ចិន​និង​អាមេរិក​មិន​ធ្វើ​សង្រ្គាម​ពាណិជ្ជកម្ម​ ប្រជាជន​នៃ​ប្រទេស​ទាំង​ពីរ​នឹង​មាន​អារម្មណ៍​ទទួល​បាន​ច្រើន​ជាង​​គេ​
2018-05-20 15:34:08  cri  Web Editor:Guo

      ឆ្លង​តាម​រយៈ​ការ​ចរចា​យ៉ាង​លំបាក​​លំបិន​អស់​រយៈ​ពេល​ពីរ​ថ្ងៃ នៅ​ព្រឹក​ថ្ងៃទី ១៩ ខែ​ឧសភា តាម​ម៉ោង​ប្រទេស​អាមេរិក កិច្ច​ពិគ្រោះ​ពិភាក្សា​រវាង​ចិន​និង​អាមេរិក​នៅ​ក្រុង​វ៉ាស៊ីនតោន​អំពី​សេដ្ឋកិច្ច​និង​ពាណិជ្ជកម្ម​បាន​បញ្ចប់​ដោយ​គាប់​ប្រសើរ​ ភាគី​ទាំង​ពីរ​ប្រកាស​លទ្ធផល​នៃ​កិច្ច​ពិគ្រោះ​ពិភាក្សា​លើក​នេះ​ដោយ​បាន​ចេញ​សេចកី្ត​ថ្លែង​ការណ៍​រួម​រវាង​ចិន​និង​អាមេរិក​ស្តីពី​កិច្ច​ពិគ្រោះ​ពិភាក្សា​ផ្នែក​សេដ្ឋកិច្ច​និង​ពាណិជ្ជកម្ម​ ព្រម​ទាំង​បាន​បញ្ចប់​កិច្ច​ពិភាក្សា​លើក​នេះ​ដែល​ប្រកប​ដោយ​វិជ្ជមាន​ លក្ខណៈ​ស្ថាបនា និង​មាន​ផល​ផ្លែ​ផ្ការ ។ លទ្ធផល​នេះ​ទទួល​បាន​មិន​ងាយ​ទេ ពិត​មែន​តែ​មិន​បាន​បំពេញ​តាម​សំណូមពរ​ទាំង​អស់​របស់​ភាគី​ទាំង​ពីរ ក៏​ប៉ុន្តែ​យ៉ាង​ហោច​ណាស់​គឺ​ជា​កិច្ច​ពិភាក្សា​ប្រកប​ដោយ​វិជ្ជមាន សមភាព​ សមហេតុ​សមផល​ ចែក​ជា​ដំណាក់កាល​និង​មាន​លក្ខណៈ​ស្ថាបនា ព្រម​ទាំង​មាន​សារៈសំខាន់​ណាស់​ក្នុង​ការ​ណែនាំ​ឲ្យ​ទំនាក់​ទំនង​រវាង​​ចិន​និង​អាមេរិក​អភិវឌ្ឍ​ដោយ​រឹង​មាំ​ ក៏​ដូច​ជា​ជំរុញ​ឲ្យ​សេដ្ឋកិច្ច​និង​ពាណិជ្ជកម្ម​ពិភពលោក​មាន​សិ្ថរភាព​និង​មាន​ភាព​រុង​រឿង​ផង​ដែរ ៕

ទាក់ទង​ជាមួយ​យើង​ខ្ញុំ