លោក​ស៊ីជីនភីង​លើក​ឡើង​ថា នឹង​យក​ឈ្នះ​លើ​ការ​បង្ការ​និង​គ្រប់​គ្រង​ការ​បំពុល​បិស្ថាន​ជា​ដាច់​ខាត
2018-05-20 15:33:26  cri  Web Editor:Guo

      មហាសនិ្នបាត​ការពារ​អេកូ​បរិស្ថាន​ទូទាំង​ប្រទេស​ចិន​បាន​ប្រារព្ធ​ធ្វើ​នៅ​ក្រុង​ប៉េកាំង​ពី​ថ្ងៃទី ១៨ ដល់​ថ្ងៃទី ១៩​ ខែ​ឧសភា ។ លោក ស៊ីជីនភីង អគ្គលេខាធិការ​នៃ​គណៈកម្មាធិការ​មជ្ឈិម​បក្ស​កុម្មុយនិស្ត​ចិន​ ប្រធាន​រដ្ឋ​ចិន និង​ជា​ប្រធាន​គណៈកម្មាធិការ​យោធា​មជ្ឈិម​បក្សកុម្មុយនិស្ត​ចិន​បាន​អញ្ជើញ​ចូល​រួម​មហាសនិ្នបាត ព្រម​ទាំង​បាន​ថ្លែង​សុន្ទរកថា​គន្លឹះ​ ។ លោក​បាន​គូស​បញ្ជាក់​ថា គួរ​តែ​ផ្តួច​ផ្តើម​រៀបចំ​និង​ចាត់ចែង​​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​សង្គម​និង​កិច្ច​កសាង​អេកូ-អរិយធម៌​ឲ្យ​បាន​ល្អ បង្កើន​កម្លាំង​ជំរុញ​យ៉ាង​ពេញ​ទំហឹង​នូវ​កិច្ច​កសាង​អេកូ-អរិយធម៌ និង​ដោះ​ស្រាយ​បញ្ហា​អេកូ-បរិស្ថាន ដើម្បី​យក​ឈ្នះ​លើ​ការ​បង្ការ​និង​គ្រប់​គ្រង​ការ​បំពុល​បរិស្ថាន​ជា​ដាច់​ខាត ក៏​ដូច​ជា​ជំរុញ​កិច្ច​កសាង​អេកូ-អរិយធម៌​របស់​ប្រទេស​ចិន​ឡើង​​ដល់​កម្រិត​ថ្មី ។

      លោក ស៊ីជីនភីង​បាន​លើក​ឡើង​ទៀត​ថា កិច្ច​កសាងអេកូ-អរិយធម៌​គឺ​ជា​គោលនយោបាយ​​មូលដ្ឋាន​ដែល​ពាក់​ព័ន្ធ​ដល់​ការ​អភិវឌ្ឍ​ជា​និរន្តរភាព​របស់​ប្រជាជាតិ​ចិន​ផង​ដែរ ៕

ទាក់ទង​ជាមួយ​យើង​ខ្ញុំ