ភ្លេងនិងចម្រៀង |
More>> |
រតនៈ
ជំរាបសួរ ខ្ញុំបាទ រតនៈ សព្វថ្ងៃកំពុងធ្វើការនៅវិទ្យុមិត្តភាពកម្ពុជា-ចិន ភ្នំពេញអ៉េបអឹម៩៦,៥មេហ្គាហឺត និងខេត្តសៀមរាបអ៉េបអឹម១០៥មេហ្គាហឺតនៃវិទ្យុអន្តររជាតិចិន នាក្រុងប៉េកាំង ប្រទេសចិន ។
ខ្ញុំបាទបានចូលបំរើការងារនៅវិទ្យុនេះចាប់ពីថ្ងៃទី ៤ ខែកញ្ញា ឆ្នាំ២០០៩ មកម៉្លេះ ដោយធ្លាប់មានតួនាទីជាពិធីករនៃនាទី រីករាយចុងសប្តាហ៍និងនាទីកាដូតន្ត្រី។ ហើយបច្ចុប្បន្ននេះជាពិធីករនៃនាទីធ្វើដំណើរជាមួយអ្នកនាទីភ្លេងនិងចម្រៀង និងនាទីរៀនភាសាចិន ព្រមនិងនាទីព័ត៌មានប្រចាំថ្ងៃផងដែរ ។
ជាធម្មតាខ្ញុំបាទចូលចិត្តចម្រៀងណាស់ហើយខ្ញុំបាទគិតថាប្រិយមិត្តភាគច្រើនប្រហែលជាបានចាប់អារម្មណ៍ឃើញហើយមើលទៅដែលជាធម្មតានៅក្នុងនាទីចម្រៀងរបស់ខ្ញុំបាទតែងតែចាក់នូវបទចម្រៀងដែលរាងកំសត់និងពិព័ណនាអំពីមនោសញ្ចេតនា ។ ប្រិយមិត្តដឹងថាហេតុអ្វីទេ ? អឹមព្រោះខ្ញុំបាទយល់ថាបទចម្រៀងកំសត់ដែលសារស័ព្ទពីមនោសញ្ចេតនារម៉េងធ្វើឲ្យអារម្មណ៍របស់យើងអាចបណ្តែតទៅតាមសូរស័ព្ទនៃបទចម្រៀងដ៏អន្លង់អន្លោចនេះ។
ក្រោយសំរាកពីការងារខ្ញុំបាទចូលចិត្តធ្វើដំណើរទៅកំសាន្តនៅតាមរម្មណីយដ្ឋានមួយចំនួននៅក្នុងក្រុងប៉េកាំងនេះ ។ ពីព្រោះថាទីក្រុងប៉េកាំងគឺជាតំបន់ទេសចរណ៍មួយដែលសំបូរទៅដោយសំណង់បូរាណដ៏ប្រណិត ។ ប្រិយមិត្តជាច្រើនច្បាស់ជាធ្លាប់មកទស្សនាឬក៏ធ្លាប់បានស្តាប់គេនិយាយតៗគ្នាមកហើយថាប្រទេសចិនមានមហាកំពែងម៉ឺនលីនិងវាំងចាស់ដែលជារាជដំណាក់របស់ព្រះមហាក្សត្រចិនជំនាន់មុនៗ។ម៉្យាងទៀតការធ្វើទេចរណ៍អាចបណ្តាលឲ្យអារម្មណ៍តានតឹងក្នុងពេលបំរើការងាររសាត់ទៅអស់។មិនតែប៉ុណ្ណោះក៏មានផលប្រយោជន៍ដល់សុខភាពផងដែរ។
ការឧទ្ទេសនាមអំពីនាទីនីមួយៗ
នាទីព័តមាន ផ្តល់ជូនប្រិយមិត្តនូវព្រឹត្តិការណ៍ថ្មីៗទាន់ហេតុការណ៍ក្នុងប្រទេសកម្ពុជា ចិន និងពិភពលោក ។
នាទីភ្លេងនិងចម្រៀង ផ្តល់ជូនប្រិយមិត្តនូវបទចម្រៀងថ្មីៗដែលគួរឲ្យចាប់អារម្មណ៍និងបទចម្រៀងចាស់ៗដែលពិរោះរន្តំ ។
នាទីធ្វើដំណើរជាមួយអ្នក សរុបព្រឹត្តិការណ៍សំខាន់ៗក្នុងប្រទេសកម្ពុជា ចិន និងពិភពលោកប្រចាំចុងសប្តាហ៍ថ្ងៃសុក្រ និងឧទ្ទេសនាមអំពីទេសភាពស្អាតៗ នៃតំបន់ទេសចរណ៍ក្នុងប្រទេសចិន និងពិភពលោកផងដែរ ។
នាទីរៀនភាសាចិន បង្រៀនអំពីការសន្ទនាងាយៗសំរាប់ប្រើប្រាស់ប្រចាំថ្ងៃ និងពាក្យប្រើប្រាស់នៅតាមកន្លែងធ្វើការនានា ព្រមទាំងពាក្យដែលពាក់ព័ន្ធនិងពាណិជ្ជកម្ម ឧស្សាហកម្ម កសិកម្ម និងទេសចរណ៍ជាដើម ។