១១​ - ឧបទ្ទវហេតុ​ធ្លាក់​យន្តហោះ​នៃ​ក្រុមហ៊ុន​អាកាសចរណ៍​ឡាវ​
2013-12-16 14:07:02  cri  Web Editor:Wang Xing
        ថ្ងៃ​ទី​១៦​ខែ​តុលា​ ក្នុង​ដំណើរ​ហោះហើរ​ពី​ទីក្រុង​វៀងចន្ទន៍​រដ្ឋធានី​ប្រទេស​ឡាវ​ទៅ​កាន់​ក្រុង​Pakse​ជា​ទីក្រុង​ភាគ​ខាង​ត្បូង​ឡាវ​ យន្ត​ហោះ​ប្រភេទ​ATR-72​មួយ​គ្រឿង​នៃ​ក្រុមហ៊ុន​អាកាសចរណ៍​ឡាវ​បាន​ធ្លាក់​ចូល​ទៅ​ក្នុង​ទន្លេ​មេគង្គ​ដោយសារ​ជួបប្រទះ​នឹង​អាកាសធាតុ​អាក្រក់​ មនុស្ស​ចំនួន​៤៩​នាក់​លើ​យន្តហោះ​សុទ្ធតែ​រងគ្រោះ​ទាំងអស់​។ ប្រអប់ខ្មៅ​២​លើ​យន្ត​ហោះ​ត្រូវ​បាន​រកឃើញ​នា​ថ្ងៃ​ទី៣០​ខែតុលា​និង​ថ្ងៃទី១​ខែវិច្ឆិកា​។ ក្រុមហ៊ុន​ផលិត​យន្តហោះ​បារាំង​និង​ស្ថាប័ន​ស៊ើបអង្កេត​ឧបទ្ទវហេតុ​អាកាសចរណ៍​បារាំង​បាន​យក​ប្រអប់​ខ្មៅ​ទៅ​បារាំង​ដើម្បី​ធ្វើ​ការ​វិភាគ​ខាង​បច្ចេកទេស​។
ទាក់ទង​ជាមួយ​យើង​ខ្ញុំ