ថ្ងៃទី ៧ ខែធ្នូ សន្និសីទថ្នាក់រដ្ឋមន្រ្តីលើកទី៩នៃអង្គការពាណិជ្ជកម្មពិភពលោកបានបិទសម័យប្រជុំនៅកោះបាលី ប្រទេសឥណ្ឌូនេស៊ី ។ សន្និសីទបានេចញផ្សាយសេចក្តីប្រកាសរដ្ឋមន្រ្តីបាលី និងបានឈានដល់ការឯកភាពគ្នាលើកិច្ចព្រមព្រៀងពាក់ព័ន្ធមួយចំនួននៃកោះបាលី ការចរចាវគ្គដូហាដែលគាំងដំណើររយៈពេល១២ឆ្នាំហើយនោះបានត្រូវវាយបំបែកជាប្រវត្តិសាស្រ្ត ហើយនេះក៏ជាកិច្ចព្រមព្រៀងទី ១ អំពីពាណិជ្ជកម្មដែលមានលក្ខណៈទូទាំងពិភពលោកចាប់ពីអង្គការពាណិជ្ជកម្មពិភពលោកត្រូវបង្កើតឡើងនាថ្ងៃទី១ខែមករាឆ្នាំ១៩៩៥រៀងមក។លោកGita WiriJawan ប្រធាននៃសន្និសីទលើកនេះនិងជារដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មឥណ្ឌូនេស៊ីបានថ្លែងថា កិច្ចព្រមព្រៀងពាក់ព័ន្ធមួយចំនួននៃកោះបាលីជាសមិទ្ធផលដែលមានអត្ថន័យជាប្រវត្តិសាស្រ្ត។ លោកRoberto Azevedoអគ្គនាយកនៃអង្គការពាណិជ្ជកម្មពិភពលោកបានមានប្រសាសន៍ថា អង្គការពាណិជ្ជកម្មពិភពលោកបានទទួលសមិទ្ធផលជាក់ស្តែងជាលើកទីមួយក្នុងប្រវត្តិសាស្រ្ត។ សមិទ្ធផលនៃសន្និសីទបាលីបានតាំងមូលដ្ឋានសម្រាប់ការចរចាវគ្គដូហានៅទីចុងបំផុត។ លោកនៅបានកោតសរសើរកម្រិតខ្ពស់ចំពោះប្រទេសឥណ្ឌូនេស៊ីដែលបានខិតខំប្រឹងប្រែងរៀបចំសន្និសីទលើកនេះ ។ ថ្ងៃទី៣ ខែធ្នូ លោកSusilo Bambang Yudhoyonoប្រធានាធិបតីឥណ្ឌូនេស៊ីបានចូលរួមពិធីសម្ពោធបើក ។ លោកបានអំពាវនាវឲ្យបណ្តាភាគីលុបបំបាត់ទស្សនៈអំពីការបដិបក្ខគ្នារវាងភាគខាងត្បូងនិងខាងជើង ហើយនាំគ្នាពួនជ្រុំនូវមតិឯកភាពរួម។