៦ - លទ្ធផល​នៃការ​បោះឆ្នោត​ជ្រើស​រើស​តំណាង​រាស្ត្រអាណត្តិ​ថ្មី​​នៅ​កម្ពុជា​បង្ករ​ឲ្យមាន​ជម្លោះ​ផ្នែក​នយោបាយ​
2013-12-16 15:32:24  cri  Web Editor:Wang Xing
      ​  ថ្ងៃទី​២៨ ខែកក្កដា​ ប្រទេស​កម្ពុជា​បាន​ធ្វើ​ការ​បោះឆ្នោត​ជ្រើសរើស​តំណាងរាស្ត្រ​អាណត្តិ​ថ្មី​​ គណបក្ស​ប្រជាជនកម្ពុជា​​ដែល​មាន​សម្តេច​ហុនសែន​ ជាបេក្ខភាព​នាយករដ្ឋមន្ត្រី​​​ទទួលបាន​អសនៈចំនួន​៦៨​ក្នុង​ចំណោម​អាសនៈចំនួន​១២៣នៅ​រដ្ឋសភា​ រីឯ​គណបក្ស​សង្គ្រោះ​ជាតិ​​ដែល​​ជា​គណបក្ស​ប្រឆាំង​ដែល​ដឹកនាំ​ដោយ​លោក​សម​ រង្ស៊ី​ទទួល​បាន​អាសនៈ​ចំនួន​៥៥ ។ តែ​គណបក្ស​សង្គ្រោះ​ជាតិ​បាន​អះអាង​​ថា​ការ​បោះឆ្នោត​បាន​​ល្មើស​នឹង​ការ​កំណត់យ៉ាង​ធ្ងន់ធ្ងរ​​ ហើយ​​បដិសេធ​មិនទទួល​ស្គាល់​លទ្ធផល​នៃ​ការ​បោះឆ្នោត​សកល​ឡើយ​ ព្រម​និង​ដង្ហែក្បួន​ធ្វើ​​បាតុកម្ម​ទៀតផង​​ ។ ថ្ងៃទី​២៣ ខែកញ្ញា​ រដ្ឋសភា​អាណត្តិថ្មី​របស់​កម្ពុជា​បាន​បង្កើត​ឡើងជាផ្លូវការ​​ តំណាង​រាស្ត្រ​ទាំងអស់​របស់​​បក្ស​សង្គ្រោះ​ជាតិ​បានអវត្តមាន​នៅ​ក្នុង​សម័យ​ប្រជុំ​​​ ហើយ​បដិសេធ​មិន​ទទួល​ស្គាល់​រដ្ឋាភិបាល​ថ្មី​ ។ ​រដ្ឋាភិបាល​ថ្មី​របស់​ប្រទេសកម្ពុជា​កំពុង​ជួប​ប្រទះ​បញ្ហា​ពិបាក​ដោះស្រាយ​អំពី​ការ​ផ្សះផ្សា​ផ្នែក​ខាង​នយោបាយ​ ។
ទាក់ទង​ជាមួយ​យើង​ខ្ញុំ