ្ធផលដែលទទួលបានបន្ទាប់ពីទំនាក់ទំនងរវាងវៀតណាម-អាមេរិកមានប្រក្រតីភាព ឥឡូវបានដល់ពេលបង្កើតទំនាក់ទំនងដៃគូគ្រប់ជ្រុងជ្រោយទៀត គឺដើម្បីបង្កើនទំនាក់ទំនងរបស់ប្រទេសទាំងពីរក្នុងវិស័យខុសៗគ្នា។ ទំនាក់ទំនងរវាងវៀតណាម-អាមេរិកបានវិលទៅរកប្រក្រតីភាពវិញនៅឆ្នាំ ១៩៩៥ បន្ទាប់ពីសង្គ្រាមវៀតណាមបានបញ្ចប់រយៈពេល ២០ ឆ្នាំ ៕