ថ្ងៃទី១៨ខែឧសភា លោកលូខាងអ្នកនាំពាក្យក្រសួងការបរទេសចិនបានប្រកាសក្នុងសន្និសីទកាសែតជាប្រចាំថា តបតាមការអញ្ជើញរបស់លោកលីខឺឈាងនាយករដ្ឋមន្រ្តីចិន លោកស្រីមើខែលនាយករដ្ឋមន្រ្តីអាល្លឺម៉ង់នឹងអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសចិនពីថ្ងៃទី២៤ដល់២៥ខែឧសភាខាងមុខនេះ ។
លោកលូខាងបានថ្លែងថា នេះជាលើកដំបូងហើយដែលលោកស្រីមើខែលអញ្ជើញមកបំពេញទស្សនកិច្ចនៅប្រទេសចិនបន្ទាប់ពីលោកស្រីជាប់ឆ្នោតបន្តអាណត្តិជានាយករដ្ឋមន្រ្តី ហើយក៏ជាដំណើរទស្សនកិច្ចលើកទី១១របស់លោកស្រីនៅប្រទេសចិនផងដែរ ជឿជាក់ថា ដំណើរទស្សនកិច្ចរបស់លោកស្រីលើកនេះនឹងបំពេញបន្ថែមកម្លាំងចលករថ្មីសម្រាប់ការអភិវឌ្ឍទំនាក់ទំនងរវាងប្រទេសទាំងពីរ៕