អ្នកនាំពាក្យ​នៃក្រសួង​ការពារជាតិចិន​ឆ្លើយ​សំណួរ​របស់​អ្នក​សារព័ត៌មាន​អំពី​ការ​ប៉ះទង្គិច​ប្រដាប់​អាវុធ​នៅ​តំបន់​ភាគខាង​ជើង​ប្រទេស​​មីយ៉ាន់ម៉ា
2018-05-19 14:58:20  cri  Web Editor:Wang

    នាពេល​កន្លងទៅ​ថ្មីៗនេះ​ ​ការ​ប៉ះទង្គិច​ប្រដាប់​អាវុធ​នៅ​តំបន់​ភាគខាង​ជើង​ប្រទេស​​មីយ៉ាន់ម៉ា​បាន​បណ្តាល​ឲ្យ​ពលរដ្ឋ​​ចិន​នៅ​មីយ៉ាន់ម៉ា​ស្លាប់​និង​រងរបួស​ក៏​ដូច​ជា​រង​ការ​ខូចខាត​ខាង​ទ្រព្យសម្បត្តិ​។ ​នាយប់ថ្ងៃទី​១៨​ខែ​ឧសភា​ ​លោក​អ៊ូឈាន​ អ្នកនាំពាក្យ​នៃក្រសួង​ការពារ​ជាតិ​ចិន​បាន​ប្រាប់​ទៅ​​អ្នក​សារព័ត៌មាន​អំពី​គោល​ជំហរ​និង​វិធានការ​ទប់ទល់​របស់​កងទ័ព​ចិន​។

      លោក​អ៊ូឈាន​ថ្លែង​ថា​ ​គិត​មក​ទល់​បច្ចុប្បន្ន​ ​មាន​ពលរដ្ឋ​ចិន​នៅ​មីយ៉ាន់ម៉ា​ចំនួន​៣​នាក់​បាន​ស្លាប់​បាត់បង់​ជីវិត​ ​ថែម​ទាំង​មាន​រ៉ុក្កែត​៣​គ្រាប់​និង​គ្រាប់ផ្លោង​មួយ​ចំនួន​បាន​បាញ់​ចូល​ដែន​ដី​ចិន​ទៀត​ផង​។ ​ប្រទេស​ចិន​ទាមទារ​ឲ្យ​បណ្តា​ភាគី​ប៉ះទង្គិច​នានា​របស់​មីយ៉ាន់ម៉ា​​រក្សា​ការ​អត់ធ្មត់​ និង​បញ្ឈប់​ការ​បាញ់​គ្នា​ភ្លាម​ ព្រម​និង​ចាត់វិធានការ​ដ៏​​ប្រាកដប្រជា​និងមាន​ប្រសិទ្ធភាព​ដើម្បី​ទប់ស្កាត់​កុំ​ឲ្យ​រឿង​បែបនេះ​កើត​ឡើង​ជា​ថ្មី​ម្តង​ទៀត​។ ​កងទ័ព​ចិន​នឹង​បង្កើន​ការ​គ្រប់គ្រង​តាម​តំបន់​ព្រំដែន​ថែម​ទៀត​ ​និង​ចាត់​នូវ​រាល់​​វិធានការ​ចាំបាច់​ទាំង​អស់​ដើម្បី​គាំពារយ៉ាង​ដាច់ខាត​នូវ​សន្តិសុខ​ផ្នែក​​អធិបតេយ្យភាព​ជាតិ​ ​ស្ថិរភាព​ព្រំដែន​និង​សុវត្ថិភាព​អាយុ​ជីវិត​និង​ទ្រព្យសម្បត្តិ​របស់​ប្រជាពលរដ្ឋ​តាម​តំបន់​ព្រំដែន​៕

 

 

ទាក់ទង​ជាមួយ​យើង​ខ្ញុំ