ថ្ងៃទី១៨ខែឧសភា លោកYu Jianhuaប្រតិភូចិនប្រចាំជាអចិន្ត្រៃយ៍នៅទីស្នាក់ការក្រុងហ្សឺណែវនៃអង្គការសហប្រជាជាតិបានថ្លែងថា ប្រទេសចិនបានផ្តោតការយកចិត្តទុក់ដាក់យ៉ាងខ្លាំងចំពោះរឿងប៉ះទង្គិចដោយកម្លាំងហិង្សានៅតំបន់កាហ្សាដែលបានបណ្តាលឲ្យមនុស្សជាច្រើននាក់សា្លប់និងរងរបួស និងអំពាវនាវឲ្យភាគីទាំងពីរប៉ាឡេស្ទីននិងអ៊ីស្រាអែលជាពិសេសគឺភាគីអ៊ីស្រាអែលរក្សាការអត់ធ្មត់ ដើម្បីចៀសវាងកុំឲ្យស្ថានការណ៍កាន់តែមានសភាពតានតឹងថែមទៀត៕