៥ - ប្រទេសមីយ៉ាន់ម៉ាបានបោះជំហានទីមួយក្នុងការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ
2013-12-16 15:34:48 cri Web Editor:Wang Xing
ថ្ងៃទី២៥ ខែកក្កដា សភាសហព័ន្ធប្រទេសមីយ៉ាន់ម៉ាបានអនុម័តលើសេចក្តីសម្រេចចិត្តស្តីពីការបង្កើតគណៈកម្មាធិការចម្រុះផ្នែកវាយតម្លៃចំពោះរដ្ឋធម្មនុញ្ញដែលមានការចូលរួមពីសមាជិករដ្ឋសភា១០៩រូប ដើម្បីធ្វើវិសោធនកម្មចាំបាច់ចំពោះរដ្ឋធម្មនុញ្ញដែលតាក់តែងឡើងដោយរដ្ឋាភិបាលយោធាព្រមនិងទទួលបានការអនុម័តពីការបោះសកលនៅឆ្នាំ២០០៨ ។ មុននេះ គណបក្សមានដូចជាបក្សសម្ព័ន្ធប្រជាធិបតេយ្យទូទាំងប្រទេសមីយ៉ាន់ម៉ាព្រមនិងអង្គការជនជាតិភាគតិចជាដើមបានលើកសំណើអំពីការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញដែលកំពុងអនុវត្តក្នុងពេលបច្ចុប្បន្ន ។ នាថ្ងៃទី៦ ខែមិថុនាលោកស្រីAung San Suu Kyi ប្រធានបក្សសម្ព័ន្ធប្រជាធិបតេយ្យមីយ៉ាន់ម៉ាបានថ្លែងថាលោកស្រីនឹងចូលរួមការបោះឆ្នោតជ្រើសរើសប្រធានាធិតបីអាណត្តិក្រោយ បើសិនមិនធ្វើវិសោធនកម្មចំពោះមាត្រាមួយចំនួនក្នុងរដ្ឋធម្មនុញ្ញទេ នោះលោកស្រីមិនអាចចូលរួមការបោះឆ្នោតបានឡើយ ។