ពីថ្ងៃទី១៤ដល់ថ្ងៃទី១៥ ខែកញ្ញា សន្និសីទឧត្តមមន្ត្រីលើកទី៦ស្តីពីការអនុវត្តតាមសេច្តី ប្រកាសប្រតិបត្តិសមុទ្រចិនខាងត្បូងរវាងចិននិងអាស៊ាននិងសន្និសីទក្រុមការងារចម្រុះលើកទី៩បានបើកធ្វើនៅក្រុងSuZhou ប្រទេសចិន ។ ភាគីនានាដែលបានអញ្ជើញចូលរួមសន្និសីទបានយល់ព្រមអនុវត្តតាមគំនិតអំពីការប្រតិបត្តិការជាសន្សឹមៗ ហើយធ្វើការពិគ្រោះពិភាក្សាដោយមានការឯកភាពគ្នា ដើម្បីជំរុញដំណើរក្រមប្រតិបត្តិការសមុទ្រចិនខាងត្បូងជាបន្តបន្ទាប់ ។ សន្និសីទបានសម្រេចផ្តល់សិទ្ធិឲ្យក្រុមការងារចម្រុះសម្រាប់ធ្វើការពិគ្រោះពិភាក្សាលម្អិតអំពីក្រមប្រតិបត្តិនេះ ព្រមនិងយល់ព្រមលើការចាត់ប្រតិបត្តិការដើម្បីបង្កើតក្រុមជំនាញការអ្នកល្បីឈ្មោះ ។ ការពិគ្រោះពិភាក្សានេះបានទទួលការវិវឌ្ឍន៍ជាវិជ្ជមាន ។ ដូចជានៅខែតុលា ឆ្នាំ២០១៣ ក្នុងអំឡុងពេលលោកLi Keqiang នាយករដ្ឋមន្ត្រីចិនទៅបំពេញទស្សនកិច្ចនៅប្រទេសប្រ៊ុយណេនិងវៀតណាម ប្រទេសចិននិងប្រទេសប្រ៊ុយណេបានសម្រេចថានឹងបង្កើនកិច្ចសហប្រតិបត្តិការលើសមុទ្រ ជំរុញការរួមគ្នាអភិវឌ្ឍន៍។ ប្រទេសចិននិងវៀតណាមបានឈានដល់ការឯកភាពគ្នាអំពីការរៀបចំបង្កើតយន្តការក្រុមការងារពិគ្រោះពិភាក្សាអំពីការរួមគ្នាអភិវឌ្ឍន៍កិច្ចការលើសមុទ្រ។