លោក​ស៊ីជីនភីង​អគ្គលេខាធិការ​នៃ​គណៈកម្មាធិការ​មជ្ឈិម​បក្ស​កុម្មុយនិស្ត​ចិន​និង​ជា​ប្រធាន​រដ្ឋ​ចិនបាន​ផ្ញើសារ​សួរ​សុខ​ទុក្ខ​អំពី​រឿង​ធ្លាក់​យន្តហោះ​ដឹក​អ្នក​ដំណើរ​ជូន​ចំពោះ​ថ្នាក់​ដឹក​នាំ​គុយបា​និង​ម៉ិចស៊ីក

2018-05-20 15:31:58  cri  Web Editor:Zheng

  ថ្ងៃ​ទី​១៩​ខែ​ឧសភា លោក​ស៊ីជីនភីង​អគ្គលេខាធិការ​នៃ​គណៈកម្មាធិការ​មជ្ឈិម​បក្ស​កុម្មុយនិស្ត​ចិន​និង​ជា​ប្រធាន​រដ្ឋ​ចិនបាន​ផ្ញើសារ​សួរ​សុខ​ទុក្ខ​ជូន​ចំពោះ​លោក​Castrol​លេខាធិការ​ទី​១​នៃ​គណៈកម្មាធិការមជ្ឈិម​បក្ស​កុម្មុយនិស្ត​គុយបា លោកCanelប្រធាន​គណៈ​កម្មា​ធិការ​កិច្ច​ការ​រដ្ឋ​គុយបា​និង​លោក​Pena Nietoប្រធានាធិបតី​ម៉ិចស៊ីកដោយ​ឡែក​ពី​គ្នា​អំពី​រឿង​យន្តហោះ​ដឹក​អ្នក​ដំណើរ​មួយ​គ្រឿង​នៃ​ក្រុម​ហ៊ុន​អាកាសចរណ៍​គុយបា​ដែល​ជួល​ពី​ប្រទេស​ម៉ិចស៊ីកបាន​ធ្លាក់។

      ក្នុង​សារ​សួរ​សុខ​ទុក្ខដែល​ជូន​ចំពោះ​ថ្នាក់​ដឹក​នាំ​គុយបា លោក​ស៊ីជីនភីង​បាន​ថ្លែង​ថា ខ្ញុំ​សូម​តំណាង​ឲ្យ​បក្ស​កុម្មុយនិស្រ​ចិន រដ្ឋាភិបាល​ចិន ប្រជាជន​ចិន ព្រម​ទាំង​តាង​នាម​ផ្ទាល់​ខ្លួន សូម​ថ្លែង​មរណទុក្ខ​យ៉ាង​ក្រៀម​ក្រំចំពោះ​អ្នក​ស្លាប់​បាត់​បង់​ជីវិត ហើយ​សូម​សម្តែង​ការ​សួរ​សុខ​ទុក្ខ​យ៉ាង​ស្មោះ​ចំពោះ​បក្ស​កុម្មុយនិស្ត​គុយបា រដ្ឋាភិបាល​គុយបា ប្រជាជន​គុយបា​និង​ក្រុម​គ្រួសារ​នៃ​អ្នក​រង​គ្រោះ៕

 

ទាក់ទង​ជាមួយ​យើង​ខ្ញុំ