មហាសនិ្នបាតការពារបរិស្ថានទូទាំងប្រទេសចិនបានប្រារព្ធធ្វើនៅក្រុងប៉េកាំងពីថ្ងៃទី ១៨ ដល់ថ្ងៃទី ១៩ ខែឧសភា ។ លោក ស៊ីជីនភីង អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិន ប្រធានរដ្ឋចិន និងជាប្រធានគណៈកម្មាធិការយោធាមជ្ឈិមបក្សកុម្មុយនិស្តចិនបានលើកឡើងថា គួរតែឆ្លៀតប្រើឲ្យបានពេញលេញនូវមូលដ្ឋានសម្ភារៈយ៉ាងរឹងមាំដែលបានប្រមូលសន្សំក្នុងការធ្វើកំណែទម្រង់និងបើកទូលាយអស់រយៈពេល ៤០ ឆ្នាំមក ដើម្បីជំរុញឲ្យកិច្ចកសាងអេកូ-អរិយធម៌របស់ប្រទេសចិនឈានដល់កម្រិតថ្មី !
ទី១៖លោក ស៊ីជីនភីងលើកឡើងថា កិច្ចកសាងអេកូ-អរិយធម៌ពាក់ព័ន្ធដល់ការអភិវឌ្ឍជានិរន្តរភាពរបស់ប្រជាជាតិចិន
បរិស្ថានមានភាពរុងរឿងអរិយធម៌ក៏មានភាពរុងរឿង បរិស្ថានមានភាពអន់ថយអរិយធម៌ក៏មានភាពអន់ថយដែរ ។ កិច្ចកសាងអេកូ-អរិយធម៌របស់ប្រទេសចិនកំពុងស្ថិតក្នុងដំណាក់កាលគន្លឹះដែលរីកចម្រើនទៅមុខដោយរងការសម្ពាធធ្ងន់ ហើយក៏បានឈានដល់ដំណាក់កាលដែលមានលក្ខណៈសម្បតិ្តនិងមានសមត្ថភាពដោះស្រាយបញ្ហាលេចធ្លោក្នុងវិស័យបរិស្ថានផងដែរ ។
ទីពីរ គោលការណ៍ចំនួន៦សម្រាប់ជំរុញកិច្ចកសាងអេកូ-អរិយធម៌ក្នុងយុគ្គសម័យថ្មី
ប្រកាន់ខ្ជាប់មនុស្សនិងធម្មជាតិមានភាពចុះសម្រុងគ្នា
ភ្នំបៃតងទឹកស្អាត គឺជាភ្នំមាសភ្នំប្រាក់
អេកូបរិស្ថានដ៏ល្អប្រសើរគឺជាសុខសុភមង្គលជាទូទៅសម្រាប់ជីវិភាពរស់នៅរបស់ប្រជាជន
ភ្នំ ទឹក ព្រៃឈើ ដីស្រែ បឹងនិងស្មៅគឺជាសហគមន៍រួមវាសនា
គាំពារអេកូបរិស្ថានតាមប្រព័ន្ធច្បាប់តឹងរ៉ឹងបំផុង
រួមគ្នាស្វែងរកកិច្ចកសាងអេកូ-អរិយធម៌នៅទូទាំងពិភពលោក
ទី៣
សំណូមពរទីមួយ៖ពន្លឿនបង្កើតប្រព័ន្ធអេកូ-អរិយធម៌
ពន្លឿនការបង្កើតប្រព័ន្ធអេកូ-វប្បធម៌ប្រកបដោយភាពពេញលេញដែលចាត់ទុកទស្សនៈតម្លៃបរិស្ថានជាបទដ្ឋាន
ប្រព័ន្ធអេកូ-សេដ្ឋកិច្ចដែលចាត់ទុកឧស្សាហកម្មមានភាពអេកូនិងអេកូមានភាពឧស្សាហកម្មជាខ្លឹមសារសំខាន់
ប្រព័ន្ធរបបអេកូ-អរិយធម៌ដែលធានាដោយប្រព័ន្ធគ្រប់គ្រងនិងសមត្ថភាពគ្រប់គ្រងដ៏ទំនើប
ប្រព័ន្ធទទួលខុសត្រូវដែលចាត់ទុកការកែលម្អគុណភាពអេកូបរិស្ថានជាស្នូល
ប្រព័ន្ធអេកូ-សន្តិសុខដែលចាត់ទុកការដែលប្រព័ន្ធអេកូបរិស្ថានមានដំណើរការដោយរលូននិងអាចបង្ការហានិភ័យខាងបរិស្ថានដោយមានប្រសិទ្ធភាពជាចំណុចសំខាន់
ទីបួន សំណូមពរទីពីរ៖ជំរុញការអភិវឌ្ឍបៃតងដោយគ្រប់ជ្រុងជ្រោយ
កែសំរួលរចនាសម័្ពន្ធសេដ្ឋកិច្ចនិងរចនាសម័្ពន្ធថាមពល
កែលម្អរចនាសម័្ពន្ធនៃការអភិវឌ្ឍទឹកដីជាតិ
កែសំរួលរចនាសម័្ពន្ធឧស្សាហកម្មតាមតំបន់បណ្តោយខ្សែទន្លេ
បណ្តុះបណ្តាលនិងឲ្យមានភាពកាន់តែខ្លាំងក្លានូវឧស្សាហកម្មការពារបរិស្ថាន ឧស្សាហកម្មបង្កបង្កើតផលបៃតង និងឧស្សាហកម្មថាមពលស្អាត
ជំរុញការសន្សំសំចៃប្រភពធនធាន និងការប្រើប្រាស់ជាថ្មីឡើងវិញដោយគ្រប់ជ្រុងជ្រោយ
ផ្តើមគំនិតរបៀបរស់នៅសន្សំសំចៃ បៃតងនិងកាបូនទាប
ទី៥៖ សំណូមពរទីបី៖ចាត់ទុកការដោះស្រាយបញ្ហាលេចធ្លោលើវិស័យអេកូបរិស្ថានជាវិស័យអាទិភាពក្នុងជីវិភាពរស់នៅរបស់ប្រជាជន
យកឈ្នះលើការងារថែរក្សាផ្ទៃមេឃពណ៌ខៀវជាដាច់ខាត លុបបំបាត់ចោលជាមូលដ្ឋាននូវធាតុអាកាសបំពុលធ្ងន់ធ្ងង
ធានាសុវត្ថិភាពទឹកផឹក លុបបំបាត់ចោលជាមូលដ្ឋាននូវទឹកស្អុយក្នុងទីក្រុង
បង្កើនការគ្រប់គ្រងនិងកែលម្អឡើងវិញចំពោះដីធ្លីដែលត្រូវបំពុល ធ្វើឲ្យប្រជាជនមានការទុកចិត្តក្នុងការហូបចុកនិងស្នាក់នៅ
បន្តធ្វើប្រតិបតិ្តការគ្រប់គ្រងបរិស្ថានរស់នៅក្នុងជនបទតទៅទៀត ដើម្បីបង្កើតជនបទមានភាពស្រស់ស្អាត
ទី៦៖ សំណូមពរទី៤៖បង្ការដោយមានប្រសិទ្ធភាពនូវហានិភ័យអេកូបរិស្ថាន
ដាក់ហានិភ័យអេកូបរិស្ថានក្នុងការគ្រប់គ្រងជាប្រចាំ
បង្កើតប្រព័ន្ធបង្ការហានិភ័យអេកូបរិស្ថានក្នុងដំណើរការណ៍ទាំងមូលនិងមានថ្នាក់ជាន់ជាច្រើន
ពន្លឿនការជំរុញការកែទម្រង់របបអេកូបរិស្ថាន
ទី៧៖ សំណូមពរទី៥៖ លើកកម្ពស់កម្រិតគ្រប់គ្រងបរិស្ថាន
ធ្វើឲ្យយន្តការតម្លៃប្រភពធនធានបរិស្ថានមានភាពកាន់តែពេញលេញ
គាំទ្រគម្រោងសហប្រតិបតិ្តការរវាងរដ្ឋាភិបាលនិងមូលធនសង្គម
បង្កើនការស្រាវជ្រាវបច្ចេកវិទ្យានៃគម្រោងធំនិងសំខាន់
ធ្វើការស្រាវជ្រាវផ្នែកគោលនយោបាយចំពោះបញ្ហាអេកូបរិស្ថានធំនិងសំខាន់ដែលពាក់ព័ន្ធនឹងការអភិវឌ្ឍន៍សេដ្ឋកិច្ចនិងសង្គម
អនុវត្តយ៉ាងសកម្មនូវយុទ្ធសាស្ត្រជាតិសម្រាប់ទប់ទល់នឹងការបម្រែបម្រួលអាកាសធាតុ
ជំរុញនិងណែនាំការបង្កើតប្រព័ន្ធគ្រប់គ្រប់អាកាសធាតុពិភពលោកទាំងមូលប្រកបដោយសមភាព សមហេតុសមផល កិច្ចសហប្រតិបតិ្តការនិងឈ្នះ-ឈ្នះ
ទី៨ សួរដេញដោលអស់មួយជីវិតចំពោះកម្មាភិបាលដែលបានបង្ខូចដល់អេកូបរិស្ថាន
យកឈ្នះលើសង្គ្រាមបង្ការនឹងការបំពុលបរិស្ថាន ចាំបាច់ត្រូវបង្កើនការដឹកនាំរបស់បក្ស បង្កើតប្រព័ន្ធវាយតម្លៃដោយវិទ្យាសាស្ត្រនិងសមហេតុសមផល បង្កើតកងកម្លាំងការពារអេកូបរិស្ថានមួយក្រុមដែលមានកម្លាំងខ្លាំងក្លា ហើយចំពោះអ្នកដឹកនាំនិងកម្មាភិបាលដែលបានបង្ខូចដល់អេកូបរិស្ថាន នឹងសួរដេញដោលការទទួលខុសត្រូវអស់មួយជីវិត ៕